[part12] ក៏មកពីឯងស្អប់ខ្ញុំនឹងហេីយ! !

1.1K 92 18
                                    




        រាងតូចថេហ្យុងរត់មកដល់ក្នុងបន្ទ​ប់ទឹកទាំងដកដង្ហេីមមិនចង់ដល់គ្នាព្រោះតែភ័យផងហត់ផងសឹងតែផុតដង្ហេីមទៅហេីយ​ ហេតុអ្វី​បានជាបេះដូងគេលោតញាប់ខ្លាំងម្ល៉េះអោយតែត្រូវប្រុសម្នាក់នោះលូកលាន់​? ? ក្រែងប្រុសម្នាក់នោះហេីយដែលគេចង់ឲលូកលាន់ខ្លួនរបស់គេមុនគេបង្អស់នោះ​ ហេតុអ្វី​ចាំបាច់ភ័យ​ គួរតែរំភេីបវិញត្រូវជាង? ?​ប្រុសម្នាក់នឹងហេីយដែលគេតែងតែលួចមានចិត្តទៅលេីគេតែម្នាក់ឯងនោះ​ តែបែរជាពេលគេបញ្ចេញអាកប្បកិរិយាប្លែកៗមកលេីខ្លួនចាំបាច់ត្រូវភ័យអីដល់ថ្នាក់ហ្នឹង? ? ហ៊េីយៗ​...ឈប់គិតៗ​ វាគ្រាន់តែជាអារម្មណ៍មួយពេលរបស់គេប៉ុណ្ណោះ​ គេមិនបានស្រឡាញ់ឯងទេអាថេយ៍!!  ថេហ្យុងនិយាយទៅកាន់ខ្លួនឯងនៅក្នុងកញ្ចក់បន្ទប់ទឹក​ ថែមទាំង​បេីកទឹកយកមកលុបមុខឡេីងក្រហមអស់ទៀតផង​ គេមិនដឹងថាត្រូវធ្វេីចរិតយ៉ាងមិចនោះទេពេលដែលនៅជាមួយប្រុសម្នាក់នោះ​...ឧទាហរណ៍​ថា​ បេីគេបណ្ដោយឲប្រុសម្នាក់នោះលូកលាន់គេតាមចិត្តរហូតដល់ជ្រុលជ្រោះមានអីៗជាមួយគ្នា គេអាចនឹងបោះបង់គេចោលនឹងទៅរកមនុស្សស្រីផ្សេងដែលអាចធ្វេីជាម៉ាក់របស់មិត្តគេបានឬទេ? ? ត្រូវហេីយមនុស្សប្រុសដូចជាយេីងគេយកគ្រាន់តែកំដរអារម្មណ៍មួយពេលតែប៉ុណ្ណោះ​ គេមិនទៅ​ភ្លេី​ យកមនុស្សប្រុសទៅធ្វេីជាម៉ាក់របស់កូនគេនោះទេ​...! ! យល់ល្អនៅត្រឹមឋានៈជាអ្នកដែលគេសន្ដោសប្រណីឲនៅផ្ទះជាមួយទៅបានហេីយ​ ឯងមិនត្រូវរមិលគុណគេនោះទេអាថេយ៍! !

​ ថេហ្យុងឈរនិយាយក្នុងចិត្តម្នាក់ឯងទាំងខាំមាត់សង្កត់ចិត្តព្រោះតែត្រូវមកជួបនឹងអារម្មណ៍ដែលពិបាកពណ៌នាមួយនេះ​ គេមិនអាចយកក្ដីសុខមួយពេលរបស់គេមកប្ដូរជាមួយនឹងមិត្តភាពរវាងមិត្តរបស់គេ​ ដែលស្រឡាញ់គ្នាដូចបងប្អូនបាននោះទេ​ លេីសពីនេះទៅទៀតនោះគឺគុណរបស់រាងក្រាស់ដែលមានចំពោះគេទៀត​ គេពិតជាមិនអាចធ្វេីទៅបាននោះទេ​ ជម្រើស​ដែលល្អមានតែនៅត្រឹមឋានៈមិត្តភក្តិរបស់កូនគេប៉ុណ្ណឹងឯង! !

Tae: វ៉ូស...! ! បា​នហេីយឈប់គិតវាគ្មានបានប្រយោជន៍នោះទេ​ (ថេហ្យុងបញ្ចេញខ្យល់មួយវ៉ូសចេញពីអារម្មណ៍ដ៏ធុញថប់របស់គេ​ ហេីយក៏សម្រេចចិត្តឈប់គិតរឿងទាំងនោះព្រោះតែវាគ្មានបានប្រយោជន៍នោះទេ​ មានតែនាំអោយឈឺក្បាលតែប៉ុណ្ណោះ)

✨Falling in love with son bestfriend ​✨ Where stories live. Discover now