(សើរើអតីតដើម្បីបច្ចុប្បន្ន)
រ៉ូសស៊ីតា ក្រោកឡើងនៅពេលថ្ងៃរៀងជ្រេទៅហើយ ក៏ព្រោះតែភាពហត់ល្វើយនឹងសង្រ្គាមរបស់អ្នកកម្លោះកាលពីយប់មិញ ទើបរាងតូចពិបាកក្នុងការក្រោកនៅព្រឹកថ្ងៃថ្មីបន្តិចរាងតូចបម្រាស់ចុះឡើងនៅក្នុងភួយមិនឈប់ កែវភ្នែកក៏ចាប់ផ្ដើមបើកឡើងទាំងមិនស្រឡះព្រោះនៅមិនទាន់ស្វាងងងុយ។
"អឹក អឺ"សម្លេងកូនប្រុសក្បាលកំហូចបន្លឺនៅក្បែរខ្លួនអ្នកម៉ាក់ដើម្បីបញ្ជាក់ថាគេបានភ្ញាក់យូរហើយ ដែរភា្ញក់តាំងពីលោកប៉ារបស់គេយកមកដាក់អោយគេងក្បែរអ្នកជាម៉ាក់មកម្ល៉េះតែកូនតូចហាក់ដឹងតួនាទីដោយគ្រាន់តែគេងស្ងៀមមិនបានយំឡូឡារំខានដំណេកនាងក្រមុំ
"កូនសម្លាញ់មកនៅលើគ្រែបានដោយរបៀបណា ហ៊ឹម"
ជុបៗៗៗ
ដៃតូចចាប់ភួយមករុំដងខ្លួនទាល់តែជិត ហើយក៏អោនមកថើបកូនប្រុសសំណព្វចិត្តជាច្រើនខ្សឺតពេញផ្ទៃមុខតូច ស្នាមញញឹមនៃក្ដីក៏លេចនៅលើផ្ទៃមុខស្រទន់ពេលខួរក្បាលរំលឹកដល់រឿងរវាងខ្លួននឹងអ្នកកម្លោះកាលពីយប់មិញ ទឹកមុខក្រហមព្រោះអៀនក៏រាលផ្ទៃមុខ.សស្អាតធ្វើអោយនាងក្រមុំត្រូវញញឹមរីកមុខរីកមាត់ជាងមុន។
"ម៉ាក់មានក្ដីសុខខ្លាំងណាស់កូនសម្លាញ់ កូនថាទៅមើលលោកប៉ានឹងស្រលាញ់អ្នកម៉ាក់ទេ"អ្នកក្រមុំអោនសួរកូនប្រុសដែលគិតតែពីសើចស្រស់ដាក់ខ្លួនតាំងពីនាងភ្ញាក់ដឹងខ្លួន ហាក់បានអារម្មណ៍ដឹងដល់សេចក្ដីសុខរបស់នាងនៅពេលនេះអញ្ចឹង
"អឺក អឹ"កម្លោះសង្ហាតូចបញ្ចេញសម្លេងព្រមទាំងយកដៃមកញ៉ុកមាត់របស់ខ្លួន ជើងតូចក៏
ធាក់ឡើងលើអាកាសតិចៗយ៉ាងសប្បាយរីករាយ ដែលធ្វើអោយអ្នកជាម្ដាយត្រូវញញឹមតាមមិឈប់ពេលបានឃើញឬកពារគួរអោយស្រលាញ់របស់កូនប្រុស
រ៉ូសស៊ីតា នៅតែមានទឹកមុខក្រហមជាប់ព្រោះអៀនមិនទាន់បាត់ មិនដឹងថាហេតុអ្វីទើបខួរ
ក្បាលមិនល្អរបស់ខ្លួនចេះតែគិតដល់រឿងរវាងនាងនឹងអ្នកកម្លោះមិនឈប់ កាលពីយប់នាងមិនដឹងថាមានអ្វីកើតឡើងខ្លះនោះទេ ដឹងត្រឹមតែថាត្រូវអ្នកកម្លោះចាត់ការសឹងតែគ្មានកម្លាំងគំហែងនៅក្នុងបន្ទប់ទឹកមិនដឹងជាប៉ុន្មានដង ហើយស្មារតីចុងក្រោយដែលនាងអាចចាំបាននោះគឺនៅពេលអ្នកកម្លោះនាំនាងមកផ្អែមល្ហែមនៅលើគ្រែ ដែលគេទាំងថ្នាក់ទាំងថ្នមនាងធ្វើដូចជាគូរស្វាមីភរិយាដទៃ ហើយប្រាកដណាស់ថាវាមិនតិចដងនោះទេគញរាន់តែនាងមិនអាចចាំបានព្រោះតែនាងសន្លប់តាំងពីមុនសង្រ្គាមបានបញ្ចប់ម្ល៉េះ។
