EP21:គេបានប្ដីហើយ 😭

178 11 0
                                        

_ពេលល្ងាច

Taeyong បើកឡានជូន baekhyun ដល់ផ្ទះហើយទើបបន្តជូនរាងតូចទៅផ្ទះម្ដង ។ ជិ:មកតាមផ្លូវពួកគេក៏ឆ្លៀតឈប់ចូល market បន្តិចព្រោះត្រូវទិញសម្ភារ:ប្រើប្រាស់នឹងអាហារបំប៉នសម្រាប់អ្នកមានផ្ទៃពោះអីអស់អស់នឹង ហើយក៏មិនភ្លេចទិញបន្លែសាច់យកទុកជប់លាងដែរ អបអរដែលកូនបានចាប់កំណើតក្នុងពោះរបស់គេ ។
_____________

<<ដាក់ឥវ៉ាន់ចុះទីនេះហើយឯងអង្គុយសិនទៅចាំយើងទៅយកទឹកមកឲ្យ!!>> Taehyung និយាយហើយក៏បម្រុងដើរទៅចាក់ទឹកមកឲ្យ taeyong តែក៏ត្រូវគេហាម

(មួយ Taehyung មួយទៀត taeyong កុំច្រឡំហាស៎) 😖

<<អេ៎..ចាំយើងទៅយកផឹកខ្លួនឯង!ឯងនឹងហើយអង្គុយចុះឲ្យស្រួលទៅ!>> Taeyong ទាញរាងតូចឲ្យទៅអង្គុយលើសាឡុងរួចនាយក៏ទៅយកទឹកផឹកខ្លួនឯង ត្រូវហើយtaeមិនសូវស្រួលខ្លួនផងឲ្យគេសម្រាកឲ្យច្រើនទើបល្អ

<<កុំធ្វើដូចយើងទ្រុឌទ្រោមមើល!ប៉ុណ្ណឹងយើងធ្វើបានសោះ យ៉ាងណាឯងមកផ្ទះយើងគឺជាភ្ញៀវរបស់យើង!ត្រូវតែគួរសំដាក់ទើបបាន!>> រាងតូចនិយាយញ៉ោះ taeyong ឲ្យតែនិយាយថាគេជាភ្ញៀវបានន័យថាចាត់ទុកគេដូចជាអ្នកក្រៅ ចាំមើលគេប្រាកដជាងក់ងរទៀតហើយ

<<ឯងមិនចាត់ទុកយើងជាមិត្តទេ!កាថេចង្រៃយ៎..ចាំមើលយើងឈប់លេងចូលឯងហើយ!>> Taeyong ធ្វើមុខស្អុយរកយំផងទន្រ្ទាំជើងផងអីផង អើយ...មើលចុះដូចកូនក្មេងអាយុ3ឆ្នាំគ្មានខុសទេ ចរឹតគួរឲ្យខ្នាញ់ចឹងតើបានល្បង jaehyun យើងតាមញ៉ែមិនព្រមលែង

<<នែ៎..ក្រែងឯងក៏ឈ្មោះtaeដែរហី!?តែជេរយើងដោយទាំងខ្លួនឯងដែរហើយ!ហាសហា៎😆!>> Taehyung អស់សំណើចនឹងមិត្តរបស់គេ លោកអើយលោកនិយាយពីថាបើនៅជិតអ្នកផ្សេងវិញមុខឲ្យស្មើធេងមិនខ្ចីញញឹមមិនខ្ចីសើច តែបើនៅជាមួយគេវិញចរឹត original ចេញមកអស់ហើយ ពូកែងក់ងរដូចកូនក្មេងចឹង

<<យើងជេរឯងនឹងហើយ!កាថេៗៗ...>> Taeyong រត់ទៅអង្គុយលើសាឡុងរួចហើយក៏ប្រកាច់ៗយកតែម្ដង មិនសុខចិត្តទេៗលើកណាក៏ប្រកែកចាញ់taehyungតែរហូត

<<អឺអឺ..ខំប្រកាច់ទៀតទៅ!ចាំមើលយើងថត video ផ្ញើឲ្យ jaehyun!ឯងថាទៅពេលនោះគាត់ប្រាកដជាសើចជ្រុះធ្ញេញមិនខានទេ!!>> Taehyung ទាញទូរស័ព្ទមកថតហើយនៅឆ្លៀតនិយាយឌឺដាក់គេថែមទៀត ឯអ្នកកំពុងប្រកាច់នោះវិញគ្រាន់តែគេថាថតផ្ញើឲ្យ jaehyun ភ្លាមក៏ប្រញ៉ាប់មករៀបឬករៀបពារមកអង្គុយធម្មតាវិញ

🌧️ផ្ដើមស្នេហ៍ក្រោមដំណក់ទឹកភ្លៀង🌦️💦Where stories live. Discover now