ភាគទី១៣

171 4 1
                                    

« កុំសង្ឈឹមថាយេីងអោយនាងរស់នៅសុខស្រួលអោយសោះ... » មិនដឹងថាមីណានឹងមានផែនការអាក្រក់យ៉ាងមិចទេនាងម្នាក់នេះហេតុតែចង់បានអ្វីហេីយគ្មានអ្នកណាមកហាមខួរក្បាលនាងកុំអោយឈប់គំនិតអាក្រក់នោះទេ

កាត់មកថ្ងៃថ្មី
ថ្ងៃនេះជាថ្ងៃល្អសម្រាប់អ្នកទាំងពីរដែលបានគេងអោបគ្នាក្រោមពន្លឺព្រះអាទិត្យដែលបានជះចូលមកខាងក្នុងបន្ទប់របស់ពួកគេទាំងពីរ
  « ហុឹម.... » សម្លេងក្រហឹមក្នុងបំពុងក.បានបន្លឺឡេីងបន្ទាប់ពីខ្លួនបានរេីបំរាស់ចេញពីដៃដ៏កក់ក្តៅរបស់រាងក្រាស់ងាកសម្លឹងទៅបង្អួតស្នាមញញឹមក៏បានលេចឡេីងដោយមិនដឹងខ្លួនព្រឹកនេះមានអារម្មណ៍ល្អណាស់បេីអាចឈប់ពេលអោយនៅតែបែបនេះបានមិនដឹងល្អពិនណាទេ
« អឹម... good morning ❤️ » ដៃមាំក៏បានលូកមកអោបក្រសោបចង្កេះមួយក្តាប់រួចក៏ពោលពាក្យយ៉ាងផ្អែមល្ហែមទៅកាន់រាងតូច 
« ចាស៎.... » នាងនិយាយពាក្យនេះរួចក៏រេីខ្លួនងេីបចេញពីគេរួចក៏ងេីបទៅងូចទឹករៀបចំខ្លួនបាត់ទៅទុកអោយរាងក្រាស់គេងឆ្ងល់នឹងទង្វេីរាងស្តេីងតែម្នាក់ឯង
  បន្ទាប់ពីរៀបចំខ្លួនរួច រាងស្តេីងក៏បានចេញមកខាងក្រៅដេីម្បីរកអីញុាំប៉ុន្តែក៏ចេញមកឃេីញរាងក្រាស់កំពុងនៅផ្ទះបាយមិនដឹងថាបុរសម្នាក់នេះធ្វេីអីទៀតទេ

« ជុង...!! លោកធ្វេីអីទៀតហេីយទីនេះមិនមែនផ្ទះយេីងទេ »
« អូនភ័យម្លេះនេះបងមិនធ្វេីអោយខូចកន្លែងគេទេ..ឆាប់មកនេះមកបងខំងេីបធ្វេីអីអោយអូនញុាំណា៎ » រាងក្រាស់ក៏បានងាកមកឃេីញរាងស្តេីងរួចខ្លួនក៏ទៅដឹកដៃនាងអោយមកអង្គុយនឹងតុហេីយខ្កួនក៏ទៅលេីកចានបបរដែលខ្លួនបានធ្វេីនោះយកមកអោយនាងភ្លក់សាកមេីល

« តេីវាញុាំកេីតដែលទេ !? » នាងអង្គុយលេីកដៃចង្អុលបបរនោះលេីកចិញ្ចេីមឡេីងជាចម្ងល់ចង់ដឹងថាវាអាចញុាំកេីតទេព្រោះមិនដឹងជាលេីកទីប៉ុន្មានទេដែលគេធ្វេីអោយនាងញុាំបែបនេះ

« កេីតតេីបេីអូនមិនសាកភ្លក់វាមិចនឹងដឹងថាវាមានរសជាតិយ៉ាងមិចទៅ? » ម្តងនេះគេមានជំនឿចិត្តលេីបបរមួយចាននេះមួយរយលេីមួយរយហេីយដែលធ្វេីវាអោយនាងញុាំ
« អឹម~~~នេះតេីលោកមិនបានភ្លក់វាទេមែនទេហាស៎...!!! » រាងស្តេីងក្រហឹមក្នុងបំពុងក.ហេីយក៏បសនយកស្លាបព្រាដួសបបរមួយស្លាបព្រាមកភ្លក់រសជាតិគ្រាន់តែដាក់ចូលមាត់ភ្លាមនាងក៏លាន់មាត់ភ្លាមមិនមែនសរសេីរទេក៏ស្តីយកតែម្តងលេីកណាក៏ដូចលេីកណាដែលគឺត្រូវមាត់របស់រាងស្តេីងរហូត

ភរិយាសម័យថ្មីWhere stories live. Discover now