មិនខុសពីនាងក្រមុំពេលនេះ ហ្វ្រេងកូ កំពុងតែអង្គុយធ្វើមុខខ្វាយខ្វល់ស្មុគស្មាញនៅក្នុងចិត្តដូចគ្នា គ្រាន់តែមិនបានគិតរឿងតែមួយជាមួយនឹងនាងក្រមុំប៉ុណ្ណោះ តែរឿងដែលអ្នកកម្លោះកំពុងតែគិតនៅពេលនេះគឺរឿងដែលធ្វើអោយគេពិបាកនឹងសម្រេចចិត្ត រឿងដែលធ្វើអោយបេះដូងរបស់គេនៅមិនសុខ។
នៅក្នុងបន្ទប់ធ្វើការធំទូលាយ ដែលពេលនេះមានតែភាពស្ងប់ស្ងាត់ហើយតែកាន់ស្ងប់ស្ងាត់គឺពេលដែលអ្នកកម្លោះមិនព្រមបញ្ចេញសកម្មភាពអ្វីទាល់តែសោះ ក្រៅពីអង្គុយធ្វើមុខតានតឹងចេញមក គេក៏ហាក់ចម្លែកចិត្តខ្លួនឯងដែលរឿងគ្រប់យ៉ាងគេតែងតែងាចដោះស្រាយបានលើកលែងតែរឿងបេះដូងរបស់ខ្លួន ដែលធ្វើអោយគេស្រ្តេសសឹងតែគ្រប់ពេលធ្វើអ្វីក៏មិនបាន។
"ហ៊ើយ"ជាលើកជាទីមួយតាំងពីចូលមកដល់ក្នុងបន្ទប់ធ្វើការ ដែលអ្នកកម្លោះព្រមបញ្ចេញសម្លេងដែលជាសម្លេងដកដង្ហើមធំយ៉ាងតឹងទ្រូងនេះឯង ហើយក៏ជាលើកទីមួយដូចគ្នាដែលគេមកអង្គុយដកដង្ហើមធំបែបនេះនៅក្នុងបន្ទប់ធ្វើការរបស់ខ្លួន ព្រោះតាំងពីដើមមករឿងការងារមិនដែលធ្វើអោយគេស្រ្តេសដល់គិតអ្វីមិនចេញបែបនេះទេ។
កែវភ្នែករឹងមាំសម្លឹងមើលត្រង់ទៅមុខ តែមិនដឹងថាគោលដៅដែលគេសម្លឹងនោះជាអ្វីអោយប្រាកដនោះទេ ព្រោះតែខួរក្បាលរបស់គេនៅពេលនេះកំពុងតែភ្លឹកគិតរឿងដែលធ្វើអោយស្មុគស្មាញនៅក្នុងចិត្ត ដៃរឹងកំព្រឹសចាប់គ្រវីប៊ិចនៅក្នុងដៃលេងតិចៗដើម្បីកាត់បន្ថយភាពតានតឹងដែលកំពុងតែមាននៅក្នុងចិត្ត។
តឹប
សម្លេងទម្លាក់ប៊ិចដោយការធុញថប់ក៏បន្លឺឡើង ដៃរឹងមាំក៏លូកទៅបើកថតតុដែលនៅក្បែរនោះ រូបថតមួយសន្លឹកដែលគេខានមើលជាយូឬក៏ត្រូវទាញចេញមកខាងក្រៅដោយស្នាដៃរបស់អ្នកកម្លោះ ហ្វ្រេងកូ ប្រើខ្សែភ្នែកកំណាចរបស់ខ្លួនសម្លឹងមើលទៅនារីក្នុងរូបថតយ៉ាងយូរ តែទោះជាអ្នកកម្លោះព្យាយាមសម្លឹងដោយកែវភ្នែកស្រទន់យ៉ាងណា ក៏អារម្មណ៍ដែលមានចំពោះនាងកាលពីមុនពេលនេះវាលែងមានតទៅទៀតហើយ មិនដឹងថាតាំងពីពេលណានោះទេត្រឹមដឹងថាបេះដូងរបស់គេពេលនេះវាគ្មានចន្លោះដាក់អ្នកផ្សេងក្រៅពីនាងក្រមុំនោះទេ។
