ចំណងស្នេហ៍ ភាគ២

194 23 1
                                    

___ភូមិគ្រឹះទ្រកូលគីម____
ពេលល្ងាច...

   ឡានពណ៌ខ្មៅរលើបរលោង ម៉ាកស៊េរីទំនើបចុងក្រោយគេបង្អស់ បើកចូលមកឈប់ចតកណ្ដាលបរិវេណ ភូមិគ្រឹះយ៉ាងធំស្គឺមស្គៃ។ រាងក្រាស់ចេញពីរក្នុងឡានឈរអស់កម្ពស់ដោយមានកូនចៅជាអ្នកបើកទ្វារឡានអោយ។ ជើងមាំបោះជំហ៊ាន ដើរសម្ដៅទៅខាងក្នុងភូមិគ្រឹះយ៉ាងហំហាន ដោយអមជាមួយនឹងអ្នកបម្រើស្រី២នាក់ ដែលម្នាក់កាន់អាវធំម្នាក់ទៀតកាន់កាបូបធ្វើកា។ រាងក្រាស់ដើរសម្ដៅ ទៅរកអ្នកដែលកំពុងតែអង្គុយរង់ចាំ ខ្លួននៅក្នុងបន្ទប់ទទួលភ្ញៀវ.....។

" ម៉ាក់...!"គីមថេយ៉ុង បន្លឺស័ព្ទនាមហៅម៉ាក់ឡើងភ្លាមៗពេលដើរមកដល់បន្ទប់ទទួលភ្ញៀវ...។

"អង្គុយ ចុះសិនមក"អ្នកស្រីថេស៊ូ តបទៅនាក់ជាកូនដែលកំពុងតែឈរធ្វើមុខស្មើនៅទុលមុខខ្លួន...។

"បាទម៉ាក់"គីមថេយ៉ុង ដើរចូលទៅអង្គុយលើសាឡាងធំពណ៍ខ្មៅខាងស្ដាំក្បែរអ្នកជាម្ដាយ។ លើកជើងកងទាកខ្លាភ្អែកខ្នងទៅសាឡុងខាងក្រោយ

"ម៉ាក់!មានរឿងអ្វីចង់និយាយជាមួយខ្ញុំមែនទេ?"គីមថេយ៉ុង មាត់ហើបសួរទៅនាក់ជាម្ដាយដោយទឹកមុខរាបស្មើខ្លាំងបំផុង។

"ម៉ាក់ចង់អោយកូនរៀបការ"អ្នកស្រីថេស៊ូ តបទៅកូនដោយដៃម្ខាងកំពុងតែលើកទឹកមកក្រេបបន្ទិច..

"បើមិនមែនជា អ៊ុនប្យុល ខ្ញុំមិនរៀបការនោះទេ" គីមថេយ៉ុង ក្រោកឈរអស់កម្ពស់ដាក់ដៃសូកចូលហោប៉ាវបែរខ្នងនិយាយទៅកាន់នាក់ជាម្ដាយ ។ គេមិនព្រមរៀបការជាមួយអ្នកផ្សេងទេ បើម្នាក់នោះមិនមែនជា អ៊ុនប្យុល សង្សារសំណប់ចិត្តរបស់ខ្លួន..។

"កូនមិនព្រមម៉ាក់មិនខ្វល់ទេ ! ព្រោះកូនគ្មានជម្រើសស្រាប់ទៅហើយ ត្រៀមខ្លួនទៅ៣ថ្ងៃក្រោយរៀបការ" អ្នកស្រីថេស៊ូ អង្គុយលើសាឡុងអានកាសែតធ្វើមិនដឹង មាត់ហើបតបទៅរាងក្រាស់យ៉ាងប្រាកដប្រជា ។ គាត់ដឹងថាកូនគាត់ម្នាក់នេះស្រលាញ់គាត់ណាស់គេមិនដែរហ៊ានជំទោសនិងសំណើរបស់ខ្លួនម្ដងណាឡើយ....។

"ល្អខ្ញុំព្រមរៀបការ ! តែខ្ញុំក៏រៀបការជាមួយនិង អ៊ុនប្យុលដូចគ្នា។ បើការៀបការមួយនេះធ្វើអោយម៉ាក់សាប្បាយចិត្តខ្ញុំនិងធ្វើតាមម៉ាក់ តែខ្ញុំក៏មិនហ៊ាននិងធានាផ្លូវចិត្តគេដូចគ្នារ " គីមថេយ៉ុង មាត់ហើបនិយាយទាំង ដៃក្ដាប់ខឹងសម្បាយ៉ាងខ្លាំង តែគេក៏មិនចង់ប្រកែកជាអ្នកជាម្ដាយច្រើនដូចគ្នា ។គេសុខចិត្តរៀបការជាមួយមនុស្សដែលខ្លួនមិនស្រលាញ តែគេមិនព្រមបែកពី អ៊ុនប្យុល ឡើយ ។ និយាយចប់រាងក្រាស់ដើរចេញទៅខាងក្រៅបាត់....។

"ចៅហ្វាយ?"សុងជេ ឈរអោនគំនាប់បន្ទិចរួចបន្លឺស័ព្ទនាមហៅ អ្នកជាចៅហ្វាយដែលកំពុងតែអង្គុយក្នុងឡានផ្នែកខាងតាកុង។

"យើងទៅក្លឹប ឯងសម្រាក់ចុះមិនបាច់ទៅតាមយើងទេ" គីមថេយ៉ុង  ងាកមកនិយាយជាមួយនិងកូនចៅ ។ អង្គុយកាន់ចង្កូតឡានបញ្ឆេះ។ រួចជាន់ហ្គែរឮលោមពេញភូមិគ្រឹះឡើងទ្រហឹង..។

____//////_____

ចំណងស្នេហ៍Where stories live. Discover now