👑បេះដូងចាំជាតិ✨

15 2 0
                                    

Episodes1:ឈប់យំភ្លាម!!

   ប៊ូសានជាតំបន់វាល់ស្រែទំនាបសំបូរទៅដោយអ្នកធ្វើស្រែចម្ការដាំដំណាំផ្លែឈើអីជាដើម!អ្នកនៅទីនោះដែរមានផ្ទះធំ(ថ្ម)ម៉ូតូ2/3គ្រឿងដីស្រែរាប់ហិតាចាប់ទុកថាគ្រួសារនោះជាអ្នកមានស្ដុកស្ដំហើយ។ពិតណាស់ព្រោះវាជាអ្វីដែរគ្រួសារត្រកូលគីមមានអាចនិយាយថាជាមហាសេដ្ជីក៏បានព្រោះពួកគេមានសុទ្ធតែឡានជិះទៀតផង។ដើមឡើយលោកតាគីមជាCEOដ៏ល្បីប្រចាំសេអ៊ូលតែដោយសារតែចង់នាំកូនចៅផ្លាស់ប្ដូរបរិយាកាសស្រូបយកខ្យល់ធម្មជាតិខ្លះគាត់ក៏លាលែងពីដំណែងមិនបានអោយគេបន្តវេនព្រោះចាំទុកអោយចៅសំណព្វគាត់ណាមួយគាត់ចាស់ហើយអាយុចូល70ជាងហើយបានជាមិនចង់អោយអារម្មណ៍ស្មុកស្មាញនឹងសម្ពាធច្រើន...។

   ក្រឡេកមកមើលក្នុងផ្ទះដល់សែនធំស្កឹមស្កៃក៏អាចហៅបានថាជាភូមិគ្រឹះឃើញថាចៅប្រុសរបស់ត្រកូលគីមដែរមានអាយុ20ឆ្នាំរូបរាងស្រស់ស្អាតគ្មានគូរព្រៀបកំពុងតែលេងហក់មឹកជាមួយនឹងក្មេងអ្នកជិតខាង...

«យេ៎....បងឈ្នះហើយៗ»គេម្នាក់នោះមានឈ្មោះថាគីម ថេយ៉ុងកូនប្រុសតែម្នាក់របស់លោកស្រីគីម ក៏កំពុងតែស្រែកចេចចាចជាមួយក្មេងៗនៅនឹងមុនទីធ្លាភូមិគ្រឹះពេលដែរលេងចាញ់ម្ដងៗអោយស្ងាត់អោយច្រៀបខ្លះណាខឹងចិត្តដែរលេងចាញ់គេក៏ទៅវៃក្មេងៗអោយយំលេងទៅ ឥឡូវឃើញទេពេលឈ្នះគេវិញអូ៎ ស្រែកបែកកន្លើតចោលខ្លាចគេមិនដឹងថាលេងឈ្នះ។

«អត់ហេ៎...បងថេលេងខូចគេ!!»ក្មេងៗអស់នោះក៏ស្រែកនិយាយឡើងព្រមៗគ្នាពេលដែរឃើញកម្លោះតូចម្នាក់នេះលេងគេខូចគេលេងហក់មឹកគេមិនបែរក្រោយបោះមេតែមានឯណាអាល្អិតIQ1000គេវិញមិនបានបែរក្រោយបោះអីហើយថែមទាំងមិនបានហក់ទៀតគឺរត់កន្លងយកតែម្ដង>•<។

«អេ៎ បងឈ្នះហើយមិនបានៗឆាប់អោយស្ករសូកូឡាមកបងម្នាក់មួយភ្លាម!!»ថេយ៉ុងច្រឡោតឡើងភ្លាមពេលដែរក្មេងអស់នោះមិនព្រមចាញ់គេ អេ៎តែគេលេងឈ្នះហើយមិនចឹងហេតុអីក៏មកចោតគេពាក្យថាឈ្នះគឺលេងយ៉ាងមុចក៏មានហើយបើមិនប្រើល្បិចបានអីថាឈ្នះណ៎ក្មេងៗនឹងល្ងង់ជាងគេទៀតណាគេមានឈ្មោះជាមនុស្សឡប់មិនសូវគ្រប់ទឹកតែក្មេងៗនេះចង់ឡប់ជាងគេទៀត។

You've reached the end of published parts.

⏰ Last updated: Jul 29, 2021 ⏰

Add this story to your Library to get notified about new parts!

👑បេះដូងចាំជាតិ✨Where stories live. Discover now