"អោយបងធ្វើយ៉ាងណា ពេលនេះបេះដូងរបស់បងលែងមានអូនទៀតហើយ បងក៏មិនដឹងថាវាអាចកើតឡើងបានដោយរបៀបណា អោយបងសុំទោសដែលមិនអាចរក្សាសន្យាជាមួយអូនបាន សង្ឃឹមថាអូនយល់ពីអារម្មណ៍របស់បង"អ្នកកម្លោះសម្លឹងរូបថតនៅក្នុងដៃដោយអារម្មណ៍ទទេស្អាត ដែលបញ្ជាក់ថាគេលែងមានអារម្មណ៍អីចំពោះនាងទៀតហើយសូម្បីតែមួយចំណែកតូចក៏គ្មានអោយសេសសល់ដែរ។
អ្នកកម្លោះអង្គុយសញ្ចឹងគិតនៅតុធ្វើការតែម្នាក់ កែវភ្នែកកំណាចធ្មេចឡើងដើម្បីបណ្ដេញរាល់ភាពស្មុគស្មាញ ជញ្ចើមក្រាស់ក៏ជ្រួញចូលគ្នាព្រោះតែការគិតច្រើន ហ្វ្រេងកូ ផ្អែកស្នងក្រាស់នឹងកៅអីព្រមទាំងគ្រវីទៅវិញទៅមកតិចៗហាក់ដូចកំពុងតែគិតរឿងអ្វីម្យ៉ាង កែវភ្នែកដែលបិទមុននោះក៏ត្រូវបើកឡើងភ្លាមៗពេលខួរក្បាលគិតចេញរឿងអ្វីម្យ៉ាង។
ដៃរឹងមាំទាញទូរស័ព្ទតម្លៃថ្លៃរបស់ខ្លួនដែលនៅក្បែរនោះយ៉ាងតក់ក្រហល់ អ្នកកម្លោះក៏ចុចទៅអ្នកណាម្នាក់យ៉ាងប្រញាប់ប្រញាល់ហាក់មានរឿងត្រូវដោះស្រាយបន្ទាន់ ហ្វ្រេងកូ រងចាំអ្នកចុងខ្សែទទួលប្រហែលជាមិនប៉ុន្មានវិនាទីក៏បានលឺសម្លេងឆ្លើយតប ដែលបញ្ជាក់ថាអ្នកម្ខាងទៀតខ្លាចអំណាចគេខ្លាំងប៉ុណ្ណា។
(អាឡូចៅហ្វាយ)
"មកជួបយើងឥឡូវនេះ" សម្លេងរឹងកំព្រឹសបន្លឺឡើងយ៉ាងមានអំណាច ខ្សែភ្នែកក៏បង្កប់ទៅពន្លឺអ្វីម្យ៉ាងដែលគ្មានអ្នកណាអាចបានដឹង
តុក តុក
ត្រឹមដាក់ទូរស័ព្ទចុះមិនប៉ុន្មានវិនាទី សម្លេងគោះទ្វារពីខាងក្រៅកបន្លឺឡើងហាក់បញ្ជាក់ថា
អ្នកម្ខាងទៀតបានដល់តាមអ្វីដែលគេត្រូវការ។
"ចូលមក"
"ចៅហ្វាយ មានការអីមែនទេទាន"ថូម៉ាស៍ អោនគំនាបដាក់អ្នកជាចៅហ្វាយបន្តិចហើយក៏មិនបាននិយាយអ្វីបន្តព្រោះរងចាំការបញ្ជាពីអ្នកម្ខាងទៀត
រាងខ្ពស់សង្ហារបស់ ហ្វ្រេងកូ បែរមុខមករកកូនចៅយឺតៗកែវភ្នែកកំណាចក៏សម្លឹងមើលមកកូនចៅ អ្នកកម្លោះស្ងៀមទ្រឹងមួយសន្ទុះហាក់ពិចារណានូវគំនិតចុងក្រោយរបស់ខ្លួនមុននឹងសម្រេចចិត្តធ្វើវាសាជាថ្មី គេមិនដឹងទេថាពេលនេះគេកំពុងតែគិតអ្វីអោយប្រាកដដឹងត្រឹមតែថាគេចង់អោយរឿងគ្រប់យ៉ាងបញ្ចប់ទៅដោយគ្មានមន្ទិលសង្ស័យ ហើយមិនថាលទ្ធផលចេញមកបែបណាក៏ដោយ ក៏គេនៅតែជ្រើសរើសដឹងការពិតអោយបានដល់ពេលនោះគេនឹងមិនស្ដាយក្រោយនូវអ្វីដែលគេបានសម្រេចចិត្តធ្វើវា។
