ភាគទី ៣៧

898 34 0
                                    

រឿង គូរស្នេហ៍ផ្សំផ្គុំ ♡
ភាគទី ៣៧

     ចាំបាត់ចាំបាត់មេឃក៏ព្រលប់ណាស់ទៅហើយនៅមិនទាន់ឃើញជុងហ្គុក ត្រឡប់មកវិញទៀតយូជី ដកដង្ហើមធំចេញមកជាច្រើនដងដោយការអាន់អន់ស្រពោនចិត្តដែលត្រូវគេទុកចោលមិនសូវជារវល់ជាមួយនិងនាងដូចជារាល់លើកដែលពេលណាក៏តាមស្អិតមិនចេញទៅណាឆ្ងាយសោះ ខណៈពេលដែលនាងកំពុងតែអង្គុយស្ងៀមស្ងាត់តែម្នាក់ឯងអ៊ំស្រីដែលចេញមកពីខាងក្នុងផ្ទះមកក៏ដើរចូលរកជិតនាង គាត់ឈរនៅចំពោះមុខនាងតូចរួចក៏សួរនាំ
"ចាំផ្លូវជុងហ្គុកមែនទេ?"
"អត់ទេ!ខ្ញុំគ្រាន់តែអង្គុយលេងតែប៉ុណ្ណោះ"យូជីគ្រវីក្បាលញាប់ស្អេរបដិសេធនិងសំណួររបស់អ៊ំស្រីទាំងមានរឹងមិនទទួលយកការពិត អ៊ំស្រីមិនមាត់គាត់ក៏ចូលទៅអង្គុយលើទោងក្បែរនាង
"ប្រាប់ថាចាំក៏អ៊ំមើលថាអីដែរ!"អ៊ំស្រីនិយាយទាំងសើចនេះគិតថានាងអាចនិយាយកុហកមនុស្សចាស់ដូចជាគាត់បានឬយល់ច្រឡំហើយ ចំណែកយូជី ពេលដែលត្រូវអ៊ំស្រីនិយាយចាក់ចំចំណុចក៏គ្មានអ្វីប្រកែកតវ៉ាទផតបានត្រឹមអង្គុយស្ងៀមឈ្ងោកមុខចុះ
"ថ្មើនេះហើយនៅមិនទាន់ត្រឡប់មកវិញទៀត ចំមែនហើយអាក្បាលខូចម្នាក់នេះ ហើយក្មួយមានបានខលទៅសួរគេដែរទេ?"
"នៅទេ..."
"អ៎ា!ហេតុអ្វីមិនខលទៅសួរគេសុខចិត្តមកអង្គុយចាំមើលផ្លូវគេហាលទឹកសន្សឹមបែបនេះទៅវិញ នេះប្រញាប់ខលទៅគេទៅ..."
"តែ..."
"មិនបាច់នៅតែស្ករធ្វើទៀតទេ ប្រញាប់ខលទៅយ៉ាងម៉េចយ៉ាងម៉ាបើគេមិនត្រឡប់មកវិញនិងបានចូលទៅខាងក្នុងញ៉ាំបាយញ៉ាំទឹកហើយក៏ឡើងទៅបន្ទប់ងូតទឹកចូលគេង"ព្រោះតែអ៊ំស្រីនិយាយបែបនេះទើបយូជី ដាច់ចិត្តដកទូរស័ព្ទចុចខលទៅជុងហ្គុក ប៉ុន្តែបែរជាទាក់ទងមិនបានតាំងពីក្បាលដំបូងយូជី ងាកមើលមកអ៊ំស្រីបន្តិចមុននឹងនិយាយប្រាប់គាត់ទាំងមុខស្រពោន
"ទាក់ទងគេមិនបានទេអ៊ំស្រី"យូជីទម្លាក់ទូរស័ព្ទចុះវិញមិនព្យាយាមទាក់ទងទៅម្តងទៀតឡើយ
