ភាគបញ្ចប់

154 4 1
                                        

ទឹកភ្នែកត្រដរខ្យល់
ភាគបញ្ចប់
ក្រោយពីរឿងរ៉ាវដល់សែនរញ៉េរញ៉ៃនិងទុក្ខជាច្រើនបានកន្លងទៅពេលនេះពួកគេអាចមានក្តីសុខពិតប្រាកដហើយក្តីសុខដែលមិនមានអ្វីមករំខានផ្លូវចិត្តតទៅទៀត។
3ឆ្នាំក្រោយ
«អេ អាតាបុិនិងនាំកូនទៅណាអស់ហើយ?»ស៊ូនីម៉ានាងចុះពីជាន់ខាងលើដើរសព្វផ្ទះរកប្តីរកកូនតែរកមិនឃើញទើបរអ៊ូរទាំមិនឈប់
«សង្ស័យណាស់»ថាហើយនាងក៏ដើរតាំងៗទៅខាងមុខផ្ទះរួចក៏បានឃើញមែនកូនប្រុសពីរនាក់ដើរតេះតាស់ៗនិងប៉ារបស់គេដែលកំពុងតែដេកនៅលើដីអោយកូនជិះយ៉ាងសប្បាយៗតែខ្លួនមុខមាត់មិនបាច់និយាយប្រែតសុទ្ធ
«មីនអូនប្រាប់ហើយថាកុំនាំកូនលេងដីទៀតប្រលាក់ខោអាវអស់ហើយ»ស៊ូនីម៉ានាងដើរមកដល់ក៏ស្រែកថាអោយប្តីភ្លាមនាងប្រាប់ហើយប្រាប់ទៀតកន្លែងច្រើនណាស់មិចមិនលេងចូលចិត្តតែអាប្រឡាក់ចឹង
«ស៊ូៗហាកូនដើរទៅយកនោះមកបាញ់ដាក់ម៉ាក់ៗមកម៉ាក់ឈប់ជេរប៉ាហើយ»
«បា ប៉ាៗ»ស៊ូៗឆ្លើយបាទតែមិនច្បាស់ ច្បាស់តែប៉ារួចក៏ដើរតេះតាសៗទៅយកតាយ៉ូទឹកតាមប៉ាគេប្រាប់រួចក៏ហុចអោយប៉ាៗ
«មក..មកលេងជាបងនិងកូនទៅសប្បាយណាស់»មាត់និយាយបណ្តើរដៃកាន់ទូយ៉ូទឹកក៏បាញ់ទៅប្រពន្ធឡើងសើមជោគ
«ធ្វើបាបអូនហេស?»ស៊ូនីម៉ាក៏រត់ទៅដណ្តើមទូយ៉ូទឹកពីជីមីនរួចក៏ទាញប្រតាយប្រតប់គ្នាទឹកក៏បាញ់ទទឹកសើមទាំង4នាក់តែម្តង
«ប៉ាៗ ម៉ាកៗ ខឹកៗ»ស៊ូៗ ហូៗក៏សើចទាំងសប្បាយចិត្តរត់មកអោបប៉ាម៉ាក់ពួកគេព្រមគ្នា
«បានហើយកូនមកហើយ»ជីមីនក៏បោះទូយ៉ូទឹកទៅដីវិញហើយក៏ត្រដាងដៃចាំកូនចូលមកអោបស៊ូៗក៏រត់ទៅរកប៉ាឯហូៗកូនពៅក៏រត់ទៅរកម៉ាក់ៗទាំងពីនាក់លើកកូនឡើងអោបថើបយ៉ាងញាប់តែម្តងក្រឺតណាស់ចេះនោះចេះ
«អូនស្រឡាញ់បងនិងកូនស្រឡាញ់គ្រួសារតូចបែបនេះ»
«បងក៏ស្រឡាញ់គ្រួសារបែបនេះដែលព្រោះមានអូននិងកូន»ជីមីនទាញស៊ូនីម៉ាមកអោបកូនៗតូចៗនៅប្រឡោះកណ្តោលអោបទាំងបួននាក់ម៉ាក់ប៉ាកូនសុភមង្គលដែលពេញលេញមិនមានខ្វះចន្លោះ។
ចប់

You've reached the end of published parts.

⏰ Last updated: May 25 ⏰

Add this story to your Library to get notified about new parts!

ទឹកភ្នែកត្រដរខ្យល់«ចប់»Where stories live. Discover now