"ហ៊ើយ"ជាថ្មីម្ដងទៀតដែលអ្នកកម្លោះដកដង្ហើមធំបែបនេះ តែក៏ធ្វើអោយអ្នកជាកូនចៅត្រូវឆ្ងល់ព្រោះតែមិនដែលឃើញអ្នកកម្លោះមានអាការបែបនេះពីមុនមកទេ អ្វីថាជារឿងអ្វីក៏ដោយក៏ចៅហ្វាយនាយរបស់ខ្លួនតែងតែគិតចេញនឹងដោះស្រាយបានយ៉ាងងាយស្រួល តែមើលទៅលើកនេះហាក់ពិបាកនឹងស្មុគស្មាញខ្លាំងសម្រាប់អ្នកម្ខាងទៀត ដល់ថ្នាក់ហៅគេមកយ៉ាងទាន់ហន់តែបែរជាមិននិយាយអ្វីក្រៅពីអោយគេឈររងចាំ ដែលមើលទៅអ្នកម្ខាងទៀតហាក់ពិបាកនៅក្នុងការសម្រេចចិត្តនៃរឿងដែលខ្លួនកំពុងតែចង់ធ្វើ។
"ឯងទៅស៊ើបរឿងដែលទាក់ទង កាលពីបួនឆ្នាំមុនមកអោយយើងឥលូវនេះ"ក្រោយពីអង្គុយគិតបានមួយសន្ទុះអ្នកកម្លោះក៏និយាយអ្វីដែលខ្លួនត្រូវការអោយមនុស្សជំនិតបានដឹង
ហើយប្រាកដណាស់ថាមនុស្សឆ្លាតដូចជា ថូម៉ាស៍ មិនចាំបាច់និយាយវែងឆ្ងាយក៏គេអាចដឹងថាចៅហ្វាយត្រូវការអីទៅហើយ អ្នកកម្លោះហាក់ស្ទាក់ស្ទើរក្នុងការនិយាយប្រាប់ការពិតដល់ចៅហ្វាយតែហើយគំនិតដែលខ្លួនចង់និយាយ ក៏បានចូលគ្នានឹងសម្ដីដែលចៅហ្វាយបញ្ជាគេបន្តទៀត។
"យ៉ាងយូរកន្លះម៉ោងទៀត ត្រូវយកមកអោយយើង"ហ្វ្រេងកូ ហាក់ចង់ដឹងការពិតនៃគ្រប់យ៉ាងអោយបានឆាប់បំផុតតាមដែលអាចធ្វើបាន ហើយប្រាកដណាស់ថាសមត្ថភាពកូនចៅរបស់គេនឹងមិនធ្វើអោយគេខកបំណងនោះទេ
"ខ្ញុំនឹងចាត់ការអោយរួចរាល់ក្នុងពេលបន្តិចទៀតនេះ"សម្ដីម៉ឺងម៉ាត់របស់ ថូម៉ាស៍ ធ្វើអោយអ្នកដែលអង្គុយនៅតុធ្វើការត្រូវជ្រួញជញ្ចើមចូលគ្នាដោយការសង្ស័យ
"កុំប្រាប់ថាឯង ..."ហ្វេ្រងកូ មិនទាន់បាននិយាយអ្វីផងគ្រប់យ៉ាងក៏ដូចការគិតរបស់គេនៅពេលបានលឺសម្លេងតបរបស់មនុស្សជំនិតមកវិញ
"សុំទោសចៅហ្វាយដែលខ្ញុំធ្វើដោយគ្មានការអនុញ្ញាតពីចៅហ្វាយតែ ..."ថូម៉ាស៍ ព្យយាមបកស្រាយគ្រប់យ៉ាងអោយចៅហ្វាយស្ដាប់ តែក៏ត្រូវអ្នកកម្លោះនិយាយកាត់ហាក់មិនចង់ស្ដាប់ការបកស្រាយរបស់អ្នកម្ខាងទៀត
"បានហើយ រឿងនេះចាំយើងចាត់ការឯងតាមក្រោយ ទៅយកអ្វីដែលយើងត្រូវការមក"ហ្វ្រេងកូ ផ្អែកខ្លួនទៅនឹងកៅអីពេលនេះគេមិនចង់ដឹងអ្វីក្រៅពីរឿងដែលគេចង់ដឹងនោះទេ តែយ៉ាងណាក៏គេត្រូវតែប្រដៅកូនចៅថ្លើមធំម្នាក់នេះអោយរាងចាលខ្លះដែល ទោះបីជារឿងគ្រប់យ៉ាងអ្នកម្ខាងទៀតធ្វើដើម្បីគេក៏ដោយ។
"បាទទាន"ថូម៉ាស៍ ក៏ប្រញាប់រូតរះទៅយកឯកសានៅក្នុងបន្ទប់របស់ខ្លួនមកអោយអ្នកជាចៅហ្វាយ
