Ep3 : សង្សារក្លែងក្លាយ

1.5K 181 3
                                    

នៅតាមផ្លូវទៅទិញវែនតាជីមីនមិនបាននិយាយអ្វីនោះទេដោយសារតែវែនតាពិបាកក្នុងការមើលពេកគេក៏ដោះវាចេញបោះចោលតែម្តង នាយកម្លោះតូចផ្អែកខ្លួននិងកៅអីឡានដោយដកដង្ហើមធំទឹកមុខក៏មិនសូវល្អប៉ុន្មានដែរ។

"ប៉ាម៉ាក់ឯងជាអ្នកមានណាស់មែនទេ?"សំណួររបស់យ៉ុនហ្គីធ្វើអោយជីមីនសើចទាំងមិនសមដាក់គេវិញ។

"កូនអ្នកមានឯណាឪពុកម្តាយបណ្តោយអោយដើរហើរដូចក្មេងអនាថាបែបនេះទៅហើយមានកូនអ្នកមានណាដែលមកគេងនៅមន្ទីរពេទ្យម្នាក់ឯងនោះ? នៅជំពាក់លុយពេទ្យថ្លៃព្យាបាលទៀត"ជីមីនសម្លឹងមើលទិដ្ឋភាពព្រាលៗនៅជុំវិញខ្លួនដោយអារម្មណ៍ពោរពេញទៅដោយភាពទទេស្អាត។

"ប្រាប់ទៅចុះថាឯងលាក់អត្តសញ្ញាណជាមួយខ្ញុំមិនបានទេ"យ៉ុនហ្គីនិយាយហីៗហើយបត់ឡានចូលទីតាំងហាងវែនតាដ៏ធំសម្បើមមួយតាមដែលជីមីនប្រាប់។

"ហាងវែនតាក៏មិនមែនហាងម្រាលៗដែរហើយមកប្រាប់ខ្ញុំថាជាអ្នកក្រ ជឿស្លាប់ហើយ"យ៉ុនហ្គីរអ៊ូស្របពេលដែលបើកឡានចូលឈប់នៅកន្លែងចតឡានអោយបានត្រឹមត្រូវ។

"ចុះបើលោកដឹងពីខ្ញុំច្បាស់លោកនិងឈប់រវល់ជាមួយខ្ញុំមែនទេ? លោកមើលមកខ្ញុំគឺជាមនុស្សមានអំណួតហើយគួរអោយធុញណាស់មែនទេ?"ជីមីនចាប់ផ្តើមគំហកដាក់យ៉ុនហ្គីបើទោះជាគេមើលមិនច្បាស់ក៏គេអាចដឹងថាយ៉ុនហ្គីកំពុងនៅត្រង់ចំណុចណាដែរ គេមិនចូលចិត្តអោយអ្នកណាមកសួរនាំសាវតារបស់គេទេព្រោះវាជារឿងផ្ទាល់ខ្លួនហើយម្យ៉ាងទៀតគេក៏បានជួបមនុស្សជាច្រើនដែលនៅក្បែរគេដើម្បីតែប្រយោជន៍ដូច្នេះគេចង់អោយយ៉ុនហ្គីជាមនុស្សទីមួយដែលមិនដឹងពីសមាសភាពរបស់គេហើយរាប់អានគេដោយភាពស្មោះត្រង់។

"ឯងជាក្មេងដែលមិនដឹងអី"យ៉ុនហ្គីតបខ្លីៗព្រមទាំងឈ្ងោកអោនមកដោះខ្សែក្រវ៉ាត់អោយជីមីនទៀតផង។

"មិនបាច់មកធ្វើល្អដាក់ខ្ញុំទេក្នុងពេលដែលលោកដឹងពីសាវតារបស់ខ្ញុំហើយនោះ"ជីមីនវាសដៃយ៉ុនហ្គីចេញទាំងឈួលច្រមុះភ្នែកចាប់ផ្តើមឡើងក្រហម។

"បើអ្នកផ្សេងធ្លាប់បោកប្រាស់ឯងសូមបែងចែកអោយច្បាស់ព្រោះខ្ញុំមិនមែនជាមនុស្សម្នាក់នោះនោះទេហើយខ្ញុំក៏មិនដឹងថាឯងជាអ្នកណាអោយប្រាកដដែរដឹងត្រឹមថាឯងជាជីមីន ជាអ្នកនិពន្ធ"

My Beloved Writer Where stories live. Discover now