15/20

1.1K 127 6
                                    

ស្អែកឡើងពេលព្រឹកថេហ្យុងភ្ញាក់ពីគេងក៏បានឃើញជុងគុកកំពុងអង្គុយនៅលើបង់ដែលមេឃកំពុងតែធ្លាក់ព្រិល

« ជុងគុក » ថេហ្យុង
ក្រោយពីហៅឈ្មោះរួចជុងគុកបានបែរមកសម្លឹងមុខថេ ហើយថេហ្យុងក៏បានទៅជិតជុងគុក

« បងមកផ្ទះអូនធ្វើអីទាំងព្រលឹមបែបនេះ » ថេហ្យុង
« ព្រិលធ្លាក់បែបនេះបើទៅលេងទីក្រុងសប្បាយណាស់ » ជុងគុក
« បងចង់ទៅហេស » ថេហ្យុង
« អឹមម » ជុងគុក
« បើអញ្ចឹងពួកយើងទៅៗ ខ្ញុំទៅសុំអ្នកម៉ាក់សិន » ថេហ្យុង រៀបនិងទៅតែជុងគុកក៏ឃាត់
« មិនបាច់ទេ បងបានសុំគាត់អោយអូនរួចហើយ » ជុងគុក
« សុំហើយហេស ?? » ថេហ្យុង
« សុំហើយ » ជុងគុក
« ពេលណា ??? » ថេហ្យុង
« មិនបាច់សួរពេលណាទេ ទោះឆាប់ទៅទាន់រថភ្លើងមិនទាន់ចេញអស់ » ជុងគុក

បន្ទាប់ពីនិយាយគ្នាហើយអស់ពួកគេក៏បានឡើងឡានទៅរ៉ារថភ្លើង

ក្នុងរថភ្លើង

« ហា! ទេសភាពស្អាតមែន » ថេហ្យុង
« តែអូនអត់បានយកអាវធំមករងាណាស់ »
ឮដូច្នេះជុងគុកក៏បានដោះអាវក្រៅរបស់ខ្លួនពាក់អោយថេហ្យុង

« បងមិនរងាទេហេស ? » ថេហ្យុង
« អត់អីទេ បងបុរសរឹងមាំមិនងាយចាញ់ត្រជាក់ទេ » ជុងគុក និយាយដូច្នេះថេហ្យុងបានសើចតិចៗ

[កាត់]

បន្ទាប់ពីពួកគេបានទៅដល់ទីក្រុងពួកគេក៏បានរកផ្ទះសំណាក់មួយដើម្បីនៅរួចហើយក៏ទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នា

« មើលទៅហាងនេះស៉ីវីឡៃណាស់ » ថេហ្យុង បានសម្លឹងមើលទិដ្ឋភាពជុំវិញហាង

« នេះជាហាងអភិជនមិនអោយមើលទៅស៉ីវីឡៃយ៉ាងម៉េច » ជុងគុក
« .................... » ថេហ្យុង
« ហ៉ើយអង្គុយកន្លែងនេះដូចជាមនុស្សច្រើនណាស់តោះទៅអង្គុយនៅខាងលើ » ជុងគុក បានងើបចេញពីកៅអី
« ចុះកន្លែងនេះយ៉ាងម៉េចមិនអីទេ » ថេហ្យុង ធ្វើមុខលីលើព្រោះមិនយល់ជុងគុកអង្គុយទីនេះសុខស្រាប់តែចង់ទៅអង្គុយនៅខាងលើអីណាវិញ តែណាស់ហើយថេក៏បានទៅតាមជុងគុកតែម្តងទៅ

ទៅដល់ខាងលើនោះមិនមានមនុស្សសូម្បីតែមួយឃើញតែតុមួយនិងកៅអីពីរហើយនៅលើតុនោះមានអ៊ុចទៀនទៀតផង

Scarlet Moon : ព្រះចន្ទពណ៌ក្រហម 🌒♥️ ( Complete ✅ )Where stories live. Discover now