37

132 4 0
                                        

ទឹកភ្នែកត្រដរខ្យល់
ភាគទី37
  នាយកម្លោះជីមីននិយាយទាំងដើមទ្រូងអួលឈឺ ដំបូងគេក៏ដើរកាត់ធម្មតាតែចៃដន្យក៏លឺសម្លេងប្រហែលៗទើបដើរមកមើលក៏ឃើញថាស៊ូនីម៉ានាងយំអោបមនុស្សប្រុសម្នាក់នោះនៅនិងមុខគេក៏សប្បាយចិត្តហើយយ៉ាងហោចណាស់គេក៏មិនបាច់បារម្ហខ្វាយខ្វល់ពីនាងតទៅទៀត នាយដើរបកក្រោយតែក៏ស្របនិងដំណើរកូនចៅរបស់យ៉ូនហ្គីដូចគ្នា
«ចៅហ្វាយ ញាំអ្វីបន្តិចទៅនេះចៅហ្វាយអត់អាហារតាំងតែពីម្សិលមិញ»ជំនិតរបស់គេក៏ដើរមកជាមួយនិងអាហារនៅក្នុងដៃជាច្រើនរួមជាមួយនិងខោអាវមកអោយនាយកម្លោះជាចៅហ្វាយ
«ម៉ាឃ្លានទេ? ចាំបងដាក់អីអោយញាំ»យ៉ូនហ្គីប្រលែងប្អូនចេញពីកាអោបក្រសោបជួយជូតទឹកភ្នែកអោយនាងយ៉ាងស្អាតកាន់ស្មានាងជាប់រួចក៏សួរថានាងឃ្លានអត់នាងមើលទៅស្គមមែនទែន
«ឃ្លាន!!»នាងក៏ងក់ក្បាលប្រាប់គេថានាងឃ្លានណាស់តែនាងមិនសូវជាបានញាំទេព្រោះតែនាងពិបាកក្នុងខ្លួនខ្លាំងណាស់
«អ្នកជំងឺព្យាយាមញាំអាហាអោយទៀងពេលផងណាទោះវារាងឈឺតែក៏អោយមានអ្វីនៅក្នុងក្រពះខ្លះកុំអោយទទេស្អាតទៀត»លោកគ្រូពេទ្យក៏ផ្តែផ្តាំរួចក៏ទុកថ្នាំដែលនាងត្រូវលេបក្រោយអាហារពេលព្រឹកមកអោយទុកអោយគាត់ក៏ត្រឡាប់ទៅបន្តការងារវិញ។    
   នាយកម្លោះប្រញាប់យកបបរដែលកូនចៅទិញមកយកដាក់ចានហើយក៏ទាញកៅអីមកអង្គុយជិតប្អូនដើម្បីចង់បញ្ចុកនាងតែ
«មិនអីទេបង ខ្ញុំញាំខ្លួនឯងបានអត់បានឈឺដៃទេ»ស៊ូនីម៉ានាងក៏លើកដៃឡើងបញ្ជាក់ថាដៃនាងអត់បានឈឺនោះទេបនើប្រើការបានមិនបាច់បញ្ចុកទេ
«អោយបងធ្វើអីដើម្បីឯងខ្លះទេម៉ា បណ្តោយអោយបងធ្វើទៅ»យ៉ូនហ្គីដាក់ចានបបរនៅលើតុកាន់ក្តោបដៃនាងជាប់ណែនហើយគេក៏ចង់សុំអោយគេបានមើលនាងខ្លះផងអោយគេបានបំពេញនាមដែលជាបងរបស់គេតាមដែលគេចង់បានដែលទេ
«ចឹងក៏បាន»ស៊ូនីម៉ានាងញញឹមបន្តិចហើយក៏យល់ស្របតាមការនិយាយរបស់គេ។
  ថ្ងៃរសៀលជ្រែពន្លឺព្រះអាទិត្យក៏បញ្ចេញពន្លឺក្តៅទៅតាមម៉ោងពេលរបស់វា ស៊ូនីម៉ានាងអង្គុយនៅលើរទេះរុញក្រោមដើនឈើធំដែលមាននៅក្នុងមន្ទីរពេទ្យកែវភ្នែកថ្លាយង់ក៏សម្លឹងទៅមើលផ្កាកុលាបមួយទងដែលវាក៏កំពុងតែក្រៀមស្វិតម្តងបន្តិចខុសពីផ្កាដទៃទៀត
