Part 14 : កុំតម្លើងសម្លេងដាក់យើង

2.2K 200 1
                                    

"អ្នកអង្គម្ចាស់..... "ឆាងវ៉ុករហ័សចូលមកជាមួយនឹងទូរស័ព្ទដែលកំពុងរោទ៏ ធ្វើអោយអ្នកអង្គម្ចាស់ដែលកំពុងពិនិត្យឯកសារត្រូវងើបព្រះភក្រ្តមកមើលព្រោះចង់ដឹងថាមានរឿងអីទើបបានជាកូនចៅជំនិតទ្រង់រត់មកអោយត្រហេបត្រហបបែបនេះ

"រាជទាយាទ...ក្រាបទូល"

"ម្ចាស់បង? "ជុងហ្គុកទម្លាក់ឯកសារចុះទើបទទួលទូរស័ព្ទពីដៃឆាងវ៉ុកមកទទួល ទោះបីជាដឹងថាដែលទ្រង់ទាក់ទងមកមានរឿងអីតែត្រង់ក៏មិនចិត្តដាច់មិនលើកទូរស័ព្ទទ្រង់ឡើយ

"ម្ចាស់បង... "

(ពេលនេះនៅឯណា?ដឹងទេថាព្រះអយ្យការខ្ញាល់នឹងឯងកម្រិតណាដែលមិនដែលអើតមុខមករាជវាំងមករកទ្រង់នោះ?) ឆាងវ៉ុករហ័សថយចេញទៅខាងក្រៅវិញព្រោះចង់ទុកអោយត្រូវនៅនិយាយចរចារបន្ត

"ខ្ញុំមិនទាន់ចង់ជួបទ្រង់ពេលនេះឡើយ ពឹងម្ចាស់បងជួយទូលទៅកាន់ទ្រង់បែបនេះផង"ជុងហ្គុកមានបន្ទូលឡើងមកក្រោមព្រះភក្រ្តរាបស្មើរហាក់បង្ហាញច្បាស់ថាទ្រង់មិនទាន់ត្រៀមខ្លួនក្នុងការទៅជួបព្រះអយ្យការឡើយ

បន្ទាប់ពីអ្វីដែលម្ចាស់ក្សត្រីបានធ្វើដាក់មនុស្សរបស់ទ្រង់កាលពីពីរឆ្នាំមុន

(បងដឹងថាឯងមិនទាន់ចង់ជួបព្រះភក្រ្តទ្រង់ តែបើឯងនឹងមិនមកបងមិនធានាទេថាព្រះអយ្យការនឹងផ្សំផ្គុំឯងជាមួយកូនស្រីលោកនាយករដ្ឋមន្រី្តនោះ)

"បងថាម៉េច? "អ្នកអង្គម្ចាស់ស្ទុះងើបឈរឡើងចិញ្ចើមក៏ចងចូលគ្នាក្រោយលឺដំណឹងចេញពីម្ចាស់បងជីដូនមួយពីរឿងផ្សំផ្គុំ

(ស្តាប់មិនខុសទេ ទ្រង់ថែមទាំងបញ្ជាក់ថាបើឯងមិនមក ច្បាស់ជាទៅដណ្តឹងកូនស្រីនាយករដ្ឋមន្ត្រីអោយឯងមិនខានឡើយ)ជុងហ្គុកក្តាប់ព្រះហស្តញ័រទទ្រើកមិនថាកន្លងទៅយូរយ៉ាងណា ព្រះអយ្យការរបស់ទ្រង់នៅតែដដែលមិនផ្លាស់ប្តូរសោះឡើយ

"បងដឹងថាឯងមិនទាន់ភ្លេចថេយ៉ុងបាន ឯងប្រាកដជាមិនទាន់ធ្វើចិត្តចំពោះការចាកចេញរបស់គេមិនទាន់បាន ដូច្នេះហើយបើមិនចង់អោយមានព័ត៏មានរឿងរៀបការរបស់ឯងទេក៏ត្រលប់មករាជវាំងមកគាល់ទ្រង់បន្តិចទៅ ទ្រង់សព្វព្រះទ័យឯងជានរណាៗឯងក៏ដឹង លេងបាត់មិនទៅគាល់ទ្រង់ទៀតដូចជាមិនសមឡើយ)

បង្ខាំងចិត្តស្នេហ៏អ្នកអង្គម្ចាស់ [COMPLETE ✔️]Where stories live. Discover now