នៅពេលbuildឡើងមកដល់បន្ទប់គេបានទាញទូរស័ព្ទមកមើលបានបន្តិចទឹកភ្នែករបស់គេចាប់ផ្តើមស្រក់ចុះប្រឡាក់ពេញថ្ពាល់ហើយក៏និយាយតិចៗថា
Build:គួរឱ្យអាណិតណាស់ ហឺុ ហ៊ឺ
(និយាយបានបន្តិចក៏មានគេមកគោះទ្វាបន្ទប់របស់build)
Barcode:បងbuild បងbuild បងមានរឿងអីនឹងខ្ញុំបានឮសំឡេងបងយំ តើអ្នកណាធ្វើបាបចិត្តបងទៀតហើយ
(Buildបានបើកទ្វា)
Build:ឯងមករំខានបងធ្វើអី បងមិនបានកើតអីទេ
Barcode:ចឹងមិចបានបងយំ
Build:បងមើលរឿង ហើយក៏ចូលតួតាមក៏យំតាមនឹងណា
Barcode:រឿងអី ខ្ញុំសុំមើលដែល
Build:នា៎ក រឿងនាងបដាចារឯងមើលអត់បានពីរនាក់បង
(សយអើយសយ ម៉ែស្មានតែកូនខូចចិត្តរឿងប្រុសមិនស្រឡាញ់តើ)
Barcode:ខ្ញុំមើលដែល
ពួកគេមើលបានប្រហែល20នាទីក៏....
Barcode:បងbuildមិចរឿងនេះកំសត់មេះបង ខ្ញុំអាណិតនាងបដាចារណាស់បង ហុឹ ហុឹ
Build:មែនហើយBarcodeនាងបដាចារគួឲអាណិតណាស់ ចឹងបានបងយំនឹងណា ហុឹ ហុឹ
(មានមិចទេគឺចូលតួយំទាំងពីរនាក់នឹង)
Build:បានហើយបងឈប់មើលហើយ បងសម្រាកយកកម្លាំងទៅជប់លៀងយប់នឹង បើឯងចង់មើលតែឯងទៅមើលម្នាក់ឯងទៅ
Barcode:បាទ បងbuild
(ថាហើយក៏ចេញពីបន្ទប់buildបាត់)
មកដល់ពេលយប់លឿនដូចកុហក នៅមុខក្លឹបមួយកន្លែង
bas:អា poហាអញភ័យណាស់
a po:អញក៏ភ័យដែរអាbasអើយ
Build:ហើយវាថីពួកហែងអញអ្នកចេញលុយសោះក៏ភ័យមេះ ហើយមិនមែនមកលើកទីមួយឯណា
bas:អញក៏មិនដឹងដែរចេះតែភ័យៗមិចទេ
a po:ទៅបានហើយមិនបាច់និយាយច្រើនទេ នៅធ្វើអីបើជ្រុលជាមកហើយចូលទៅ
ចូលដល់ក្នុងក្លឹប
bas:មិចក៏ងៃនេះមានមនុស្សច្រើនមេះអាpoអើយ
a po:អញក៏មិនដឹងដែរ
bas:អញថាងៃនេះខ្មាស់គេស្វ័យគុណពីរហើយវើយ
a po:អញសង្ស័យចឹងដែរអាកាbasអើយ
Build:ពួកហែងនៅអីនឹងរកកន្លែអង្គុយសិនទៅ ប្រយ័ត្នអត់កន្លែងអង្គុយព្រោះមនុស្សច្រើនណាស់
bas&a po:អើ
bas:អាbuildហែងកុំផឹកច្រើនពេល
Build:ថី អញផឹកច្រើនមិនបានអញអ្នកចេញលុយសោះ
a po:អាbuildហែជឿតាមអាbasខ្លះទៅ
Build:មិច បើពួកហែងខ្លាចខ្មាស់គេហែងទៅផ្ទះវិញទៅ
bas&a po:អត់
Build:បើអត់ទៅ កនិយាយច្រើន
bas:អាpoថីបានហែងមិនទៅផ្ទះ
a po:យី ទៅធ្វើអីបានផឹកសីុFreeហើយទ្រាំខ្មាស់គេសិនទៅ ចុះហែង
bas:អញក៏ដូចហែងដែរ
(បញ្ជាក់ស្រីសយយើងរៀងស្រវឹងតិចៗហើយចឹងបានពីរនាក់នឹងនិយាយបានតាមចិត្ត)
កន្លះម៉ោងក្រោយមក
Build:អាប្រុសចង្រៃ អាប្រុសមុខជុច វាធ្វើឲយើងលង់ស្រឡាញ់វាហើយវាមិនទទួលខុសត្រូវ បែរជាឲយើងខូចចិត្តទៀត វាគិតថាវាស្អាតណាស់ទៅបានជាវាធ្វើបាបចិត្តគេរហូតមក
(សយយើងពេលស្រវឹងចេញធាតុពិតស្រែកជេពូបិណ្ឌឡើងផ្អើលអស់ភ្ញៀវមួយហាង)
bas:អាpoហែងតេទៅប្អូនវាមកយកវាទៅផ្ទះវិញ បើមិនចឹងទេគេដេញលែងឲចូលឡូវហើយ
a po:អើ ចាំម៉ាភ្លែត
a po:អាឡូ Barcodeមកយកបងឯងទៅផ្ទះវិញផងនៅហាងដដែល
Barcode:បាទ បង
(ប្រព័ន្ធទូរស័ព្ទក៏បានផ្តាច់)
