008

621 74 4
                                    

+ មួយអាទិត្យកន្លងផុតទៅ

មួយអាទិត្យកន្លងផុតទៅ ថ្ងៃចាប់ផ្ដើមកម្មវិធីក៏កើតឡើង ។ ពេលនេះម៉ោងប្រហែលជា៦ល្ងាចឃើញថាមានភ្ងៀវច្រើនកុះករមែនទែន សំខាន់សុទ្ធតែជាភ្ងៀវលំដាប់ៗអ្នកមានទៀតផង....

ងាកមកមើលក្នុងបន្ទប់ VIP មួយនេះវិញដូចជារញេរញៃដល់ហើយមិនដឹងជាធ្វើស្អីខ្លះទេ

" យ៉ាងមិចបងនិងបងស៊ូនូ " ជុងវ៉ុនស្រែកឡើងទាំងធុញ

" គ្រាន់តែទាញមកតែងខ្លួនឲ្យស្អាតសោះក៏ស្រែកដែល ធ្វើមើលតែអាណាចាប់យកទៅអាកចឹង " ស៊ូនូនិយាយឡើង

" អូយ ! មិនដឹងជាតែងខ្លួនរកស្អីទេ ខ្ញុំជាមនុស្សប្រុសហើយខ្ញុំក៏មានការងារត្រូវធ្វើច្រើនទៀតដែលមិនមែនទំនេរមកអង្គុយតែងខ្លួននោះទេ " 

" ហីយ៉ាឯងនេះ ! ប្រុសឬស្រីតែងខ្លួនបានដូចតែគ្នានិង "

" បានហើយស៊ូនូ បើជុងវ៉ុនគេមិនចង់តែងខ្លួនទេក៏មិនបាច់បង្ខំគេទេ " ជេកនិយាយឡើងព្រោះស្ងាត់មួយថ្ងៃហើយតែអត់ទ្រាំមិនបានពេលឃើញពីរនាក់បងប្អូននេះឈ្លោះគ្នាពេក

" មិនបានទេបងជេក បងកុំទៅកាន់ជើងក្មេងកំហូចជុងវ៉ុននេះពេកយ៉ាងណាក៏ដោយថ្ងៃនេះខ្ញុំត្រូវតែចាប់ជុងវ៉ុនមកតែងខ្លួនឲ្យបាន  "

" ប្រាប់ហើយថាអត់ទេ..... បងជេកជួយខ្ញុំផង....!!!!!"  ជុងវ៉ុនស្រែកឡើងពេលត្រូវស៊ូនូអូសចូលទៅតែងខ្លួន...

ពេលនេះឃើញថាមានភាពអ៊ូអរលើសមុនទៅទៀត មនុស្សក៏ច្រើនជាងមុនមិនដឹងថាអ្នកណាជាអ្នកខ្លះទេ ។

និយាយពី ស៊ូនូ ជុងវ៉ុននិងជេកឯនេះវិញបន្ទាប់ពីតែងខ្លួនរួចក៏នាំគ្នាដើរចេញមកខាងក្រៅ ។ ស៊ូនូត្រូវដើរបង្ហាញម៉ូតសម្លៀកបំពាក់និងគ្រឿងអលង្ការបន្ដិចទៀតនេះដូចនេះគេត្រូវទៅបន្ទប់តែងខ្លួនមួយទៀតសិន រីឯជេកមិនមានការងារអីត្រូវចាត់ចែងនោះទេព្រោះគេមកថ្ងៃនេះក្នុងនាមជាភ្ងៀវអញ្ជើញប៉ុណ្ណោះ ចំណែកឯជុងវ៉ុនវិញក៏ត្រូវទៅចាត់ចែងគ្រឿងអលង្ការរបស់គេព្រោះចង់ដឹងថារៀបចំបានល្អឬអត់

" ជុងវ៉ុន...!!!" សម្លេងស្រែកហៅមួយបានបន្លឺឡើង

ពេលដែលលឺគេហៅឈ្មោះខ្លួនបែបនេះហើយ ជុងវ៉ុនក៏ងាកទៅមើលហើយម្នាក់នោះជាមនុស្សដដែលៗគ្មានពីណាក្រៅពីកម្លោះជេយ៍នោះទេ

~Unrequited love ~ (SLOW-UPDATE ) Where stories live. Discover now