Ep¹⁰

2K 169 9
                                    

៙School

ជីមីនកាន់ដៃនាងតូចហ្វាដើរចូលថ្នាក់ទាំងមាន
ក្រសែភ្នែករាប់សិបគូរសម្លឹងមកទាំងជ្រេញពេបមាត់ពេបកតែគេខ្ជិលខ្វល់ច្រើនដើរចូលក្នុងថ្នាក់ធ្វើមិនដឹង។។

« បងមីន មិចបានគេសម្លឹងមើលមកយើងបែបនេះ?? »ជីមីនអោយហ្វាអង្គុយតុម្ខាងខាងស្ដាំដៃរបស់ខ្លួន។នាងតូចក៏ចាប់ផ្ដើមកេះសួរពេលឃើញមនុស្សក្នុងថ្នាក់មើលមកគេយ៉ាងចម្លែក

« គេប្រហែលជាភ្លែកមុខហ្វាហើយកុំខ្វល់
ច្រើនអី »ហ្វាងក់ក្បាលទាំងមិនចង់ជឿតែក៏ខ្ជិលខ្វល់ដកទូរស័ព្ទមកអង្គុយចុចលេងធ្វើមិនដឹង

« ជីមីន?? »

« ហាស?? »មុខតូចថើបមុខពីសៀវភៅបែរសម្លឹងមើលទៅជេហូបដែលទើបតែមកដល់

« អ្នកណា?? »គេចង្អុលទៅហ្វានិងខ្សឹបសួរជីមីនតិចៗ

« អ្នកនាងហ្វាជាក្មួយរបស់លោកស្រីចនដែលទើបតែផ្លាស់ពីប៉ារីសមករៀននៅទីនេះវិញ »

« អូ....... »ជេហូបធ្វើមាត់អក្សរO

« ស្អាតគ្រាន់បើ »ជីមីនអស់សំណើចនិងទឹកមុខរបស់មិត្តខ្លួនដែលញាក់ចញ្ចើមម្ខាងធ្វើដូចប្រុសព្រានដែលឃើញស្រីមិនបានតែធាតុពិតប្រពន្ធគេដែលសោះ💅

« ប្រយ័ត្នគូរដណ្តឹងឯងដឹងទៅ »ជេហូបប្ដូរទឹកមុខមកជាក្រម៉ូវវិញនិងអង្គុយអោបដៃនឹកឃើញដល់ប្រុសចង្រៃនោះម្ដងណាចិត្តវាសែនក្ដៅសឹងនិងដុតសាលាមួយទាំងមូលចោលហើយ ។ថ្ងៃដែលដាក់គេចុះកណ្ដាលផ្លូវហើយស្អែកឡើងក៏មករកដល់ផ្ទះចូលដល់ក្នុងបន្ទប់ប្រាប់ថាមក
សុំទោសៗឯណាលេងមកចាប់បឺតមាត់ឯងហើមអស់ពីរថ្ងៃ។។-,-

កន្លងទៅបានបន្ដិចកណ្ដឹងក៏រោទ៍ឡើងពេញសាលាសិស្សដែលនៅក្រៅថ្នាក់ក៏ចាប់ផ្ដើមរត់ចូលមកប្រជែងគ្នាព្រោះអ្នកគ្រូគាត់មកដល់មុខថ្នាក់ទៅហើយ។

សិស្សគ្រប់គ្នាក៏ក្រោកឈរពេលឃើញអ្នកគ្រូដើរចូលមកទាំងមានសិស្សប្រុសម្នាក់មកជាមួយទៀតផង។។

« អង្គុយចុះ »គាត់ងក់ក្បាលបញ្ជាក់អោយសិស្សអង្គុយចុះ « លឺមកថាថ្នាក់យើងមានសិស្សស្រីម្នាក់ទើបផ្លាស់មកមែនទេឡើងមកលើបន្ដិចមកណែននាំខ្លួនអោយមិត្តរួមថ្នាក់ស្គាល់ផង »គាត់បន្ថែមហ្វាក៏លើកដៃហើយឡើងទៅឈរក្បែរបុរសម្នាក់នោះ

បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)Where stories live. Discover now