ចាកចេញទៅបានយូរប៉ុន្មាន អ្នកកម្លោះក៏ត្រលប់មកវិញព្រមជាមួយសុំណុំឯកសាដែលចៅហ្វាយត្រូវនៅក្នុងដៃ ថូម៉ាស៍ ដាក់ឯកសានៅលើតុហាក់ដឹងតួនាទីរបស់អ្នកកម្លោះដោយមិននិយាយអ្វីក្រៅពីរងចាំបញ្ជាបន្ត ហើយមិនយូរប៉ុន្មានរាងខ្ពស់សង្ហារបស់ ប្រាយស៍តុន ក៏ចូលមកតាមក្រោយតាមការបញ្ជារបស់ចៅហ្វាយមុននេះ កម្លោះទាំងពីរចូលមកឈរក្បែរគ្នាព្រមជាមួយនឹងទឹកមុខម៉ឺងម៉ាត់ដោយបង្កប់ទៅដិយការដឹងកំហុសដែលហ៊ានល្មើសបញ្ជារបស់ចៅហ្វាយ។
"និយាយអ្វីដែលពួកឯងបានដឹង ប្រាប់យើងអោយអស់"ហ្វ្រេងកូ ទាញសុំណុំឯកសាចំពោះមុខមកមើល ដៃរឹងមាំក៏ចាប់បើកទំព័ររបស់វាមួយសន្លឹកម្ដងៗដោយការពិចារណា អ្នកកម្លោះនៅតែបន្តស្ងៀមស្ងាត់ព្រោះរងចាំស្ដាប់ការរាយការណ៍របស់កូនចៅទាំងពីរ ក៏ព្រោះតែគេមិនជឿថាមនុស្សជំនិតរបស់ខ្លួនមិនបានដឹងអ្វីសោះពីរឿងទាំងនេះនោះទេ គ្រាន់តែម្នាក់ៗមិនហ៊ាននិយាយតែប៉ុណ្ណោះ។
កម្លោះសង្ហាទាំងពីរហាក់នៅទាក់ទើរនឹងសម្ដីរបស់ចៅហ្វាយមុននេះ មិនមែណថាពួកគេមិនហ៊ាននិយាយនោះទេគ្រាន់តែពួកគេមិនដឹងថាត្រូវនិយាយពិត្រង់ណាមកមុនតែប៉ុណ្ណោះ មិនដឹងថាគួរប្រាប់គ្រប់យ៉ាងអោយលំអិតរឺយ៉ាងណា ព្រោះបើគ្រប់យ៉ាងរឹតតែល្អិតល្អន់ប្រាកដណាស់ថាចៅហ្វាយរបស់គេនឹងត្រូវឈឺចាប់ចំពោះរឿងដែលបានលឺជាមិនខាន។
"បើពួកឯងមិននិយាយ យើងនឹងដេញចេញទាំងអស់គ្នា" ព្រោះមិនអាចរងចាំការស្ទាក់ស្ទើររបស់មនុស្សជំនិតបានទៀត ទើបអ្នកកម្លោះនិយាយឡើងដោយសម្លេងកាចក្នុងន័យគម្រាមពួកគេទាំងពីរ។
"មានរឿងជាច្រើនដែលទាក់ទងគ្នាចៅហ្វាយ"នៅទីបំផុត ប្រាយស៍តុន ក៏ដាច់ចិត្តនិយាយអ្វីដែលនៅស្ទាក់ស្ទើរក្នុងចិត្តប្រាប់ចៅហ្វាយ
"និយាយ"ត្រឹមសម្ដីខ្លីៗរបស់គេធ្វើអោយកម្លោះសង្ហាទាំងពីរ ត្រូវសម្រួលចិត្តខ្លួនឯងសាជាថ្មីមុននឹងនិយាយគ្រប់យ៉ាងដល់ចៅហ្វាយ
"កាលពីប្រាំមួយឆ្នាំមុន នៅសកលវិទ្យាល័យដែលអ្នកនាង រ៉េននី បានសិក្សាបានរឿងជាច្រើនដែលបានកើតឡើង"ថូម៉ាស៍ ស្ទាក់ស្ទើរបន្តិចមុននឹងសម្រេចចិត្តនិយាយបន្ត "ហើយរឿងទាំងអស់សុទ្ធតែមានជាប់ពាក់ព័ន្ធជាមួយអ្នកនាង រ៉េននី"និយាយបានត្រឹមនេះអ្នកកម្លោះក៏បញ្ឈប់សម្ដីរបស់ខ្លួនម្ដងទៀតដោយរងចាំមើលពីប្រត្តិកម្មរបស់ចៅហ្វាយ