"ប្រហែលអស់ថ្មទេដឹង ន្ហើយ!កុំគិតច្រើនគេគង់តែត្រឡប់មកវិញទេ តោះប្រញាប់ចូលទៅខាងក្នុងផ្ទះទៅអង្គុយហាលទឹកសន្សឹមយូរបែបនេះប្រយ័ត្នផ្តាសាយណា"អ៊ំស្រីនិយាយបបួលចំណែកយូជីក៏មិនបាននិយាយបដិសេធព្រមចូលទៅក្នុងផ្ទះជាមួយនិងអ៊ំស្រី...
    ម៉ោង៧:36នាទីយប់...
    បន្ទាប់ពីងូតទឹកផ្លាស់ប្ដូរសម្លៀកបំពាក់គេងយប់រួចរាល់យូជី នាងក៏មកអង្គុយនៅឯរានហាលតែម្នាក់ឯងរង់ចាំមើលផ្លូវជុងហ្គុក បន្តនាងតូចចេះតែដកដង្ហើមធំជាច្រើនដងយ៉ាងចម្លែកចិត្តត្បិតជុងហ្គុក មិនធ្លាប់ធ្វើបែបនេះដាក់នាងនោះទេមិនដឹងថាគេកើតអ្វីឡើយថ្ងៃនេះពិតជាចម្លែកខ្លាំងណាស់ មួយស្របក់ក្រោយមកការរង់ចាំរបស់នាងតូចពិតជាមិនខកបំណងឡើយឡានរបស់ជុងហ្គុក កំពុងបើកចូលមកក្នុងរបងផ្ទះនិងចូលចតទៅឯក្នុងរងបន្តិចក្រោយមកគេក៏ចេញពីក្នុងឡានដោយនៅក្នុងដៃមានការថង់អ្វីក៏មិនដឹង យូជី ឃើញអ្នកកំពុងដើរតម្រង់ចូលមកក្នុងផ្ទះនាងក៏រហ័សរត់ចូលទៅក្នុងបន្ទប់យ៉ាងលឿនហក់ឡើងទៅលើគ្រែទាញភួយមកគ្រោបជិតក្បាលបិទភ្នែកធ្វើជាដេកលក់ដើម្បីកុំឲ្យជុងហ្គុក ដឹងថានាងចាំគេព្រោះមិនចង់ឲ្យគេដឹងចិត្ត
   គ្រឹប...!
   ទ្វារបន្ទប់ត្រូវបានបើកនិងបិទជិតទៅវិញដោយដៃរបស់ម្ចាស់កាយមាំដែលទើបនិងមកដល់ផ្ទះអម្បាញ់មិញនេះ ជុងហ្គុក ក្រឡេកមើលទៅនាងតូចដែលដេកលើគ្រែបែរខ្នងមករកគេនោះរួចក៏ញញឹមចុងមាត់ចូលទៅជិតនាង អ្នកកំលោះដាក់ខ្លួនអង្គុយពីក្រោយខ្នងនាងតូចមុននឹងចាប់ទាញភួយដែលនាងគ្រោបជិតក្បាលនោះទម្លាក់មកនៅត្រឹមចុងដង្ហើម បន្ទាប់មកនាយក៏ឈ្ងោកមុខទៅថើបថ្ពាល់របស់នាងមួយខ្សឺតយ៉ាងខ្លាំងព្រមទាំងនិយាយខ្សឹបៗក្បែរត្រចៀករបស់នាង
"ថ្ងៃនេះចូលគេងលឿនម្ល៉េះហ៊ឺស?"ជុងហ្គុក ដាក់ចង្ការលើចង្អូរស្មារបស់នាងតូចធ្វើឲ្យក្លិនដែលភាយចេញពីខ្លួនរបស់គេភាយចូលច្រមុះរបស់នាងតូចឲ្យនាងជ្រួញចិញ្ចើមក្រោកនិងរុញគេចេញឆ្ងាយពីខ្លួននាងយ៉ាងលឿន
"ស្អុយ...ស្អុយស្រាណាស់ នេះទៅមុជស្រាមកពីណា?"យូជីសម្លឹងមុខអ្នកកំលោះខណៈដែលយកដៃខ្ទប់ច្រមុះព្រោះតែក្លិនស្រាដែលសាយភាយចេញពីខ្លួនគេខ្លាំងពេកធ្វើឲ្យនាងចាប់ផ្តើមឈឺក្បាលហើយ
