ភាពបរិសុទ្ធរបស់ឯង

861 72 2
                                    

#អគុណសម្រាប់ការចុចចូលអាន
#អានដោយក្តីរីករាយ
រឿងខ្លី :យប់ថ្ងៃ15កើត🌑😈🧟(Yoonmin)

         នៅលើដងវិថីផ្លូវជាតិស្ងាត់មួយមានក្មេងប្រុសអាយុ18ឆ្នាំរាងកាយតូចច្រឡឹក ចង្កេះអង្រ្កង ដៃជើងស្រឡូន ត្រគៀករីកសាយ ក្លិនខ្លួនក្រអូប បបូរមាត់សីុជម្ជូរភ្នែកមូលក្រឡង់ សក់ពណ៏ត្នោត កំពុងតែដើរដាក់កាសនិងត្រជៀកស្តាប់ចម្រៀង រាងកាយតូចច្រឡឹងដើរលើថ្នល់ជាតិស្ងាត់ជ្រងំតែម្នាក់ឯងនៅកណ្តាលយប់ក៏ដោយសារតែគេទើបចេញពីធ្វើការ

<<ឡា៎ៗ ឡា៎ៗ ..>>រាងតូចបានដើរទាំងស្រែកច្រៀងប៉ោឡែដូចមនុស្សឆ្គួត ធ្វើឲ្យអ្នកដែលបើកឡានតាមផ្លូវឆ្ងល់គ្រុបគ្នា ដើរមកដល់ផ្លូវច្រកតូចមួយរាងតូចក៏ចាប់ផើ្តមត្រជាក់ដៃត្រជាក់ជើងធ្វើឲ្យបរិយាកាសអាប់អួលយ៉ាងខ្លាំង

<<ហួយ ហ្ហើយ..ហេតុអីមានអារម្មណ៍ថាប្លែកយ៉ាងនេះ>>រាងតូចដើរអោបដៃជើងញាប់ឆ្មេរ មុខចេះតែងាកមើលឆ្វេងស្តាំរហូត ខ្លាចមានការខុសប្រក្រដីអ្វីមួយ

*ផាំង💥

<<អ្អាយយយយ៎>>ផាកជីមីន ដែលជាឈ្មោះរបស់ក្មេងវ័យ18ឆ្នាំមួយរូបនេះបានស្រែកយ៉ាងខ្លាំងដោយសារតែមានរបស់អ្វីមួយក៏មិនដឹងធ្លាក់បែកនៅក្នុងផ្ទះមួយដែលគេកំពុងតែឈរខាងក្រៅរបងនោះ

<<សួរស្តីក្មេងតូច>>សម្លេងរឹងដូចដំថ្មបន្លឺឡើងក្រោយខ្នងជីមីនធ្វើឲ្យម្ចាស់សមីខ្លួនចាប់ផ្តើមញ័រពេញមួយតួរប្រាណ។ តើយប់ថ្មើរនេះហើយនៅមានមនុស្សដើរទាំងកណ្តាលយប់ទៀតហេស ចម្ងល់ជាច្រើនបានលោតជាសញ្ញារ??ធ្វើឲ្យរាងតូចមិនអាចដឹងចម្លើយបាន ។ ជីមីនសន្សឹមៗបែរទៅខាងក្រោយ

<<អាយយយ៎ ខ្មោច ខ្មោច >>រាងតូចស្រែកយៃដូចចាក់កជ្រូក ។ គេបានព្យាយាមរត់គិចព្រោះមិនចង់ត្រូវស្លាប់ក្រោមដៃបុរសមាឌធំនោះទេ។ ចំណែករាងក្រាសវិញឃើញនាយតូចចង់រត់គេចពីខ្លួនបែបនេះក៏បានប្រើវេទមន្តចងជើងរាងតូចឲ្យស្អិតមួយកន្លែងមិនអាចរត់ទៅណាបានទៀត

<<ចង់រត់ទៅណាក្មេងតូច>>មនុស្សមាឌធំធ្មេញមានចង្កូមភ្នែកពណ៏ក្រហមកំពុងតែឈរនៅពីមុខរាងតូចជីមីនដែលឈរឆ្គឹងដូចជាមនុស្សចម្លាក់នោះ

យប់ថ្ងៃ15កើត🌑😈🧟Where stories live. Discover now