លើកចុងក្រោយជាមួយអតីត

1.7K 81 3
                                    


« លោកចនជុងហ្គុកសូមជួយសុីញ៉េលើក្រដាសនេះទៅបាទ »មេធាវីបានហុចប្រគល់លិខិតលែងលះមួយច្បាប់ឲទៅខាងជុងហ្គុកដើម្បីធ្វើការសុីញ៉េ ។

« ...! »ជុងហ្គុកទទួលក្រដាសមកមើលរួចងាកទៅសម្លឹងមាឌតូចដែលអង្គុយក្បែរខ្លួនមាននាមជាប្រពន្ធប៉ុន្ដែបន្ដិចទៀតលែងត្រូវជាអ្វីនឹងគ្នាហើយ ។

« ឆាប់សុីញ៉េទៅខ្ញុំគ្មានពេលនៅអង្គុយចាំលោកយូរទេ! »ជីមីននិយាយទាំងមុខស្មើហាក់មិនស្រណោះស្វាមីអីបន្ដិចសោះឡើយ ។

« ជីមីន!.អូនច្បាស់ហើយថាចង់លែងលះ » ជុងហ្គុកសួរបញ្ចាក់ទាំងអួលដើមកក្នុងចិត្តមានភាពស្ដាយស្រណោះជាខ្លាំងគេពិតជាមិនចង់លែងលះទេតែដោយសារជីមីនផ្ដាច់ការនិងទាមទារខ្លាំងពេក ។

« ខ្ញុំឆ្អែតឆ្អន់នឹងវាហើយជុងហ្គុក!..លោកមិនហត់ខ្លះទេឬទង្វើលោកវាធ្វើឲខ្ញុំឆ្អែតចិត្តណាស់! »ជីមីនតបផាំងទៅវិញ

« បានបងបំពេញតាមបំណងអូនចុះ »ជុងហ្គុកតបរួចហើយក៏ចាប់កាន់ប៊ិចសុីញ៉េលើក្រដាសលែងលះយកតែម្ដងហើយចាប់ពីពេលនេះទៅទំនាក់ទំនងរវាងពួកគេគឺត្រូវបានបញ្ចប់ត្រឹមនេះ ហើយ។

« ដូច្នេះពីពេលនេះតទៅលោកផាកជីមីននិង លោកចនជុងហ្គុកលែងមានអ្វីពាក់ព័ន្ធគ្នាទៀត ហើយចំណែកទ្រព្យត្រូវបែងចែកជាពីរចំណែកស្មើរគ្នា »មេធាវីលែងលះនិយាយឡើង

« បាទ! »ពួកគេឆ្លើយព្រមគ្នាហើយក៏ងាកសម្លឹងមុខគ្នាជាលើកចុងក្រោយ ។

...............

ក្រោយពីធ្វើកាថលែងលះចប់រួចរាល់ជីមីនក៏ត្រឡប់មកខុនដូរខ្លួនវិញមកដល់ក៏ប្រាស់ខ្លួនដេកលើសាឡុងទាំងភាពហត់នឿយនិងតានតឹងភ្លាម...តាមពិតទៅនៅចំពោះមុខអតីតស្វាមីមិញនាយព្យាយាមធ្វើជារឹងមាំមិនស្ដាយស្រណោះអីឡើយប៉ុន្ដែក្នុងចិត្តស្ទើរប្រះបែកទៅហើយនាយក៏មិនចង់ឲមានការបែកបាក់អ្វីដែលតែមកពីការរស់នៅជាមួយអតីតស្វាមីលែងចុងសម្រុងគ្នាទៅហើយ ។

Ding Dong!...Ding Dong!

សម្រាកមិនទាន់បានប៉ុន្មានផងសម្លេងកណ្ដឹងក៏បន្លឺឡើងធ្វើឲជីមីនចងចញ្ចើមទាំងធុញទ្រាន់ជាខ្លាំងរួចប្រឹងងើបក្រោកដើរទៅបើកទ្វា ។
ក្រោក!
« ជុងហ្គុក? »ជីមីនលាន់មាត់ក្រោយឃើញអតីតស្វាមីនៅចំពោះមុខ

You've reached the end of published parts.

⏰ Last updated: Dec 09, 2021 ⏰

Add this story to your Library to get notified about new parts!

Short Novel🔞Where stories live. Discover now