" ភាគ 2 " ម្កុដអាថ៌កំបាំង 🖤 👑 🖤

21 7 0
                                    

ផាំង...ងុឺត....!! " អ្អ៎ក.. អ៊ូយ...

" មានរឿងអី.?? " រាងក្រាស់ក៏ទម្លាក់ឯកសារចុះហើយក៏ងាកមកសួរចំណិតខ្លួនទាំងទឹកមុខរាបស្មើរ

" គឺ..ប៉ះក្មេងសិស្សសាលាទាន" វីនតបទាំងភ័យៗ

" មិចមិនប្រយ័ត្ន ចុះបើប៉ះពាស់ដល់ជីវិតគេគិតយ៉ាងមិច " រាងក្រាស់

<ត្រូវហើយក្រោយចេញពីទី ស្នាក់ការ មកគេក៏ឈៀងចូលទៅលេងមិត្តសម្លាញ់របស់គេនិយាយគ្នាលេងរៀងយូបន្តិចក៏ត្រឡប់មកផ្ទះវិញ មានតែវីននឹងរាងក្រាស់ប៉ុណ្ណោះ ហើយក៏មានរឿងបែបនេះទៅ>

" សូមទោសទាន មកពីខ្ញុំឃើញឆ្មារត់កាត់ទើបបត់ចង្កូតឡានមិនប្រយ័ត្នក៏ប៉ះ " វីន

" ចុះទៅមើលគេទៅ " រាងក្រាស់តបហើយក៏ចុះទៅមើលអ្នកដែលត្រូវរបួស

" បងថេថេយ៉ាងមិចទៅហើយត្រូវខ្លាំងទេតោះខ្ញុំជូនបងទៅពេទ្យ " ស៊ូសុីនិយាយទាំងរលីងរលោងចង់យំព្រោះតែភ័យពេកបើរឿងនេះលេចលឺទៅដល់......????..នឹងមានរឿងធំមិនខាន

" អាល្អិតឯងយ៉ាងមិចទៅហើយមានត្រូវត្រង់ណាទេ"រាងក្រាស់

" ខ្ញុំមិនអីទេ " រាងតូចតបទាំងយកដៃបោសដីចេញពីខ្លួន

" នែលោក បើកឡានយ៉ាងមិចទើបមកបុកមនុស្សទាំងរស់នៀក" ស៊ូសុីគ្រាន់តែឃើញនាយភ្លាមក៏ថាឲតែម្ដង

" ខ្ញុំជាអ្នកបើក មិនទាក់ទងនឹងចៅហ្វាយខ្ញុំទេ
ឲ្យខ្ញុំសូមទោសផង អ្នកនាង" វីនក៏ចេញមុខមកសូមទោស

" អ៎..ចឹងហេស នេះយកទៅ...ភូសៗៗ.. " ស៊ូសុីគ្រាន់តែឃើញមុខអ្នកបង្ករហេតុភ្លាមក៏ទាញការតាបវ៉ៃទៅលើនាយវីនជាច្រើនដង

" អូ៊យ.ៗៗ អ្នកនាងបានហើយខ្ញុំឈឺណា" វីននិយាយផងគេចផងឯដៃវិញចាប់សឹងតែមិនឈ្នះ

" នេះចេះឈឺដែរហេស "ស៊ូសុី
" ខ្ញុំមនុស្សណាមិនមែនម៉ាឡាកាំងឯណាដែលមិនចេះឈឺនោះ" វីន
" ចុះលោកគិតថាបងខ្ញុំមិនចេះឈឺហេស "ស៊ូសុី
" ខ្ញុំសូមទោសហើយតើ " ...
" គិតថាសូមទោសហើយចប់ហេសងាយពេកទេដឹង🙄😏 "
" ចឹងចង់យ៉ាងមិច "
" នេះចង់ត្រូវទៀតហេស "

" ស៊ូសុី../..វីន ..បានហើយ " រាងក្រាស់នឹងរាងតូចក៏ស្រែកឃាត់ ណាមួយរាងតូចក៏មិនសូវត្រូវខ្លាំងណាស់ណាដែរគ្រាន់តែរលាត់ស្បែកបន្តិចបន្តួចប៉ុណ្ណោះ

TaekookDonde viven las historias. Descúbrelo ahora