"មុជឯណា ផឹកទេតើ!ស្រាណាគេផឹកតាមមាត់"ជុងហ្គុកនិយាយទាំងសើចញញឹមមិនឈប់មិនបានខ្វល់ពីទឹកមុខខឹងសម្បាររបស់នាងតូចឡើយ នាយនិយាយខណៈដែលត្រសុលខ្លួនចូលទៅជិតនាងម្តងទៀតតែក៏ត្រូវនាងរុញចេញមកវិញមួយទំហឹងដោយចិត្តខឹង
"ចេញឲ្យឆ្ងាយទៅ!"យូជីមានទឹកភ្នែករលីងរលោងចំពោះសភាពជុងហ្គុក ក្នុងពេលនេះនាងមិនគិតឡើយថាគេទៅអង្គុយផឹកស៊ីសប្បាយដល់យប់ព្រលប់បែបនេះទុកឲ្តនាងអង្គុយរង់ចាំមើលផ្លូវគេទាំងអន្ទះសារនៅក្នុងចិត្ត នាងអស់សង្ឃឹមខ្លាំងណាស់តើគេមានដឹងទេ យូជី ធ្មេចភ្នែកសម្រួលអារម្មណ៍បន្តិចមុននឹងទម្លាក់ជើងចុះចេញពីគ្រែបម្រុងនិងក្រោកចេញទៅខាងក្រៅតែនាងចេញមិនទាន់ផុតផងក៏ត្រូវជុងហ្គុក ស្ទុះមកឱបក្រសោកចង្កេះនាងពីក្រោយមិនឲ្យចេញទៅព្រមទាំងនិយាយដោយដឹងខុស
"លលេងទេតើ!បងមានបានផឹកស្រាឯណា ធ្វើលេងបន្តិចមិនបានប្រញាប់តែខឹង"ជុងហ្គុកនិយាយលួងលោមនាងតូចខណៈដែលដៃឱបចង្កេះនាងជាប់ កាលពិតជាមិនបានស្រវឹងហើយក៏មិនបានផឹកស្រាចូលពោះអ្វីសូម្បីតែបន្តិចដែរ ហើយកាលដែលគេមានក្លិនស្រាបែបនេះព្រោះតែចង់ញ៉ោះនាងតូចទើបមុននិងចុះពីឡានយកស្រាមកចាក់លាបលើអាវនិងបបូរមាត់ខ្លះៗតែប៉ុណ្ណឹង...
"កុំមកកុហកមិនបានផឹកហេតុអ្វីមានក្លិនស្រា?"
"លាបលើអាវនិងណា ឃើញទេអាវរបស់បងមានស្នាមដំណក់ស្រា"ជុងហ្គុកសើចញឹមៗពេលត្រូវនាងតូចងាកសម្លក់ ខណៈនោះក៏ហុចថង់មួយឲ្យទៅនាង
"នេះសម្រាប់អូន!"
"ស្អីគេ?"
"បើកមើលទៅ..."
"រ៉ូប?"
"អឹម ទៅផ្លាស់ចេញទៅបងនាំអូនទៅកន្លែងមួយ"
"កន្លែងណា?"
"កុំសួរបែបនេះរាល់លើកបានទេ?ពេលទៅដល់អូននិងបានដឹងដោយខ្លួនឯងហើយ"
"..."
"នៅឈរធ្វើអីទៀត ប្រញាប់ទៅផ្លាស់ប្ដូរចេញទៅបងនៅចាំ!"ដោយឃើញនាងតូចឈរភ្លឹកស្ងៀមមិបគិតទៅផ្លាស់ប្តូររ៉ូបតាមដែលគេបានប្រាប់នាយក៏ប្រញាប់និយាយតឿននាង យូជី មើលមុខអ្នកកំលោះបន្តិចមិនចូលចិត្តដែលត្រូវគេបង្ខំតែចុងក្រោយនាងនៅតែធ្វើតាមសម្តីដែលគេបានប្រាប់នោះដដែល
"អឹម!អ៊ីចឹងរង់ចាំបន្តិចណា"
"អូ.ខេ."

ប្លូប៊ែល

"  គូរស្នេហ៍ផ្សំផ្គុំ  "Where stories live. Discover now