ភាគទី១:ក្រុមហ៊ុនរកគូស្រករ

158 13 1
                                    

   ក្រុមហ៊ុនរៀបចំគូស្រករអោយអតិថិជនមួយកន្លែង ដែលមានឈ្មោះល្បីល្បាញខ្លាំងពេញទីក្រុង ដែលមានជំនាញក្នុងការរកគូស្រករអោយអតិថិជនដែរតែងតែមកទីនេះដើម្បីមករកគូស្រករ ឬគូអនាគត តាមរយៈការអោយពួកគេដេតណាត់ជួបគ្នា។ ពួកគេមកទីនេះព្រោះជឿជាក់លើក្រុមហ៊ុនមួយនេះខ្លាំងណាស់ព្រោះទីនេះមិនដែរអោយអតិថិជន ឬអតិថិជនវណ្ណៈអភិជនខកបំណងឡើយ ស្ទើរតែ95ភាគរយនៃអតិថិជនដែលខាងក្រុមហ៊ុនមើលត្រូវ អ្នកខ្លះរើសត្រូវក៏សម្រេចចិត្តរៀបការ ធ្វើអោយក្រុមហ៊ុននេះមានកេរ្តិ៍ឈ្មោះកាន់តែខ្លាំងជាពិសេសនៅក្នុងសង្គមអភិជន។ កន្លែងមួយនេះពិតជាពេញនិយមខ្លាំងណាស់ ទោះបីថ្លៃសមាជិកដែលមកទីនេះថ្លៃពិតមែនតែវាគ្រាន់តែជាកម្ទេចលុយរបស់ពួកគេប៉ុន្តែក៏សមនិងគុណភាពរបស់ក្រុមហ៊ុនដែរ មិនលើកលែងសូម្បីតែគ្រួសារវណ្ណ:អភិជន ព្រោះអ្វីអ្នកទាំងអស់គ្នាដឹងទេ គឺព្រោះតែចង់ចាប់គូអោយកូនប្រុស ឬ កូនស្រីនិងឯង។ អ្នកមកទីនេះដាក់ទុនខ្លាំងណាស់ដើម្បីអោយក្រុមហ៊ុនជួយណែនាំគូស្រកដែលល្អមួយសម្រាប់ពួកគេ យើងគួរតែដឹងហើយថាអ្នកជំនួញខ្លះមមាញឹកនិងការងារមានកាលវិភាគច្រើនសម្រាប់ការងារប្រចាំថ្ងៃហេតុនេះអ្នកខ្លះគ្មានពេលឯណាដើម្បីណាត់ជួបជាមួយមនុស្សស្រីឬមនុស្សប្រុសឡើយ ហេតុនេះពួកគេមកចុះឈ្មោះក្នុងក្រមហ៊ុននេះដើម្បីអោយបុគ្គលិកនៅទីនេះរៀបចំអោយពួកគេ ក្នុងចំណោមអតិថិជនទាំងនោះក៏មានអតិថិជនពិសេសម្នាក់មកពីគ្រួសារអភិជនត្រកូល អេឡិចគ្រីស្តាល់។

<<លោកជំទាវមានអ្វីអោយខាងខ្ញុំបម្រើទេ>> បុគ្គលិក

<<មេការនៅដែរទេ អោយមេការមកជួបខ្ញុំបន្តិចមក>>ជំទាវ Min

<<ជំរាបសួរចាស៎ អ្នកម៉ាក់ ចាំយូរដែរទេអ្នកម៉ាក់>> មេការ ភីម

<<មិនយូរទេ យ៉ាងមិចហើយរឿងដែលខ្ញុំពឹងនាងនោះ>>

<<រកបានហើយអ្នកម៉ាក់ ប៉ុន្តែមិនដឹងថាគេព្រមទទួលសំណើរនេះឬអត់ទេណា៎អ្នកម៉ាក់>>

<<ឆាប់អោយគេផ្តល់ដំណឹង កុំយូរពេកដឹងទេ ត្រឹមតែអាទិត្យនេះប៉ុណ្ណោះហើយចាំផ្តល់ដំណឹងអោយខ្ញុំ ចំណែកប្រាក់ឧបត្ថម្ភនៅទីនេះខ្ញុំនិងផ្ទេរចូលកុងអោយដូចរាល់ឆ្នាំ>>

You've reached the end of published parts.

⏰ Last updated: Nov 25, 2021 ⏰

Add this story to your Library to get notified about new parts!

អាពាហ៍ពិពាហ៍ជំនួស💑Where stories live. Discover now