តែគ្រប់យ៉ាងខុសពីការគិតរបស់គេ ក្រៅពីភាពស្ងប់ស្ងាត់អ្នកកម្លោះមិនបាននិយាយអ្វីឡើងមកទាំងអស់ដោយគិតតែពីអង្គុយនូវអ្វីដែលមនុស្សជំនិតបាននិយាយ។
"បើឯងមិននិយាយបន្ត យើងនឹងកាត់អណ្ដាតឯងចោល"មិនដឹងថាមូលហេតុអ្វីទើបធ្វើអោយថ្ងៃនេះអ្នកកម្លោះមើលទៅមួម៉ៅខុសពីធម្មតា ដែលសូម្បីតែមនុស្សជំនិតទាំងពីរក៏ខ្លាចញញើតនឹងអារម្មណ៍របស់គេនៅពេលនេះដូចគ្នា។
"ស្រីៗនៅក្នុងសកលវិទ្យាល័យត្រូវបានរងការធ្វើបាបទាំងផ្លូវកាយនឹងផ្លូវចិត្ត ដែលភាគច្រើនសុទ្ធតែជាសិស្សពូកែនឹងស្រីស្អាតប្រចាំសាលា ហើយករណីទាំងនេះសុទ្ធតែជាប់ពាក់ព័ន្ធនឹងអ្នកនាង រ៉េននី ទាន"ថូម៉ាស៍ បញ្ឈប់សម្ដីរបស់ខ្លួនជាលើកទីពីរព្រោះគេមិនបាននិយាយរឿងបន្ទាប់បានទេកុំថាឡើយចៅហ្វាយសូម្បីតែគេមានអារម្មណ៍ថាពិបាកនឹងរស់ដែរ
ព្រោះមិនចង់អោយចៅហ្វាយទៅជាខឹងខ្លាំងជាងនេះទើប ប្រាយស៍តុន ប្រញាប់និយាយអ្វីដែលនៅសេសសល់ជំនួសមិត្តរួមក្រុមដោយការយល់ចិត្ត។
"នៅឆ្នាំបន្ទាប់ក៏មានដំណឹងលេចលឺ ពីទំនាក់ទំនងអសីលធម៌វាងគ្រូនឹងសិស្សនៅក្នុង
សាលា ដែលលោកគ្រូម្នាក់នោះត្រូវបានខាងសាលាដេញចោលព្រោះតែប្រព្រឹត្តិរឿងមិនល្អតែគ្មានអ្នកណាបានដឹងទេថាសិស្សស្រីម្នាក់នោះជាអ្នកណា តែក្រោយមកក៏មានមនុស្សមួយចំនួនតូចដឹងថាសិស្សស្រីម្នាក់នោះជាអ្នកនាង រ៉េននី ដែលនាងដោះដូរខ្លួនប្រាណព្រោះដើម្បីបានតំណែងជាសិស្សពូកែ ប៉ុន្មានខែក្រោយមកអ្ននាង រ៉េននី ក៏មានផ្ទៃពោះតែក៏ទៅយកចេញជាសម្ងាត់"ប្រាយស៍តុន ព្យាយាមរៀបរាប់រឿងគ្រប់យ៉ាងប្រាប់ចៅហ្វាយ ដោយខាំមាត់សង្កត់ចិត្តព្រោះខឹងដែលអ្នកម្ខាងទៀតធ្វើរឿងអាក្រក់លើសពីការគិតរបស់មនុស្សគ្រប់គ្នា នៅហ៊ានមកបោកប្រាស់ចៅហ្វាយរបស់គេអោយជឿលង់រស់ក្នុងគំនុំអស់ជាច្រើនឆ្នាំ។
ដៃរឹងមាំរបស់ ហ្វ្រេងកូ ទាញឯកសាខាងមន្ទីរពេទ្យមកមើលដោយអារម្មណ៍ត្រជាក់ ហើយរបស់ចំពោះមុនក៏បញ្ជាក់ប្រាប់គេបានថាគ្រប់យ៉ាងសុទ្ធតែជាការពិតទាំងអស់ អ្នកកម្លោះទៅជានិយាយអ្វីលែងចេញពេលបានដឹងរឿងដែលមនុស្សដែលខ្លួនធ្លាប់ស្រលាញ់ មនុស្សដែលតែងល្អគ្រប់យ៉ាងនៅក្នុងខ្សែភ្នែករបស់គេបានធ្វើ។
