EP.03 ចេញពីបន្ទប់យើងភ្លាម !

935 100 4
                                    

រយៈពេល 1 ខែហើយដែល Yoongi បានមករស់នៅទីនេះ នាយមានអារម្មណ៍ថាមិនចូលចិត្តក្មេងបម្រើក្នុងផ្ទះឈ្មោះ Jimin នេះទាល់តែសោះ មើលទៅមឺកៗ.សឺកៗ. កោតចេះតែម៉ាក់គេព្រមទទួលយកមកធ្វើការទៅកើត បើនាយអីដេញចោលយូរហើយ មិនអោយនៅទើសដៃទើសជើងនោះទេ ។

នារាត្រីយប់ស្ងាត់ អាហារពេលល្ងាចក៏ឈានចូលមកដល់ ។ អ្នកស្រី Min គាត់មិនបានរងចាំកូនប្រុសគាត់នោះទេព្រោះតែនាយបានសុំគាត់ទៅជួបមិត្តភក្តិរួចមកហើយ ។

« Jimin អាចនៅចាំអ្នកប្រុសបានទេ៎?? អុំដូចជាងងុយហើយ » បន្ទាប់ពីអ្នកស្រី Min ញុំាអាហារពេលល្ងាចហើយរួចរាល់គាត់ក៏ឡើងទៅខាងលើ ទុកអោយតួនាទីនៅសល់អុំ In និង Jimin ធ្វើបន្ត ។ អុំ In បែរមកនិយាយជាមួយនាយតូចព្រោះតែរាល់ដងបន្ទាប់ពីម្ចាស់ផ្ទះមកជុំបែបនេះពួកគាត់ក៏មានតួនាទីបិទទ្វារផ្ទះ ។

« បាទ៎ មិនអីទេ អុំ In » អុំ In ញញឹមទុកចិត្តនាយតូច ហើយក៏ដើរចេញពីផ្ទះនេះទៅ ដោយទុកអោយ Jimin ឈររងចាំកូនរបស់ម្ចាស់ផ្ទះម្នាក់ឯង ។

Jimin សម្លឹងទៅមើលនាឡិកាដែលព្យួរជាប់ជញ្ជាំងរាល់ 10 នាទីម្ដងដោយមិនភ្លេចបែរមកមើលច្រកទ្វារ ហើយក៏ចាប់ផ្ដើមទន់ត្របកភ្នែកបណ្ដើរៗ. មានពេលខ្លះស្ទើរតែចង់ដួលទៅហើយ ។

« អ្នកប្រុស » សម្លេងតូចស្រួយស្រេសក៏បន្លឺឡើងចេញពីបបូរមាត់ស្ដើងទាក់ទាញរបស់ Jimin ហើយក៏ខំស្ទុះស្ទាទៅទប់ខ្លួនមាំទាំដែលដើរក្នុងដំណើរទ្រេតទ្រោតហាក់ដូចជាមនុស្សស្រវឹងស្រាយ៉ាងអញ្ចឹង ។

« ថយចេញ កុំមកប៉ះយើង ! » សម្លេងរឹងកំព្រឹសរបស់ Yoongi ក៏បន្លឺឡើង ថ្វីត្បិតតែគេស្រវឹងមែន ប៉ុន្តែគេស្អប់ក្មេងបម្រើ Jimin ណាស់ សូម្បីតែដៃជើងក៏គេមិនចង់អោយប៉ះផង ។ Yoongi គ្រវាសដៃស្រឡូនចេញ ងើយសម្លឹងគេដោយក្រសែភ្នែកខ្ពើមរអើមបន្តិច រួចទើបបោះជំហានទាំងដំណើរទ្រេតទ្រោតទៅជាន់ខាងលើ ។

« អ្នកប្រុស » បន្ទាប់ពីសម្លឹងនាយឡើងជណ្ដើរទាំងលំបាកលំបិនបែបនេះ Jimin ក៏ប្រញាប់ប្រញាលរត់ទៅតាមព្រោះខ្លាចថានាយអាចនឹងទប់ជំហ៊រមិនជាប់ ។

« ហ្អឹម.. ថយចេញ.. » Yoongi ក៏ស្រាប់តែបិទភ្នែកជ្រុបនឹងប្រអប់ទ្រូងរបស់ Jimin ពេញមួយទំហឹងធ្វើអោយគេបិះតែដួលទៅហើយ ប៉ុន្តែក៏ឈោងដៃទប់នឹងបង្កាន់ដៃជាប់ ដៃមាំក្រាស់របស់នាយទាំងគូក៏ស្រាប់តែលូកទៅអោបចង្កេះមួយក្ដាប់យ៉ាងណែនដូចជាកូនក្មេងយ៉ាងអញ្ចឹង ។

 ఌ បម្រើស្នេហ៍បង ఌWhere stories live. Discover now