Part 34 : ភ្ជាប់ពាក្យ

2.9K 188 0
                                    

+ពេលល្ងាច

"Yoon…!!" Jimin ដើរចេញពីក្នុងហាងមកទាំងញញឹមពព្រាយទៅរកអ្នកជាសង្សារ ដែលមកឈរចាំគេមិនដឹងតាំងពីស្មាលណានោះទេ

"Jimin !! អូនមកហើយហេស៎…ឆាប់ចូលឡានទៅ បងនាំអូនទៅកន្លែងមួយ"Yoongi ចប់សម្ដីក៏ដើរទៅបើកទ្វារអោយរាងតូច មើលទៅថ្ងៃនេះនាយដូចជាសប្បាយចិត្តខុសប្លែកពីធម្មតា តើនាយមានរឿងអ្វីមែនទេ បានជាមុខរីកដល់ថ្នាក់នេះ 

"បាទ…"Jimin ក៏ឆ្ងល់និងអាការៈរបស់រាងក្រាស់ដូចគ្នាតែខ្ជិលសួរដេញដោលច្រើន ខ្លាចគេមិនពេញចិត្ត ឬក៏ធុញនិងខ្លួន ទើបសុខចិត្តនៅស្ងៀមៗ 

បន្ទាប់មក Yoongi ក៏បានបញ្ឆេះឡានចេញទៅ ដោយដៃម្ខាងរបស់នាយគឺកាន់ដៃរបស់រាងតូច ឯ Jimin មិនបានថាអីនោះទេ មានតែកាន់ដៃរបស់នាយយ៉ាងជាប់ បែបនេះក៏គេអាចទទួលអារម្មណ៍កក់ក្ដៅ និង សុវត្ថិភាពពីនាយដូចគ្នា 

\[បើសិនជាអាចខ្ញុំពិតជាចង់កាន់ដៃរបស់បងរហូតតទៅណាស់ តែវាបានត្រឹមតែជាក្ដីស្រមៃមួយប៉ុណ្ណោះ ខ្ញុំមិនដឹងថាថ្ងៃមុខពួកយើងនិងត្រូវជួបរឿងអ្វីខ្លះនោះទេ តើស្នេហាដែលកើតចេញពីការជួបគ្នាដោយចៃដន្យរបស់ពួកយើងអាចបន្តទៅមុខទៀតបានដែរឬទេ ឬត្រូវឈប់ត្រឹមពាក់កណ្តាលផ្លូវ ក៏ខ្ញុំមិនដឹង វាត្រូវស្ថិត នៅលើយើងទាំងពីរនាក់ បើបងស៊ូទ្រាំនឹងសម្ពាធរបស់សង្គមបាន អូននិងនៅស៊ូជាមួយបងរហូតដល់ទីបញ្ចប់ អូននិងមិនបោះបង់ចោលកណ្តាលទីនោះទេ បើសិនជាបងមិនមែនជាអ្នកបោះបង់វាចោលមុននោះ\] Jimin លួចគិតក្នុងចិត្តម្នាក់ឯង ទោះបីជារាងតូចបាន Yoongi មកធ្វើជាម្ចាស់ហើយក៏ដោយតែគេនៅតែកង្វល់ចិត្តរាល់ថ្ងៃ នៅរឿងទាំងអស់នេះ គេខ្លាច…ខ្លាចថ្ងៃដែលរាងក្រាស់ទ្រាំទ្រនិងសម្ពាធរបស់សង្គមមិនបានហើយក៏បោះបង់គេចោលទាំងកណ្តាលផ្លូវ តែបើដល់ថ្ងៃនោះពិតមែនគេនិងមិនខឹងរាងក្រាស់នោះទេ គេយល់ Yoongi ជាអ្នកមានថែមជាអ្នកជំនួញទៀតផង បើលេចលឺព័ត៌មានថានាយមានសង្សារជាមនុស្សប្រុសនោះនិងត្រូវខ្មាសគេមិនខាន ដូច្នេះហើយទើប Jimin មិនចង់បើកចំហទំនាក់ទំនងរវាងពួកគេទាំងពីរអោយអ្នកណាដឹង

+ហាងពេជ្រ

Yoongi បានឈប់ឡាននៅពីមុខហាងពេជ្រមួយដែលធំជាងគេនៅក្នុងទីក្រុងសេអ៊ូលនេះ។ រាងក្រាស់បានដើរចុះពីលើឡានមក មុននិងហួសទៅបើកទ្វាអោយ Jimin តាមក្រោយ

💜✨ជួបស្នេហ៍ចៃដន្យ✨💜(ចប់✓)Where stories live. Discover now