"នាងឆាប់បាត់មុខពីក្រុមហ៊ុនខ្ញុំភ្លាមទៅ! ចេញទៅ!!!"។ កែវភ្នែកសម្លក់សម្លឹងនឹងរឹងកំព្រឹសបានតម្រង់មកកាន់នារីដែលអង្គុយលើការ៉ូសម្លឹងគេនោះដោយទឹកភ្នែកសស្រាក់នេះឯង។
នាងក្រមុំក៏គ្មានជម្រើសទើបប្រឹងងើបខ្លួនឡើងហើយបោះជំហានមួយៗចាកចេញទៅតែក៏ឈប់ពេលដែលលឺសម្តីប៉ុន្មានឃ្លាដែលគេបាននិយាយ។
"ចាប់ពីពេលនេះតទៅនាងមិនចាំបាច់លេចក្បាលមកឲ្យខ្ញុំឃើញានាងទេ! ខ្ញុំមិនចង់លើកដៃសម្លាប់ស្រីចិត្តបិសាចដូចនាងឡើយនាំឲ្យខ្ញុំមានបាបព្រោះតែមនុស្សដូចជានាង!"។ ហូស៊ុក ក៏និយាយដោយសម្តីរឹងៗហើយ ឡេវេន ក៏ទ្រឹងស្ងៀមចំហរមាត់តិចៗចង់តបសម្តីគេតែក៏មិនដឹងត្រូវនិយាយបែបណា។
"ថ្ងៃក្រោយខ្ញុំនឹងមកទៀត!! ពួកយើងមានរឿងច្រើនដែលត្រូវនិយាយគ្នាច្រើន!"។ ឡេវេន ក៏ក្រសោបដៃស្រឡូនខ្លួនមកច្របាច់ចូលគ្នាហាក់លើកទឹកចិត្តខ្លួនឯងដើម្បីតបទៅ ហូស៊ុក ហើយនាយកម្លោះក៏ងាកសម្លក់នាង។
"និយាយគ្នា? លើកក្រោយខ្ញុំប្រហែលជាមិនទុកឲ្យនាងបានឈរនិយាយបែបនេះផងក៏មិនដឹង! កុំគិតថាមកចង់ជួបខ្ញុំទៀតឲ្យសោះ! ចេញទៅ!"។ ហូស៊ុក ក៏ដេញនាងហើយ ឡេវេន ក៏អោនមុខចុះមុននឹងបោះជំហានចាកចេញដោយស្រវាទាញទ្វារបិទឲ្យគេ។
<ប្រាវ>របស់របរលើតុធ្វើការរបស់គេបានត្រូវរុញច្រាននាំឲ្យបែកខ្ទេចខ្ទីអស់ដែលបង្ហាញពីកំហឹងគេពេលនេះថាវាខ្លាំងដល់កម្រិតណាហើយក្នុងពេលនេះហើយនាយកម្លោះពេលនេះមានមុខមាត់កំណាចជាខ្លាំងបានឈរក្តាប់ដៃយ៉ាងណែន។
"នាងតាំងចិត្តមកបំផ្លាញយើងស្រាប់ហើយ! ពេលនេះយើងក៏តាំងចិត្តថានឹងបំផ្លាញនាងដូចគ្នា ឡេវេន ប័រណឺនដូ !"។ ហូស៊ុក ប្រើទឹកមុខដែលពេញដោយភាពក្តៅគគុកក្នុងកំហឹងនិយាយសម្តីទាំងនេះមកខណៈនារីម្នាក់ដែលបោះជំហានទៅខាងក្រោមពេលនេះក៏លើកដៃមកស្ទាបបេះដូងរបស់នាង។
"តើខ្ញុំអាចធ្វើរឿងអ្វីខ្លះទៅដើម្បីបញ្ជាក់ការសុំទោសដល់គេ? អ្នកនាង ប៊ែលឡា ប្រាប់ខ្ញុំបានទេថាខ្ញុំគួរធ្វើបែបណា? ខ្ញុំពិតជាចង់សុំទោសដោយស្មោះមែន!"។ ឡេវេន ពេលនេះក៏មានចិត្តដែលហាក់ទន់ជ្រាយនាងពិតជាមិនដូចពីមុនឡើយក្នុងពេលនេះ។
ВЫ ЧИТАЕТЕ
ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅
Любовные романыជារដូវកាលទី 4 ក្នុងចំណោមរដូវកាលទាំង 7 របស់ស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 🔥💜 ជារឿងរ៉ាវរកាំរកូសរវាងតារាសម្តែងស្រីដ៏ល្បីឈ្មោះជាមួយនឹងកម្លោះចាងហ្វាយដែលមានតែភាពខឹងស្អប់គុំកួនគ្នារវាងគ្នារហូតមានរឿងមួយចំនួនបានចូលមកផ្លាស់ប្តូរឲ្យវាសនារ...
