ភាគទី១

1K 21 0
                                    

៚ជ្រុងមួយនៃប្រទេសរុស្សី

រាងស្រឡូនជាមួយនឹងអាវដៃខ្លីខើច និងខោកាប៊យខ្លីកំពិត និងស្បែកជើងប៉ាត់តាដើរមើលឆ្វេងស្តាំហាក់ដូចខ្លាចមានមនុស្សតាម។ នាងដើរផងភ័យផងព្រោះមិនធ្លាប់ស្គាល់ផ្លូវនេះពីមុន ទើបអារម្មណ៍ស្រីក្រមុំចេះតែសង្ស័យនេះសង្ស័យនោះជារឿយៗ ព្រោះរវល់តែដើរស្លន់ស្លោររាងស្តើងដើរបុកអ្នកណាម្នាក់មួយទំហឹងរហូតខ្ទាតខ្លួនទៅក្រោយបាត់បង់ជំហរដួលអុកគូទមួយរំពេច។

«អូយ!!!» ស្រីស្រស់ លើកដៃសង្កត់នឹងដី សម្លឹងទៅលើមើលដើមហេតុដែលធ្វើអោយនាងត្រូវឈឺខ្លួន តែក៏ត្រូវប្តូរទឹកមុខមកវិញពេលឃើញទឹកមុខដ៏សែនត្រជាក់របស់គេ។

«...» គេមើលមុខនាង ចិញ្ចើមក្រាស់ជ្រួញឡើង បង្ហាញការមិនពេញជាខ្លាំងដែលត្រូវស្រីក្រមុំសម្លក់គេអម្បាញ់មិញ ហើយគេបញ្ជូនក្រសែភ្នែកគ្រោះថ្នាក់ដល់នាងជំនួសវិញជាការព្រមាន។

«សុំទោស ខ្ញុំដើរមិនបានប្រយ័ត្ន!» ស្រីក្រមុំខាំមាត់និយាយសុំទោសទាំងបង្ខំ នាងមិនចង់មានរឿងជាមួយមនុស្សប្លែកមុខនៅលើទឹកដីនេះ ព្រោះមិនមែនជាតំបន់របស់នាង ទើបនាងមិនចង់ជួបរឿងស៊យមុនពេលដែលប៉ានានតាមរកនាងឃើញ។

«...» គេមិនមាត់ ហើយក៏ដើរចេញទៅបាត់ដោយមានប្រុសៗមាឌធំ៤-៥នាក់ដើរតាមពីក្រោយ ទុកអោយស្រីក្រមុំចំហរមាត់ធ្លុង និងអាកប្បកិរិយាក្រអឺតក្រទមរបស់គេ ដែលមិនព្រមសូម្បីតែហារមាត់មួយម៉ាត់ដាក់នាងវិញ។

«ខ្លាចជ្រុះមាសឬយ៉ាងម៉េច!» នាងក្រមុំរអ៊ូប៉ប៉ោច ហើយក៏ដើរយ៉ាងលឿនចាកចេញខ្លាចគេមកច្របាច់កនាងវិញជំនួសនឹងពាក្យសុំទោសរបស់នាង។

ភ្នែកក្រាស់ក្រលេកក្រោយងាកមើលរាងស្តើងដែលរត់ រួចចេញបញ្ជាដាក់កូនចៅទាំងសម្លេងមាំជាងពេលណាណាទាំងអស់។

«ចាប់នាងមកអោយយើង!» ត្រឹមសម្តីមួយម៉ាត់របស់ប្រុសកម្លោះ កូនចៅក្នុងឈុតខ្មៅទាំងប្រាំនាក់ ងក់ក្បាលចុះ ហើយអោននិយាយនិងឧបករណ៍តូចសៀតជាប់នឹងកអាវ បញ្ជូនសញ្ញាដល់អង្គរក្សដ៏ទៃទៀត។

វង្វេងស្នេហ៍ម៉ាហ្វៀកំណាចDonde viven las historias. Descúbrelo ahora