ខ្ញុំកំពុងលង់នឹងគេ?

815 68 0
                                    

Morning ⛅

រាងតូចបានភ្ញាក់ដឹងខ្លួនតែលេីកនេះគេមានអារម្មណ៍ខុសពីរាល់ដងគេមានអាម្មណ៍ថាថប់ៗដូចមានអ្វីមកគៀបយ៉ាងមិចមិនដឹង។

គេក៏ចាប់ផ្ដេីមបេីកភ្នែកតិចៗគេភ្ញាក់ក្នុងចិត្តជាខ្លាំងតែមិនហ៊ានកម្រេីកនោះទេ"វាជាសុបិន្ដរឺជាការពិត...នេះ..គេអោបខ្ញុំចឹងរឺ? "គេនិយាយហេីយមេីលមុខរបស់អ្នកជាប្ដីហេីយក៏និយាយក្នុងចិត្ត"មុខអីក៏រលោងយ៉ាងនេះ..នេះមានជ្រួញតិចៗក្រោមភ្នែកទៀតគេរវល់ធ្វេីការយ៉ាងនេះរឺ? ហេតុអីក៏មិនមេីលថែខ្លួនយ៉ាងនេះ..? "ជីមីនបានត្រឹមគិតក្នុងចិត្តហេីយក៏ចាប់ផ្ដេីមដកដៃរាងក្រាស់ចេញពីខ្លួនហេីយងេីបចេញតែក៏ត្រូវដៃមាំចាប់មកអោបម្ដងទៀតហេីយក៏បានថេីបត្រង់កន្លែងកគេ"ហឹម...ក្រអូបណាស់"គេនិយាយតែប៉ុន្នឹងក៏លង់លក់វិញបាត់ធ្វេីអោយអ្នកនៅក្នុងរវល់ដៃអៀនស្ទេីរតែស្រែកផ្អេីលទៅហេីយ។
គេបានយកដៃរាងក្រាស់ចេញម្ដងទៀតហេីយក៏ប្រញ៉ាប់យកដៃខ្ទប់ថ្ពាល់ដែលក្រហមហេីយក៏រត់ទៅបេីកទ្វាបន្ទប់ចេញទៅក្រៅដេីម្បីរៀបចំអាហារអោយអ្នកជាប្ដី។
"ហេីុយមនុស្សឆ្កួតនេះមមេីលមកថេីបគេចឹង? ហិហិ"គេនិយាយម្នាក់ឯងហេីយក៏ក្រញែងខ្លួននៅពេលគេរត់មកដល់ក្រោមហេីយក៏ចាប់ផ្ដេីមធ្វេីម្ហូបអោយអ្នកជាប្ដី។
(ជុងគុកគេងអោបជីមីនរាល់យប់តែក៏ព្រោះតែជុងគុកតែងងេីបមុនជីមីនរហូតទេីបគេមិនបានដឹង)។ គេសុខចិត្តមកផ្ទះយឺតមិនគេងនៅកន្លែងធ្វេីការទាំងគេអាចគេងបានតែគេជ្រេីសមកផ្ទះទាំងយប់ក៏ព្រោះតែបារម្ភរាងតូចណាមួយតាំងពីគេការមកគេមិនអាចគេងអត់មានជីមីនដេីម្បីអោបនោះទេ។ តែអ្នកត្រូវគេដេកអោបរាល់យប់បែរមិនដែលដឹងខ្លួន។ (អោយដឹងមិចបេីដេកដូចសន្លប់ចឹង)😅

JK pov
(ចំណែកជុងគុកវិញកំពុងតែអង្គុយសេីចនឹងរាងតូចដែរអៀនខ្លួនអំបិញមិញ។ )
តាមពិតខ្ញុំក្រោយតាំងពីព្រលឹមរាល់ដងខ្ញុំតែងចូលទៅងូតទឹកនឹងរៀបចំខ្លួនមុនជីមីនហេីយតែងដេីរទៅបន្ទប់ធ្វេីកាដេីម្បីរៀបចំឯកសាររួចចុះមកញាំបាយជាមួយជីមីនហេីយទេីបគេទៅធ្វេីការទោះពួកខ្ញុំមិនដែរស្រឡាញ់គ្នាតែខ្ញុំតែងតែព្យាយាមធ្វេីជាស្វាមីដែលល្អសម្រាប់គេដែរខ្ញុំយល់ថាអ្នកជាប្រពន្ធគេមានអារម្មណ៍បែបណាបេីយេីងប្រងេីយនឹងគេទោះមិនបានស្រលាញ់ខ្ញុំក៏ត្រូវធ្វេីតួនាទីនេះវាជាតួនាទីដែលខ្ញុំត្រូវធ្វេីសម្រាប់អ្នកជាប្រពន្ធដេីម្បីអោយគេសប្បាយចិត្តខ្ញុំមិនចង់ឃេីញគេកេីតទុកដូចយប់មិញនេះទេគេគិតពីខ្ញុំរហូតដល់ថ្នាក់យំខ្លួនឯងខ្ញុំមានអារម្មណ៍ថាឈឺទ្រូងតិចៗពេលឃេីញទឹកភ្នែករបស់គេ។

ចំណងអាពាហ៍ពិពាហ៍Where stories live. Discover now