ពេលនោះមានបុរសម្នាក់ដែលជាម្ចាស់ក៏បានមកហាមbuild
ម្ចាស់ហាង:លោក! សូមលោកឈប់ស្រែកបានទេភ្ញៀវខ្ញុំរត់អស់ហើយ
Build:មិចខ្ញុំកំពុងខូចចិត្ត លោកជានរណាបានជាមកហាមខ្ញុំនោះ
ម្ចាស់ហាង:ខ្ញុំជាម្ចាស់ហាងនៅទីនេះ តើចង់មិចជាមួយខ្ញុំ
Build:គឺខ្ញុំចង់វៃលោកទេដឹង
ម្ចាស់ហាង:នែ៎ ឯងប្អូនយើងទេប្រយ័ត្នយើងវៃណា
(គេរកលាដៃវៃbuildហើយតែមានសំឡេងមនុស្សម្នាក់មកឃាត់)
មនុស្សម្នាក់នោះ:អាjeffហែងកុំវៃក្មេងអីយើងសុំ
(ម្ចាស់ហាងនោះឈ្មោះថាjeff)
Jeff:អាbibelហែងកុំឃាត់អញ
(សំឡេងនឹងគ្មានអ្នកណាក្រៅពីពូបិណ្ឌយើងទេ)
Bible:លើកលែងឲគ្នាម្តងទៅមើលក្មេងនឹងទៅគួរឲអាណិតណាស់
Build:ហែងថាអាណាគួរឲអាណិតអាបាយបិណ្ឌ
Bible:នែ៎ យើងមិនមែនឈ្មោះបាយបិណ្ឌទេយើងឈ្មោះbibel នេះឯងស្រវឹងលែងស្គាល់យើងជាអ្នកណាហើយន៎
(និយាយបណ្តើរឱនមុខទៅរកbuildបណ្តើរ)
ពេលនោះក៏មិត្តភក្តិរបស់build
bas:លោកជាម្ចាស់ហាងមែនទេ ខ្ញុំសូមទោសជំនួសមិត្តខ្ញុំផង
(basបានទៅសូមទោសjeff)
Jeff:នៅឯងជាមិត្តភក្តិរបស់គេមែនទេ ចឹងឯងត្រូវសងថ្លៃខូចខាតជំនួសវា
bas:លោកចាំទារពីប្អូនគេទៅតិចទៀតគេមកដលើហើយ
Jeff:អើ ចឹងក៏បាន
រីឯa poវិញក៏ទៅទាញbuildចេញពីbibelព្រោះbuildបានសន្លប់បាត់ហើយ
a po:ខ្ញុំសូមទោសផងសិស្សច្បង
Bible:អើ មិនអីទេ
(a poបានគ្រៀbuildទៅក្រៅបាត់)
មកដល់ក្រៅហាង
Jeff:ចាំមើលប្អូនវាមកយើងនឹងជេប្អូនវាហើយពួកហែងចាំមើលទៅ
mile &jop:យើងដូចមិនសូវជឿសោះ
Jeff:បើហែងមិនជឿនៅឲតែស្ងៀមទៅកុំនិយាយច្រើនប្រយ័ត្នយើងវៃលែងដឹងមិត្តភក្តិ
mile &jop:អើ
មកមើលកញ្ញាៗយើងវិញ
bas:Barcodeឯងទៅសងថ្លៃខូចខាតគេទៅអាbuildចាំបងអ្នកដឹកគេទៅផ្ទះ
Barcode:បាទបង
(Barcodeបានដើរទៅរកjeff)
Barcode:បងតើបងជាម្ចាស់ហាងមែនទេ តើត្រូវសងថ្លៃខូតប៉ុន្មានដែរ
Jeff:គឺ
(jeffគ្រាន់តែឃើញBarcodeភ្លាមក៏ប្រែទឹកមុខពីកាចមកស្លូតវិញ)
jeff:អ៎ គឺមិនបាច់សងថ្លៃខូចខាតអ្វីទេ
Barcode:មិចចឹង
jeff:ប្អូនគឺមិនបាច់ឆ្ងល់ច្រើនទេ ចឹងតើឯងមានឈ្មោះអី
Barcode:បាទ បងខ្ញុំមានឈ្មោះថាBarcodeចឹងខ្ញុំសុំលាបងទៅវិញហើយ
jeff:បាទ
(Barcodeថាហើយក៏ជិះម៉ូតូរបស់គេទៅផ្ទះបាត់នៅសល់តែjeffដែលឈរញញឹមម្នាក់ឯង)
mile:អាណាគេថានឹងជេប្អូនរបស់អាក្មេងនោះ
jop:មែនហើយ តែគ្រាន់តែឃើញមុខគេភ្លាមឡើងប្រែទឹកមុខលឿនជាងរន្ទះបាញ់ទៀតមែនទេអាmile
mile:មែនហើយ ហាហា
jeff:នែ៎ អាពីរនាក់ពួកហែងឈប់និយាយទៅ
jop&mile:អើ អញឈប់និយាយក៏បាន
(និយាយឌឺទៅjeff)
Bible:បានហើយ តោះទៅផ្ទះ
ថាហើយពួកគេក៏ទៅផ្ទះរៀងៗខ្លួន
(អ៎ភ្លេចប្រាប់jeff Bible jopនិងmileជាមិត្តភក្តិគ្នាដោយសារjeffគេមិនចង់រៀនតគេក៏បើកក្លឹបនេះជាមុខរបររបស់គេ សង្ឃឹមនឹងយល់)មានតែប៉ុណ្ណឹងទេ រៀងភ្លាវតិចហើយ😐
សរសេរមិនសូវបានវែងទេ