"នៅឆ្នាំបន្ទាប់ ជាឆ្នាំដែលអ្នកនាង រ៉ូសស៊ីតា បានចូលមកសកលវិទ្យាល័យនេះដំបូង តែមិនទាន់បានប៉ុន្មានផង អ្នកនាងក៏ត្រូវរងការធ្វើបាបពីមនុស្សមួយចំនួន ថែមទាំងវិះនឹងត្រូវគេធ្វើបាបរាងកាយតែសំណាងល្អត្រូវមនុស្សម្នាក់មកជួយទាន់ ដែលម្នាក់នោះជាសង្សារបស់អ្នកនាង រ៉េននី ក្រោយពីដឹងរឿងគ្រប់យ៉ាងទើបគេទៅស្ដីអោយអ្នកនាង រ៉េននី។ តែព្រោះតែភាពច្រណែនឈ្នានីសទើបអ្នកនាង រ៉េននី បញ្ជាអោយលោក អេឡិច ទៅធ្វើបាបអ្នកនាង រ៉ូសស៊ីតា តែក៏ត្រូវគេបដិសេធទើបអ្នកនាង រ៉េននី សុំបែកគ្នា តែព្រោះស្រលាញ់ខ្លាំងទើបបុរសម្នាក់នោះក៏ព្យាយមតាមអង្វរសុំត្រូវគ្នាគ្រប់ពេលតែក៏ត្រូវអ្នក រ៉េននី បដិសេធរាល់ពេលបើគេមិនពញរមធ្វើតាមសម្ដីរបស់ខ្លួន ព្រោះឈឺចិត្តពេកទើបបុរសម្នាក់នោះលោតសម្លាប់ខ្លួន"
"គ្រប់យ៉ាងកើតឡើងស្របពេលនាងទាក់ទងយើង"ហ្វ្រេងកូ និយាយចេញមកទាំងមកចង់ជឿថាខ្លួនល្ងង់អោយមនុស្សស្រីម្នាក់បង្វិលក្បាលលេងដោយមិនដឹងខ្លួន
"បន្ទាប់ពីលោក អេឡិច ស្លាប់បាត់ទៅអ្នកនាង រ៉ូសស៊ីតា ក៏ត្រូវរងកាគម្រាមគំហែងមិនឈប់ ពរោះមិនអាចរងក្នុងភាពភ័យខ្លាចបានទៀតទើបនាងព្យាយាមរកវិធីដោះស្រាយ ហើយនាងក៏បានទៅរកបងប្រុសរបស់លោក អេឡិច អោយជួយដោះស្រាយតែមិននឹកស្មានថារឿងចេញមកត្រូវមានអ្នកស្លាប់បែបនេះ"
ក្រោយពីស្ដាប់គ្រប់យ៉ាងចប់អ្នកកម្លោះបានត្រឹមអង្គុយស្ងៀមដោយមិននិយាយអ្វី កែវ
ភ្នែកមុតស្រួចនៅតែមិនព្រមដកចេញពីសុំណុំឯកសាចំពោះមុខដដែល គ្រប់យ៉ាងដែលបានលឺធ្វើអោយគេសឹងតែមិនចង់ជឿថាគ្រប់យ៉ាងវាអាចទៅរួច ភាពស្ងប់ស្ងាត់របស់អ្នកកម្លោះធ្វើអោយមនុស្សជំនិតទាំងពីរមានអារម្មណ៍ខ្វល់ខ្វាយតាមដែរ។
"ពួកឯងចេញសិនទៅ"
"បាទទាន"
ហ្វ្រេងកូ នៅអង្គុយស្ងៀមទ្រឹងមិនកម្រើកទៅណាដដែល គេនៅស្លុតនឹងរឿងដែលទើបតែបានដឹងមុននេះ គ្រប់យ៉ាងបញ្ជាក់បានថាគេល្ងង់ ល្ងង់ដល់ថ្នាក់អោយមនុស្សស្រីម្នាក់មកបង្វិលក្បាលបាន មិនថាមនុស្សជុំវិញខ្លួនសុទ្ធតែដឹងមានតែគេម្នាក់ប៉ុណ្ណោះដែលមិនដឹងរឿងអ្វីសោះឃុំខ្លួនឯងអោយរស់នៅក្នុងភ្លើងគំនុំអស់ច្រើនឆ្នាំ ដោយសារតែមនុស្សស្រីដែលបោកប្រាស់មិនស្មោះនឹងខ្លួនម្នាក់។
