ផ្តើមរឿង

1.6K 45 0
                                    

កម្មសិទ្ធិសាតាន : ស៊េរី Proxima Satan (Season1)

ផ្តើមរឿង

ទីក្រុង ម៉ូស្គូ ប្រទេស រុុស្សី

កុបៗ...
សម្លេងស្បែកជើងកែងចោតបន្លឺកើតកុបៗជាមួយនិងសម្លេងអូសកង់វ៉ាលិស ម្រាមដៃស្រឡូនលើកទៅដោះវែនតាខ្មៅមកស៊កនឹងករ៉ូបបបូរមាត់ក្រហមញោចស្នាមញញឹមស្របពេលកែវភ្នែកសម្លឹងមើលទិដ្ឋភាពជុំវិញវិមានដ៏ធំស្គឹមស្កៃ សាងសង់ឡើងដោយបុព្វបុរសគ្រួសារត្រកូល ម៉ាលីនៀរ៍ ជាវិមានស្ងប់ស្ងាត់ ទម្រង់ស្រដៀងទៅនឹងវ៉ាយហោស៍ ដាច់ស្រយាលពីទីក្រុងបន្តិច ជុំវិញទីធ្លាដីធំដាច់កន្ទុយភ្នែកមានដាំសួនផ្កាធូលីបពណ៌សដែលជាផ្ការបស់ ចៅស្រីជំនាន់ទី 7 ចូលចិត្ត គ្រប់យ៉ាងសន្តិភាពទាំងអស់វាគឺជាភាពស្ងប់សុខដែលគ្រួសារ ម៉ាលីនៀរ៍ ចង់បានហើយរស់នៅបែបនេះច្រើនសតវត្សមកហើយ។
"គ្រប់យ៉ាងនៅដដែល" អាយរីន ញញឹមពេញចិត្តទិដ្ឋភាពដែលខ្លួនកំពុងតែឃើញ នាងចាកចេញពីទីនេះ 10 ឆ្នាំមកវិញនៅតែរក្សាទម្រង់ដើមគ្រាន់តែកន្លែងខ្លះត្រូវលាបពណ៌ថ្មីប៉ុណ្ណោះ។
"ស្វាគមន៍ព្រះនាងតូច អាយរីន ម៉ាលីនៀរ៍" សម្លេង ស្វាគមន៍របស់លោកប៉ារបស់នាងតូចធ្វើឱ្យនាងដកការចាប់អារម្មណ៍ពីទិដ្ឋភាពជុំវិញខ្លួនមករត់ទៅឱបលោកប៉ាវិញជាមួយនឹងក្តីនឹករលឹក។
"ហេតុអីក៏មកមិនប្រាប់ប៉ាមុន? ប៉ានឹងបានទៅទទួលកូន" លោកប្រុសធំក្នុងត្រកូល ម៉ាលីនៀរ៍ អង្អែលក្បាលកូនស្រីកំហូចថ្នមៗ នាងមកមិនបានប្រាប់ឱ្យគាត់ដឹងមុនឡើយទាល់តែចុះពីលើយន្តហោះឡើងឡានតាក់ស៊ីជិតដល់វិមានទើបខលប្រាប់។
"តាមត្រូវចង់មកដល់ឱ្យឃើញមុខតែម្តងតែកូនខ្លាចអ្នកយាមមិនស្គាល់មិនបើករបងឱ្យចូល" នាងតូចញិញ៉ក់ដាក់លោកប៉ាតាមចរិកកូនក្មេងរបស់នាង អាយរីន ម៉ាលីនៀរ៍ ជាយុវតីវ័យ 22 ឆ្នាំ ជាកូនកាត់ កូរ៉េ-រុស្សី ឳពុកជនជាតិ រុស្សី ម្តាយដែលបានស្លាប់ជាជនជាតិកូរ៉េ ។ នាងទើបតែបញ្ចប់ការសិក្សាមកពីប្រទេសស្វីស នាងកើតមកជាមួយនិងសម្រស់ល្អឯក ទ្រព្យសម្បត្តិមហាសាល ជាព្រះនាងតូចក្នុងគ្រួសារត្រកូលអភិជនម្ចាស់ក្រុមហ៊ុនផលិតរថយន្តស្ព័រចរាចរជុំវិញពិភពលោក។ តាំងពីកើតមកនាងមិនដែលស្គាល់ពាក្យថាអត់ឃ្លាន ឬចាញ់ច្រាបអ្នកណាឡើយ នាងកើតមកដើម្បីតែឈ្នះ ទើបធ្វើឱ្យនាងមានចរិកឆ្នាស់ឆ្នើម ឆ្មើងឆ្មៃ មិនទន់ភ្លន់ ហើយក៏មិនចេះរស់នៅជាមួយភាពក្រីក្រ ។
"ចូលក្នុងសិនមកកូនប្រហែលធ្វើដំណើរហត់ណាស់ហើយ" លោកប៉ាដឹកដៃកូនស្រីចូលទៅខាងក្នុងចំណែកអ្នកបម្រើនាំគ្នាលើកវ៉ាលិសបួនដប់របស់នាងទៅខាងលើដើម្បីរៀបចំឱ្យនាងព្រោះអ្នកនាងតូចរបស់ពួកគេមិនត្រឡប់ទៅវិញទៀតទេ គឺមកនៅ រុស្សី នេះតែម្តង។

កម្មសិទ្ធសាតានWhere stories live. Discover now