«ឬមួយក៏មិនមែនជាអូនទេមែនទេដែលថើបបងយប់មិញ!?»ជេយ៍សួរ តែទឹកមុខវិញលេងសាហាវ
«គ...គឺ..មិនមែន.. មិនមែនខ្ញុំទេ លោកឯងយល់សប្ដិទេដឹង?»រាងតូចនិយាយទាំងរដាក់រដុប តែមើលមុខវិញឡើងក្រហម(គេអៀនគេនឹងហា៎ ថើបហើយថាមិនបានថើប)
«អ៎..! បងស្មានតែអូនជាអ្នកថើប»
«អូនឃ្លានទេ!?ចាំបងទៅទិញអីមកឲញ៉ាំ»ជេយ៍ (យកចិត្តសម្បើមណាស់អញ🙇)
«ហុឹម ឃ្លានណាស់!!! ហើយលោកល្មមឈប់ប្រើអាពាក្យ បងអូន នឹងទៅខ្ញុំជ្រេញណាស់ មិនទាន់ត្រូវជាស្អីនឹងគ្នាផង»រាងតូចនិយាយទាំងក្រញែងខ្លួន (គូដណ្តឹងគ្នាសោះមិនឲគេហៅ😥)
«Ok»ពីរម៉ាត់យ៉ាងខ្លីពីរាងក្រាស់ និយាយហើយក៏ដើរចេញទៅ តែចាំមើលទៅដឹងតែមិនឈប់ហៅហើយ
«ប្រុសនេះ!!!»ជុងវ៉ុន(គេចេញទៅបាត់តាំងមោអៀន)
#នៅខាងក្រៅមន្ទីរពេទ្យ
«អូនគិតថាបងមិនឮនូវអ្វីដែលអូននិយាយយប់មិញឬអូនសម្លាញ់ !?»គេនិយាយទាំងញញឹម ស្មានតែជុងវ៉ុនភ្លេចគេបាត់ហើយតើ! តាមពិតធ្វើពើសោះ ដោយសារតែយប់មិញគេគេងពិតមែន តែក៏មិនប្រាកដថាគេងលក់ដែរ ប្រហែលមួយសន្ទុះក៏ឮសម្លេងនរណាម្នាក់និយាយ តែគេក៏ធ្វើពុតជាគេងលក់ចាំស្ដាប់ឲអស់ ស្ដាប់យូរៗទៅក៏ដឹងថាជាសម្លេងជុងវ៉ុនដែលនិយាយមករកគេ (ដឹងការពិតអស់បាត់)។ ពេលដែលរាងតូចគេងលក់ជេយ៍ក៏ឡើងទៅគេងលើគ្រែជាមួយជុងវ៉ុន(សំខាន់ឱបគេទៀតណាស៎ វ៉ៃមួយដៃលូវអញ កូនខ្ញុំណា៎! មិនមែនចេះតែប៉ះទេ ប្រយ័ត្នម៉ាំងខ្វិត🤕👻 ឆ្ងល់ដែរ! គ្រែអ្នកជំងឺគេបានតែម្នាក់ឯងសោះ ជេយ៍ចេះតែគេងកើតដែរ)
______Skip_____
«សូនូ នៅទីនេះ»Jakeកំពុងអង្គុយរងចាំកំពូលមិត្តរបស់គេនៅក្នុងហាងមួយកន្លែង
«ហើយឯងហៅយើងមកមានការអី!? ខូចចិត្តរឿងស្នេហា!?»សូនូសួរបែបចង់ញ៉ោះ
«យី!!! ធ្វើជាកុំនិយាយញ៉ោះយើងម្ដងវាថីឯង»និយាយទាំងធុញថប់ជួបគ្នាលើកណាក៏ញ៉ោះៗៗៗ
«គឺ..ឯងម៉ាក់គ្នាឲគ្នារៀបការហើយ»និយាយទាំងមិនចង់ អ្នកណាទៅចង់ការទៅ គេនេះមិនទាន់ចាស់ផង(យី មិនទាន់ចាស់ទៀត ចង់ឲចាស់កោងខ្នងចាំការមែន!?អាយុ25ឆ្នាំ ពាក់កណ្ដាល50ហើយណា!!!)