"ហេតុអីធ្វើបែបនេះ"ហ្វ្រេងកូ លើករូបថតមនុស្សស្រីដែលខ្លួនធ្លាប់ស្រលាញ់មកសម្លឹងមើលដោយខ្សែភ្នែកទទេស្អាត អារម្មណ៍ដែលលែងមានអោយនាងក្រមុំពេលនេះវាកាន់តែធ្លាក់ដល់ចំណុចមួយដែលហៅលែងលឺ ពេលនេះសូម្បីតែពាក្យថាស្ដាយក្រោយចំពោះនាងក្រមុំក៏លែងមានក្នុងចិត្តរបស់គេទៀតដែរ។
ហើយពេលនេះពេលគ្រប់យ៉ាងត្រូវបានលាតត្រដាង ទើបធ្វើអោយគេដឹងថាមនុស្សខ្លះដែលចូលមកក្នុងជីវិតរបស់គេ ដែលតែងតែព្យាយាមយកចិត្តយកថ្លើម ស្មោះត្រង់ លើកតម្កើងគេគ្រប់ពេលវេលា តែគ្រប់យ៉ាងនៅក្នុងនោះសុទ្ធតែបង្កប់នូវផលប្រយោជន៍ជាច្រើនដែលទទួលបានពីគេត្រលប់ទៅវិញ។
នៅពេលដឹងថាកំហុសគ្រប់យ៉ាងមិនមែនកើតឡើងពីការតាំងចិត្ត ដែលគ្រប់យ៉ាងព្រោះដើម្បីការពារខ្លួនឯង ធ្វើអោយអ្នកកម្លោះកាន់តែមានអារម្មណ៍ខុសកាន់តែខ្លាំងចំពោះនាងក្រមុំគ្រប់យ៉ាងដែលគេបានធ្វើដាក់នាងកន្លងមកទាំងដែលនាងគ្មានកំហុសអ្វីទាំងអស់ គ្រប់យ៉ាងវាធ្វើអោយនាងឈឺចាប់ពេកហើយ ជីវិតរបស់នាងវេទនាគ្រប់គ្រាន់មកហើយដោយសារស្នាដៃរបស់គេហើយចាប់ពីពេលនេះទៅគេមិនអោយនាងឈឺចាប់បន្តទៀតនោះទេ ហើយគេនឹងធ្វើអោយនាងមានក្ដីសុខដោយការសម្រេចចិត្តរបស់គេ សម្រេចចិត្តថានឹងដោះលែងនាង ដោះលែងអោយនាងមានសេរីភាពពីគេ នាងក៏មិនបាច់ទ្រាំរស់នៅយ៉ាងវេទនាជាមួយមនុស្សព្រៃផ្សៃដូចជាគេមនុស្សដែលគ្មានថ្ងៃផ្ដល់ក្ដីសុខអោយនាងបាន។
ក្រោយពីសម្រចចិត្តថាគ្រប់យ៉ាងត្រូវបញ្ចប់ដោយការដោះលែងនាងក្រមុំរួចហើយ អ្នកម្លោះក៏បានត្រឹមតែសើចចេញមកយ៉ាងជូរចត់ ព្រោះគ្រប់យ៉ាងនៅក្នុងជិវិតរបស់គេចុងបញ្ចប់ក៏គ្មានសល់អ្នកណាសូម្បីតែមនុស្សដែលខ្លួនស្រលាញ់ក៏គ្មានសិទ្ធនៅជាមួយ ហ្វ្រេងកូ ទាញទូរស័ព្ទពីក្នុងហោប៉ៅរបស់ខ្លួនទាក់ទងទៅអ្នកណាម្នាក់។
"រៀបចំលុយសុទ្ធមួយរយលានអោយយើង"ក្រោយពីអ្នកម្ខាងទៀតលើកភ្លាម អ្នកកម្លោះក៏និយាយសាច់ការតែម្ដង ក្រោយពីចប់សាច់ការអ្នកកម្លោះក៏ដាក់ទូរស័ព្ទចុះដោយទឹកមុខមាំតែហាក់បង្កប់ទៅដោយភាពឈឺចាប់ តែទោះជាយ៉ាងណាក៏គេមិបកក្រោយដែរគ្រប់យ៉ាងគេបានសម្រេចចិត្តរួចហើយ ទោះចាការសម្រេចចិត្តលើកនេះវាធ្វើអោយបេះដូងរបស់គេឈឺខ្លាំងក៏ពិតមែនតែគេក៏មិនចង់ធ្វើជាមនុស្សអាត្មានិយាមទៀតដែរ គេនឹងព្រមដោះលែងនាងអោយមានសេរីភាពដូចកាលពីមុន។