Class President🔞

950 63 9
                                    

️​Fect️‼️ជាប្រភេទរឿង🔞ខ្នាតខ្លីBL​ /Enhypen Jakehoon
Jake x Sunghoon
Sunghoon top

ពិសាដោយការទទួលខុសត្រូវ​❌
ស្រវឹងសូមកុំបេីកបរ🚫
ហាមជក់បារី🚭
______________________

«រីងៗៗៗ»
សម្លេងកណ្តឹងដែលសិស្សខ្ជិលគ្រប់គ្នាស្អប់បំផុត​ បានបន្លឺឡេីង។​ជាកណ្តឹងចូលរៀនសម្រាប់សិស្សវិទ្យាល័យនៅសាលា​Enha Emo Zin ។ សិស្សគ្រប់គ្នាមកអង្គុយនៅក្នុងថ្នាក់ស្រាប់ទម្រាំតែគ្រូរបស់ពួកគេមកដល់ដេីម្បីបង្រៀន។ ក្រឡេកមកមេីលថ្នាក់XX​នេះវិញ​ វាជាងកន្លះម៉ោងទៅហេីយដែលមិនទាន់ឃេីញគ្រូមកដល់​ សិស្សនាំគ្នាសប្បាយចិត្តថាបាននឹងសម្រាកម៉ោងគ្រូនេះហេីយ​។ កំឡុងពេលដែលគ្រប់គ្នាក្នុងថ្នាក់កំពុងតែសប្បាយរីករាយជាមួយនឹងការលីបរបស់គ្រូខ្លួន​ ប្រធានថ្នាក់ក៏បានដេីរចូលមកដល់ជាមួយនឹងក្រដាស់មួយដុំ។

"ទាំងអស់គ្នាចូលកន្លែងអោយស្រួលបួល!​ "​ប្រធានថ្នាក់Jake​ ដេីរចូលមកក្នុងថ្នាក់​ មុននឹងស្រែកអោយសិស្សដែលនៅក្នុងថ្នាក់​ស្ងាត់នឹងចូលកន្លែងអោយស្រួលបួល​។ ប្រធានថ្នាក់នេះណា​ រាងស្តេីងតូចច្រឡឹងដូចជាមនុស្សស្រី​​តែជាប្រុសទេ​ ចង់អោយកាចក៏កាចបាន​ ចង់អោយស្លូតក៏ស្លូតបានដូចគ្នា​។

"ថ្ងៃនេះគ្រូដាក់ច្បាប់​ ហេីយនេះ​ជាលំហាត់និងសំណួរ​ដែលគ្រូដាក់អោយ​ ពេលធ្វេីរួចហេីយពួកឯងអាចសម្រាកបានហេីយ​"​ Jake និយាយរួចមុននឹងដេីរចែកក្រដាស់ដែលគេកាន់មុននេះអោយទៅសិស្សគ្រប់គ្នាដេីម្បីធ្វេី។

"សុំចម្លងគ្នាបានទេ? ឆាប់ហេីយ"​Sunghoon​ជាសិស្សកំពូល
កូរនៅក្នុងថ្នាក់​ តែរៀនគ្រាន់បេី​ ។ Sunghoonនេះណា​ឃេីញសង្ហា​ជាងគេ​សឹងតែមួយសាលា​ តែគ្មានសង្សាទេ​ មិនមែនមិនមានអ្នកយកទេ​ គេចង់យកពេលណាក៏បាន​បេីមានស្រីតាមគ្រប់ទីកន្លែងនោះ​ តែអ្នកទាំងអស់គ្នាមិនដឹងទេថាក្នុងបេះដូងរបស់គេគឺមានមនុស្សម្នាក់នៅក្នុងនោះទៅហេីយ​គឺប្រធានថ្នាក់របស់គេនឹងឯង។

"តាមតែចិត្តឯងទៅបេីគិតថាសំ"​ ប្រធានថ្នាក់Jake​ និយាយតបជាមួយកំពូលសិស្សក្នុងថ្នាក់Sunghoon​នោះហេីយក៏ដេីរចូលទៅកន្លែងរបស់ខ្លួន។  តុរបស់គេគឺនៅមុខតុSunghoon នឹងឯង។

You've reached the end of published parts.

⏰ Last updated: Oct 02, 2022 ⏰

Add this story to your Library to get notified about new parts!

Class President/ JakehoonWhere stories live. Discover now