«គ្រាន់តែរៀបការសោះក៏ពិបាកម្លេះ តែថាឯងនិងជុងវ៉ុនគឺដូចគ្នាមានគូរដណ្ដឹងអស់ហើយ ហើយក៏ជិតចូលរោងការទៀត នៅតែយើង»សូនូ(ចង់ការមែនកូន ចង់បានប្ដីហាក៎!!! ចាំម៉ែរកឲ ហាហា៎! យាយលេងទេ វរវរបងនីគីវ៉ៃងាប់)
«ហុឹម មោទៅshoppingបំបាត់ទុក្ខ ហើយចាំទៅក្លឹបបន្តិច ផឹកឲណាណីម្ដង»sunoo
«អឺអឺ ទៅហើយ»ថាហើយក៏ដើរទៅតាមសូនូ
_____Skip_____
*Hospital
ប៉ុន្មាននាទីក្រោយមករាងក្រាស់ក៏ត្រឡប់មកវិញជាមួយនូវអាហារសំណព្វចិត្តរបស់ជុងវ៉ុនយ៉ាងច្រើន តែមិនដឹងថាអ្នកញ៉ាំ ញ៉ាំអស់ឬអត់ទេ😂
«មកដល់ហើយ នេះ!»ជេយ៍
«ច្រើនម្លេះលោកគិតថាខ្ញុំញ៉ាំអស់ហេស៎! បើទិញមកច្រើនយ៉ាងនេះ»រាងតូចក៏និយាយថាឲជេយ៍ ទិញមោច្រើនយ៉ាងនេះ គេជ្រូកមែនទេ?បានជាទិញហីទិញម៉េស៎ (ដឹងតែអស់ហើយកុំភ័យទុកចិត្តលើជុងវ៉ុនចុះ បើសុទ្ធតែរបស់ដែលគេចូលចិត្តយ៉ាងនេះ)
«ញ៉ាំទៅ ចាំបងបញ្ចុក ហា៎...!»រាងតូចខ្ចិលនិយាយច្រើនក៏ហាមាត់តាម ជេយ៍ពិតជាចាំបានមែនថារបស់អីដែលគេចូលចិត្ត ហើយរបស់អីដែលគេមិនចូលចិត្ត
(ប្ដីល្អ)
«អស់ហើយ! ពូកែញ៉ាំពិតមែនកូនទន្សាយ☺️»និយាយទាំងដៃលើកទៅអង្អែលក្បាលជុងវ៉ុនថ្នមៗ
«បានហើយ ខ្ញុំចង់គេង»ជុងវ៉ុន
«ហុឹម»
______Skip_____
*Ni-Ki's Club
#ពេលយប់
«Sunghoonហា៎~ថីនុង!?មុខមើលទៅដូចsadម៉េស!!»Ni-Ki
«ហឺយ!!!! យើងធុញ! សប្បាយមិនទាន់អស់ចិត្តផង ម៉ាក់យើងឲរៀបការហើយ ធុញៗៗៗ!!!!»Sunghoon ស្រែកចង់ផ្អើលក្លឹប
«មួយទៀតហើយ! អាជេយ៍ក៏រៀបការ ឯងក៏រៀបការ ចុះយើង ហឺយ! មិនចង់និយាយទេ និយាយទៅវាsad»Niki (single អា៎~ មករកadmin adminទំនេរ)😂
«អេ៎! ឯងមើលទៅក្មេងពីរអ្នកនោះ! ស្អាតខ្លាំងណាស់»Nikiក្រវាសភ្នែកទៅក៏ឃើញកម្លោះតូច2នាក់កំពុងអង្គុយផឹក (ប្រុសមុខស្រី)
«ហុឹម!!! យ៉ាងមិច!?»Sunghoonសួរ
«ទៅញ៉ែហី!?»Niki (Yahhh~ចេញចរិកព្រានមោហើយ)
«ហុឹម តោះ»និយាយហើយក៏ដើរសម្ដៅទៅកន្លែងដែរមានក្មេងប្រុស2នាក់នោះអង្គុយ (ចូលដៃចូលជើងគ្នាណាស់ណ៎ អាប្រុសព្រាន)
«អេ៎! ក្មេងតូច»Niki
«ហុឹម មានការអីមែនទេ ?»??????
To be Continued ...
Sorry for mistake
ស្អែកមាន1ភាគទៀត
please wait! admin will publish new episode for tomorrow😘
ВЫ ЧИТАЕТЕ
អាពាហ៍ពិពាហ៍-Wedding❤️
Любовные романыJaywon Sunki Jakehoon (សាច់រឿងភាគច្រើនadminសរសេរពីJaywonអញ្ចឹងបើសិនជាមិនសូវឃើញឈុតSunki&Jakehoonកុំសួរអី😅)
