2

326 29 5
                                    

Sunoo pov

" ខ្ញុំមិនរៀបការនោះទេ " siwoo នាងងើបឈរឡើងនិយាយលឺៗច្បាស់លាស់ខ្ញុំក៏ងើបឈរតាមនាង

" ខ្ញុំក៏មិនរៀបការផងដែល " ខ្ញុំនិយាយប្រាប់ទៅម៉ាក់របស់ខ្ញុំវិញ។ ខ្ញុំមិនទាន់ចង់រៀបការនោះទេជីវិតរបស់ខ្ញុំមិនអាចបញ្ចប់នៅពេលនេះទេខ្ញុំមិនទាន់បានធ្វើដែលខ្ញុំចង់ធ្វើនោះទេខ្ញុំមិនទាន់ដើរលេងឆ្អែតទេ។

" ពួកឯងទាំងពីរគ្មានសិទ្ធិប្រកែកនោះទេយើងបានរៀបចំគម្រោងរួចអស់ហើយ " អ្នកម៉ាក់របស់ខ្ញុំនិយាយឡើងដែលធ្វើឲ្យខ្ញុំនឹង Siwoo បាក់ចង្កេះអង្គុយចុះលើកៅអីបែមុខមើលគ្នា។ អត់ទេ

" ពួកយើងមានគម្រោងថានឹងឲ្យពួកឯងរៀបការមួយខែក្រោយ- " លោកប៉ានិយាយឡើងមិនទាន់ចប់ផងខ្ញុំក៏រកលះនិយាយកាត់គាត់មុន

" មិត្តរបស់ខ្ញុំសង្សាររបស់គេគឺទើបតែស្លាប់បាត់នោះទេបើសិនជាខ្ញុំរៀបការនោះគឺដូចជាឌឺគេពេក
ហើយ " ខ្ញុំនិយាយរកលះបែកអូរហូរស្ទឹងដល់ sunghoon hyung

" ពិតមែនហើយ sunoo គេនិយាយត្រូវណាស់ពួកយើងមិនអាចរៀបការបាននោះទេ- " Siwoo ក៏បន្ថែមពីក្រោយទៀតដោយមើលមុខរបស់ខ្ញុំដោយញញឹមដូចជាមិនចង់ញញឹម

" Ok ឥឡូវអញ្ចឹងចុះ " អ្នកម៉ាក់របស់ខ្ញុំនិយាយឡើង

" សម្រេចហើយ " Siwoo ខ្សឹបមកខ្ញុំតិចៗពីខាងក្រោយកៅអី។ ពួកយើងទាំងពីរអ្នកគិតថាពួកយើងមិនបានរៀបការទេប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ក៏ចេញពីមាត់របស់អ្នកម៉ាក់បាត់ទៅហើយ

" រៀបការអាទិត្យក្រោយនេះប៉ុន្តែរៀបការស្ងាត់ៗទៅបានហើយ " អ្នកម៉ាក់និយាយច្បាស់ៗដែលធ្វើឲ្យទឹកនៅក្នុងមាត់របស់ Siwoo ត្រូវចេញមកក្រៅទាំងអស់វិញភ្នែករបស់យើងទាំងពីរបើកធំៗ បូករួមនឹងមាត់ចំហរធំៗ ម៉ាក់របស់ខ្ញុំលេងមែន
ទេនហើយ

" ល្អណាស់ការកាន់តែឆាប់ពួកយើងនឹងមានចៅពរកាន់តែឆាប់ " លោកប៉ារបស់ខ្ញុំនិយាយ

" ពិតមែនហើយ " ប៉ារបស់ Siwoo បន្ត។ ចាស់ៗគាត់និយាយមើលមុខគ្នាគាត់ដែលខ្ញុំពីរអ្នកនេះមើលមុខគ្នាចុះឡើងៗរហូត

Wᴇ ɢᴏᴛ ᴍᴀʀʀʀɪᴇᴅ♡ᴋʜᴍᴇʀ ɴᴏᴠᴇʟ | Sᴇʀɪᴇs5 Dove le storie prendono vita. Scoprilo ora