ភាគ ៥.

1.2K 58 1
                                    

#លេខាម៉ាហ្វៀ [រដូវកាលទី ៣]
ថេយ៉ុង ម៉ូដេនវឺស X ខាសស្ទេលឡា ហ្គេរ៉េនសុី
#ភាគ៥.

///

តុក តុក

សម្លេងគោះទ្វារបន្លឺឡើង នាំអោយខាសស្ទេលដែលមានតួនាទីចុចតេលេអនុញ្ញាតអោយទ្វារបើកនោះនាងក៏ចុចបើកវាឡើងនាំអោយរាងក្រាស់ដែលអង្គុយនៅតុមួយទៀតនោះងាកសម្លឹងទៅមាត់ទ្វារបំណងចង់ដឹងពីវត្តមានអ្នកដែលមក។

« ថេយ៍! »
« អូម៉ាយហ្គត អត់ទេ! មកធ្វើអីទៀតហើយលោកជំទាវ... » ថេយ៉ុងនិយាយឡើងតិចៗដោយទឹកមុខធុញទ្រាន់នឹងវត្តមានលោកជំទាវស្រីវ័យចំណាស់ខាងនោះដែលមករកគេជាញឹកញាប់ បើមកជាលក្ខណៈភ្ញៀវធម្មតាក៏មិនអីដែរតែគាត់មករកគេគ្រប់ពេលបំណងរបស់គាត់គឺផ្សេង! គាត់មានបំណងចង់បានថេយ៉ុងមកធ្វើជាប្រុសកំណាន់របស់គាត់ ពេលខ្លះក៏ដាក់សំណើរលុយអោយនាយច្រើនផង តែនាយមិនត្រូវការទេ! សម្បត្តិប្រាក់កាសរបស់គេក៏មិនតិចជាងគាត់ប៉ុន្មានដែរ ដូច្នេះហើយគេមិនត្រូវការទេ! តែទោះជាគេខំបដិសេធយ៉ាងណាក៏គាត់នៅតែតាមចងកម្មគេមិនលែង!
« ស្វាគមន៍លោកជំទាវស្រី! » រីឯខាសស្ទេលឡាខាងនេះ កាលបើបានឃើញទឹកមុខមិនសូវជាពេញចិត្តរបស់ប្រធានរបស់នាងហើយ នាងក៏ព្យាយាមបង្វែរសាច់រឿងមកជាការស្វាគមន៍ដល់ជំទាវស្រីវិញ។
« លេខាថ្មីហេស? »
« ចាស៎! ខ្ញុំ ខាសស្ទេលឡា ហ្គេរ៉េនសុី លោកជំទាវអាចហៅខ្ញុំថា ខាសស្ទេល ឬក៏ ស្ទេលឡា បាន! » ខាសស្ទេលអោនគំនាបណែនាំខ្លួនទៅកាន់គាត់ ប៉ុន្តែគាត់មិនបានពេញចិត្តនឹងនាងប៉ុន្មានទេ ព្រោះមនុស្សស្រីដែលនៅជិតថេយ៉ុងគាត់សុទ្ធតែមិនពេញចិត្តទាំងអស់ហ្នឹង!
« លេខាធិការ ហ្គេរ៉េនសុី! អាចបន្តការងាររបស់នាងវិញបាន! » លោកជំទាវជ្រើសមិនប្រើសព្វនាមស្និទ្ធស្នាលដូចដែលនាងបានប្រាប់មុននេះ តែបែរជាប្រើសព្វនាមការងារហាក់មិនចង់សន្ទនាជាមួយនាងឬចង់ស្គាល់នាងជាងនេះទេ។

ទឺង

សារក្នុងទូរស័ព្ទលោតឡើងធ្វើអោយរាងស្តើងត្រូវចូលអង្គុយនៅតុវិញទាញទូរស័ព្ទមកមើល ហើយក៏ឃើញថាជាសាររបស់ថេយ៉ុង គេបានរៀបរាប់ប្រាប់នាងពីលោកជំទាវម្នាក់នេះ ធ្វើអោយនាងកាន់តែយល់ច្បាស់ហើយថាម៉េចបានជាគាត់មិនរួសរាយនឹងនាងសោះបែបនេះ។

( ជួយពូផង គាត់មិនមែនជាមនុស្សល្អទេ...) សារចុងក្រោយនេះធ្វើអោយនាងត្រូវងើបសម្លឹងមុខគេបន្តិច ដែលជាហេតុនាំអោយភ្នែករបស់ពួកគេប៉ះគ្នា , ខាសស្ទេលជ្រឹមចិញ្ចើមគិតបន្តិច មុននឹងងួកក្បាលស្រាលៗរួចក៏នាំខ្លួនងើបឈរអស់កម្ពស់ដើរសម្តៅទៅតុគេឯណោះ។

« ងើប! » មកក្បែរគេភ្លាម នាងក៏សង្រ្គឺតធ្មេញហៅអោយគេងើបឡើង ប្រើសម្លេងតិចៗមិនអោយលោកជំទាវបានឮ , ថេយ៉ុងខាងនេះក៏ងើបពិតមែន គេជំទាស់នាងមិនកើតទេ លេងទឹកមុខដូចមេខ្លាបែបនេះអ្នកណាមិនញញើតនោះ?
« អួយយ លោកប្តី! អាស៎ ច្រលំ! លោកប្រធានឯណាចិញ្ចៀនដែលលោកទិញអោយខ្ញុំម្សិលមិញនោះ? ចិញ្ចៀនភ្ជាប់ពាក្យនោះអី! នៅឯណា? » ខាសស្ទេលនិយាយឡើងដោយអោនរកមើលក្រោមតុគេ , បានឪកាសដែលនាងអោននេះ នាងក៏ដោះចិញ្ចៀនពីមេដៃរបស់នាងប្តូរជាបំពាក់វាមកលើម្រាមដៃ(នាង) វិញ ដែលជាម្រាមដៃបង្ហាញពីការមានគូស្រករនោះ។
« រកឃើញហើយ! »
« ភ្ជាប់ពាក្យហេស? ពិតឬអត់ថេយ៉ុង? » ឮលោកជំទាវសួរបែបនេះឡើង ខាសស្ទេលក៏ចូលខ្លួនទៅអោបគេ ដោយឆ្លៀតផ្អែកក្បាលនឹងដើមទ្រូងគេផង ធ្វើអោយអ្នកកំលោះខាងនោះរឹងខ្លួនដូចសិលា ចាំមើលសកម្មភាពរបស់នាងបន្តទៀត។
« មិនពិតឬម៉េចទៅលោកយាយ? ដាក់ទានគេអោយមកក្មេងស្រីគួរអោយស្រលាញ់ម្នាក់នេះមកណា! អាណិតក្មេងណាលោកយាយ! ហីកៗ »
« នាងស្រី...

To be continued...

លោកជំទាវចាស់ផង បើមិនគាំងបេះដូងក៏លើសឈាមដែរ😭

~លេខាម៉ាហ្វៀ~ Season 3Where stories live. Discover now