រឿង💌💞តាមស្នេហ៍លោកប្រធានថ្នាក់💌💞

1.2K 75 0
                                    

Episode 1:Wow Cr

មុឺងៗ~

កណ្ដឹងសាលារៀនបន្លឺឡើងមិនឈប់តឿនឲ្យសោះដែលមកយឺតរហ័សមកអគារសិស្សាជាបន្ទាន់ កម្លោះតូចច្រលឹងរាងដូចមនុស្សស្រីបបូរមាត់ពណ៌កករហមពីកំណើតដូចលាបក្រេមមុខសរម៉ត់រលោងដៃជើងស្រឡូនដូចផ្ដៅជំហានជើងវែងៗដូចវាស់ម៉ែត្រ សម្រស់ស្រស់ត្រកាលជាងស្រីដទៃនៅសាលាទាំងមូល

<<យឺតហើយៗ!>>នាយកម្លោះលើកនាឡិការដៃមកមើលទាំងបោះជំហានញាប់ជើងឆ្មេរថ្ងៃចូលរៀនមុនដំបូងផងនៅមកយឺតទៀតហឺយស្លាប់មិនខានទេ នាយកម្លោះតូចឈ្មោះនាយគឺគីមថេយ៉ុងកូនប្រុសតែមួយរបស់ត្រកូលគីមឆ្នាំនេះគេរៀនឆ្នាំទីមួយហើយតែចរិកវិញមិនខុសពីក្មេងថ្នាក់មត្តេយ្យទេ។

<<ហឺយអាថេហ៍អឺយអាចង្រៃមកយកម្លេះ!?>>ផាកជីមីន កូនប្រុសពៅរបស់លោកផាកម្ចាស់ក្រុមហ៊ុនផលិតគ្រាប់ពេជ្យល្បីល្បាញបំផុតក្នុងប្រទេសកូរ៉េខាងត្បូង សម្រស់គេក៏មិនខុសពីថេយ៉ុងប៉ុន្មានដែលគ្រាន់តែគេរាងទាបតែប៉ុណ្ណោះនាយកម្លោះតូចបបូរមាត់ស្ពេសទាញទូរសព្ទមកមើលម៉ោងជារើយៗជើងទន្ទ្រាំមិនឈប់ចិត្តនឹកខឹងមិត្តតែមួយដែលមកមិនចេះលឿន

~ទឹប~ទឹប~

សម្លេងសម្រឹបជើងរបស់មនុស្សប្រុសរត់ចូលមករកមិត្តសម្លាញ់ទាំងហត់ដង្ហក់ខ្យល់

<<ហុឹហុឹ យើង...យើងមកដល់ហើយ!>>ថេយ៉ុង ដកដង្ហើមញាប់ៗទប់ដៃនិងជញ្ជាំងនៃអគារសាលាដកដង្ហើមសឹងមិនដល់គ្នាស្ទើរតែទន់ជើងដួលនិងដី ចំនែកជីមីនវិញសម្លក់នាយកម្លោះតូចស្ទើរសុីសាច់ទាំងដុំៗ

<<កុំសម្លក់យើងអាតឿតោះទៅរៀន!!>>ថេយ៉ុង យកដៃស្រឡូនរបស់ខ្លួនទៅបិទភ្នែកជីមីនរួចទាញដៃនាយកម្លោះតឿដើរទៅថ្នាក់រៀន ពេលចូលមកដល់ធ្វើឲ្យនាយដកដង្ហើមធំចោលមួយឃូរទាំងទូរធ្រូងព្រោះគ្រូរមិនទាន់មកនាយកម្លោះដាក់គូទអង្គុយនៅលើតុដែលខ្លួនបានចាប់តាំងពីម្សិលមិញវានៅជិតគ្នាជាមួយនិងជីមីន

<<អាមាត់ឆ្កែរហេតុអីថ្ងៃនេះឯងមកយូរម្លេះក្រែងដឹងហើយតើហីថាយើងផ្ទេរមកសាលាថ្មីមិនមែនសាលាចាស់ទេវើយ!>>ជីមីន ស្ដីឲ្យថេយ៉ុងញែតៗតាមចរិកឆ្នាស់ឆ្នើមរបស់ខ្លួនតាមតែខឹងចង់តែហក់ធាក់ឲ្ុបាក់ករទេ

រឿង តាមស្នេហ៍លោកប្រធានថ្នាក់Where stories live. Discover now