វិថីស្នេហ៍ម៉ាហ្វៀ

1K 52 1
                                    

_Part 45              « មច្ចុរាជសម្រាប់មនុស្សក្បត់ »

    ____________________________

យ៉ុនអុីយំរហូតដល់ថ្នាក់គេងលក់ទាំងមិនដឹងខ្លួន នាងក្រោកមកវិញក៏ឃើញរាងក្រាស់ខ្ពស់ស្រឡះឈរនៅក្នុងបន្ទប់នាងតាំងពីថ្មើរណាក៏មិនដឹង នាងញញឹមនឹកស្មានថាគេម្នាក់នោះជាជុងហ្គុកទៅហើយ តែការពិតគេជាដេរៀស៍ជំនិតរបស់ជុងហ្គុកសោះ

“ លោក ! លោកចូលមកមានការអី ” យ៉ុនអុីទាញក្រណាត់ភួយមកគ្របរាងកាយរបស់នាងព្រោះខ្លាចក្រែងថាដេរៀស៍មានគំនិតមិនល្អទៅលើនាង ចៅហ្វាយនឹងកូនចៅអាចនឹងពុម្ភតែមួយក៏ថាបាន
“ ស្រីចៅហ្វាយខ្ញុំមិនប៉ះពាល់ទេ ” ដេរៀស៍ញញឹមដូចមិនចំជាញញឹមដាក់នាង ម្សៀរនេះដឹងច្រើនលើសពីការគឹតបើមិនអញ្ចឹងមិនមេនគេដឹងពីទំនាក់ទំនងរបស់ជុងហ្គុកហើយនឹងយ៉ុនអុីកាលពីមុននោះទេ ...

“ លោកដឹង ? ” យ៉ុនអុី
“ កុំចាប់អារម្មណ៍អី ចៅហ្វាយអោយខ្ញុំមកតាមទៅជួបនៅបន្ទប់ដាក់សៀវភៅ ក្រោកហើយក៏ប្រញាប់តាមមក ” ដេរៀស៍តឿនប្រញាប់ គេមិនចង់ចំណាយពេលចូលកៀកខ្លួនរបស់នាងច្រើននោះទេ

“ ខ្ញុំអាចសួរលោកមួយបានដែលទេ ? ” យ៉ុនអុី
“ សួរមក ” គេឆ្លើយខ្លីៗថែមទាំងមិនមើលមុខនាង
“ អ្នកនាងដាយ៉ាណាជាប្រពន្ធជុងហ្គុកពិតមេនរឺ ? ” ដល់ថ្នាក់សមីខ្លួនគេអះអាងនឹងស្តែងសកម្មភាពផ្អែមល្ហែមដល់ថ្នាក់នឹងហើយនាងនៅតែកុហកខ្លួនឯងថាវាមិនមេនជាការពិត វាគ្រាន់តែជាសុបិន្តអាក្រក់មួយពេលនេះនាងភ្ញាក់ពីសុបិន្តហើយទើបចង់លឺវាផ្ទាល់ចេញពីមាត់មនុស្សជំនិតជុងហ្គុកម្តងទៀត

“ មិនខុសនោះទេ អ្នកនាងស្តាប់លឺហើយឃើញបែបណាក៏បែបនោះ ”
“ អ្នកនាងដាយ៉ាណាទំងន់8ខែហើយ យល់ល្អប្រញាប់ទៅជួបចៅហ្វាយទៅខ្លាចក្រែងថាមានរឿងធំទៀតបើយឿងជាងនេះ ” ដេរៀស៍យល់ពីចៅហ្វាយច្បាស់បើហ៊ានធ្វើរឿងមួយអោយទាស់ចិត្តច្បាស់ជានាំទុក្ខធំ យ៉ុនអុីស្តាប់លឺច្បាស់នឹងត្រចៀកហើយទឹកភ្នែកក៏ហូរទាំងមិនដឹងខ្លួនសារជាថ្មី នាងទម្ងន់8ខែហើយទំនាក់ទំនងពួកគេច្បាស់ជាយូខ្លាំងណាស់មុននាងហើយនឹងជុងហ្គុកស្គាល់គ្នាទៅទៀត ខួរក្បាលនាងលោតដោយសញ្ញាសួរមិនឈប់ ? ហេតុអ្វី ? ហេតុអ្វីក៏គេធ្វើបែបនេះ ?

វិថីស្នេហ៍ម៉ាហ្វៀ ( រដូវកាលទី 2 ) [ Complete ✔️]Where stories live. Discover now