ភាគ06: ជូនពរឲ្យបងនឹងគេមានសុភមង្គល

314 37 11
                                    

ភាគទី6:ជូនពរឲ្យបងនឹងគេមានសុភមង្គល

ពេលវេលាក៏ដើរដល់ម៉ោង6ល្ងាច ពន្លឺនៃព្រះអាទិត្យក៏ត្រូវអស់ស្តង់គត់បន្ទិចម្តងៗតាមពេលវេលាដែលពិភពលោកត្រូវបានកំណត់។បន្ទាប់ពីភ្លៀងយ៉ាងយូរផ្ទៃមេឃក៏ប្រែជាស្រឡះ ទឹកភ្លៀងក៏រៀងស្បើយបន្តិច មិនយូរប៉ុន្មានភ្លៀងក៏ស្ងប់ទៅវិញហើយមេឃក៏ស្រឡះម្តងទៀត ជារឿងធម្មតារបស់ធម្មជាតិ។ដោយជំនួសនៅព្រិលធ្លាក់ត្រជាក់សព្វកាយ ទេសភាពនាតាមដងផ្លូវគឺសុទ្ធតែក្រាលដោយកម្រាលព្រិលពណ៌ស ស្គុះ ប្រៀបបានទៅនឹងឋានមួយដែលស្រស់បំព្រង រីឯតំណក់ទឹកដែលធ្លាក់ពីលើស្លឹកឈើពីមួយសន្លឹកទៅមួយសន្លឹកទៀតតគ្នាក៏ស្ថិតក្នុងបរិយាកាសមួយដែលជានិមិត្តសញ្ញាកំណត់កករឹងនោះដែរ។ខ្យល់នៃរដូវរងារំហើយពិតជាត្រជាក់ហើយក៏រងា ប៉ុន្តែក៏មិនរងារដល់អ្នកដែលកំពុងរស់នៅជាមួយនឹងជីវិតដ៏ឯកា..រាងតូចឈរនៅមាត់បង្អួចភ្នែករំពៃមើលព្រិលដែលធ្លាក់ចុះដោយមានផាហ៊ុមដណ្តប់ខាងក្រៅ។

«Yibo!!ពេលនេះបងយ៉ាងមិចហើយ?ឲ្យអូនសុំទោសណាដែលសម្រេចចិត្តដើរចេញពីជីវិតបងទាំងបែបនេះ អូនសង្ឃឹមថាបងនឹងរកមនុស្សដែលល្អម្នាក់មកនៅក្បែរមើលថែបងឲ្យដូចដែលអូនមើលថែបងនោះអី ហើយបងមិនបាច់បារម្ភពីអូននឹងកូនទេ!អូននឹងមើលថែគេឲ្យបានល្អ នឹងបង្ហាត់បង្រៀនគេឲ្យពូកែហើយឆ្លាតដូចជាបងអញ្ចឹង!ហឹកហឹក..អូននឹកបងណាស់Yibo!!..អូនចង់នៅក្បែរខ្លួនបងដូចមុន..ហឹកហឹក..អូនចង់ឱបបងឲ្យណែនហើយប្រាប់ថាអូនស្រឡាញ់បងណាស់..ហឹកហឹក»zhanនិយាយរៀបរាប់ម្នាក់ឯងទាំងទឹកភ្នែកសស្រាក់ មុននឹងរហ័សបែរខ្នងដើរទៅកន្លែងគេងវិញ។

#ថ្ងៃបន្ទាប់

នៅក្នុងបន្ទប់រប៉ាត់រប៉ាយទៅដោយដបស្រានឹងរូបថតរបស់រាងតូច កាលពីយប់មិញរាងក្រាស់បានផឹកស្រាបណ្តើរមើលរូបថតរបស់រាងតូចបណ្តើរ។ពេលវេលាដើរទៅមុខរហូត ត្រនិចនាឡិការំកិលទៅបន្តិចម្តងៗ ពេលវេលាទៅមុខវាមិនអាចត្រឡប់ថយក្រោយបានឡើយ សូម្បីមួយវិនាទីហើយមនុស្សក៏មិនអាចចាប់យកពេលវេលាឲ្យថយក្រោយបានដែរ។

Love and marriageWhere stories live. Discover now