«មិចក៏ឯងដូចជាយើងម្ល៉េះ យើងក៏កំពុងតែនិងស្លាប់ស្របពេលដែលមនុស្សជុំវិញយើងគេកំពុងរីករាយ»ស៊ូនីម៉ានាងកាន់តែសម្លឹងទៅផ្កាដើមទងនោះទ្រូងនាងក៏ដូចជាគេពុះហែកដូចគ្នា នាងមិនទាន់បានស្គាល់ជីវិតសុខសប្បាយដូចអ្នកដទៃសោះមិចក៏ប្រញាប់អោយនាងត្រឡាប់ទៅវិញបែបនេះ
«អបអរផង មីនលី ស៊ូនីម៉ា»
«មីនបងមកតាំងតែពីពេលណា?»ស៊ូនីម៉ានាងក៏លើកដៃជូតវាសទឹកភ្នែកយ៉ាងស្អាតហើយក៏ងាកទៅសួរនាយកម្លោះដែលឈរនៅខាងក្រោយ
«ក៏ទើបតែមកដល់!!»ជីមីនមកឈរទន្ទឹមនាងអង្គុយកែវភ្នែកក៏សម្លឹងទៅខាងលើ
«ម្សិលមិញបងមានមើលសារដែលអូនផ្ញើទៅដែលទេមីន?»ស៊ូនីម៉ានាងក៏ប្រឹងខាំមាត់សួរសំណួរនេះទៅកាន់គេ នាងពិតជាចង់ដឹងណាស់ចង់ខ្លាំងមែនទែនថាហេតុអីបានជាគេចិត្តដាច់យ៉ាងនេះ
«មិនឃើញទេម៉ាផ្ញើអីមកមែនទេ? មកពីបងមិនខ្វល់ទើបបានជាមិនបានមើល »នាយកម្លោះក៏ធ្វើពើជាមិនដឹងរឿងងាកមុខសម្លឹងមកនាងដោយអាការៈធម្មតាៗធ្វើដូចជាគេមិនបានខ្វល់ជាមួយនាងយ៉ាងពិតប្រាកដមែនទែនដោយមែនត្រឹមតែជាការសម្តែង
« មិន មិនមានអីទេសុំទោសផងដែលអូនសារទៅរំខានក្តីសុខបង បងក៏ប្រហែលជាសប្បាយចិត្តណាស់ហើយដែលបែកពីអូនហើយក៏ទៅរកសង្សារដែលសាកសមនិងបងវិញ»ជាលើកទីពីដែលនាងប្រឹងលេបលាក់ទឹកភ្នែកចូលទុកនៅខាងក្នុងមិនបញ្ចេញព្រោះបើនាងយំហើយ នាងក៏មិនបានអ្វីស៊ូកើតទុកតែម្នាក់ឯងក៏មិនទៅយំនៅខាងមុនអ្នកណាមកអោយគេអាណិតនាងឡើយ
«មែនហើយបងក៏សប្បាយចិត្តទៅតាមធម្មតាអត់មានអ្វីពិបាកទេ គ្រាន់តែថាដេនាងនៅមើលមិនទាន់ឃើញនៅឡើយនាងមើលនៅពេលណាពួកយើងក៏និងរៀបការជាមួយគ្នា»នាយកម្លោះក៏តបបកមកវិញយ៉ាងឈាមត្រជាក់ពាក្យរបស់គេក៏ធម្មតាៗទៅហើយ ចុះនាងគេហាមាត់និយាយមានដែលចេះយកបេះដូងនាងយកមកគិតដែលទេ គេមកសុំនាងបែកទាំងនាងនៅស្រឡាញ់គេស្ទើតែស្លាប់ហើយថ្ងៃនេះគេក៏មកបន្ថែមថាចង់រៀបការទៀតវាមិនអាក្រក់ពេកទេឬ
«អរ ចឹងក៏ជូនពរអោយស្រឡាញ់គ្នារហូតទៅណា...លាសិនហើយ»ទ្រាំមិនបានទេនាងប្រឹងអស់ហើយស៊ូនីម៉ានាងក៏ប្រញាប់បង្វែរកង់រទេះបង្វល់កង់ទៅវិញដើម្បីគេចពីមុខរបស់គេ បើបន្តអោយនាងឃើញមុខគេបែបនេះទៀតនាងអាចឈឺស្លាប់ក៏ថាបានបើសូម្បីតែទឹកភ្នែកក៏ហូរមកទាំងដែលនាងប្រឹងទប់អស់ពីចិត្តទៅហើយ
«អ្ហឹក..ៗៗ ហុឹក..ៗៗ»
_______________
យំងាប់មិនខានទេម៉ាញុម🥺

ទឹកភ្នែកត្រដរខ្យល់«ចប់»Where stories live. Discover now