𝑪𝒉𝒂𝒑𝒕𝒆𝒓 4/5

795 73 29
                                    

ចូលមកដល់ក្នុងផ្ទះតូចចង្អៀតតែមានការរៀបចំតុបតែងយ៉ាងមានរបៀបនីគីក៏សង្កេតស្នាមរបួសបន្តិចនៅលើខ្នងដៃស៊ូនូដែលខ្ទាតអំបែងដបស្រាត្រូវអម្បាញ់មិញ នាយក៏ចាប់ប្រតិបត្តការលាងរបួសជាមុនសិនសឹមសួរនាំគេតាមក្រោយ ។
«យ៉ាងម៉េច មកតាមធ្វើអីឃើញទេថាផ្លូវនេះសម្បូរមនុស្សបែបនឹងណាស់ ថ្ងៃនេះសំណាងហើយដែលត្រូវតែរបួសដៃបន្តិច ចុះបើមានអាពួកជក់ថ្នាំអីមកចាប់គិតយ៉ាងម៉េច»មិនទាន់ទាំងយកប្រអប់ថ្នាំទៅទុកស្រួលបួលផងនីគីចាប់ផ្ដើមបញ្ចេញសំនៀងស្ដីអោយគេប៉ាច់ៗទាំងសម្លេងព្រួយបារម្ភ ដឹងទេថាគេបារម្ភប៉ុណ្ណាព្រោះនៅតាមច្រកតូចចង្អៀតនេះគឺមានតែពពួកមនុស្សបែបនេះនឹងអែង
«បងឃើញថាអែងភ្លេចទូរស័ព្ទលើឡានទើបមានចិត្តចង់យកមកអោយតែបែរជាត្រូវអែងស្ដីអោយទៀត»ស៊ូនូទោះជាគេដឹងថានាយបារម្ភតែយ៉ាងណាក៏នៅតែអន់ចិត្តដែលលើកនេះនាយកម្លោះប្រើសម្លេងធ្ងន់ៗដាក់គេជាហេតុធ្វើអោយរាងតូចងក់ងរមួយរំពេច នាយតូចទុកទូរស័ព្ទនីគីលើតុហើយក៏ប្រុងនឹងងើបឈរដើរចេញតែត្រូវរាងក្រាស់ចាប់ដៃ
«ឈប់សិន ចង់ទៅណា»ឃើញគេងក់ងរបែបនេះនាយចង់ចូលទៅលួងលោមណាស់តែអោយធ្វើយ៉ាងម៉េចបើគេមិនចេះលួង
«ទៅផ្ទះវិញ»ស៊ូនូក៏បម្រុងនឹងដើរចេញម្ដងទៀត
«មិនទាន់អោយទៅទេ»នាយក្រាស់បែរជាចាប់ដៃជាប់មិនអោយដើរចេញ
«ហេតុអី»
«ប្រាប់ហើយថាវាគ្រោះថ្នាក់ ចាំខ្ញុំជូនទៅ»
«មិនរំខានទេ បងទៅខ្លួនអែង»ស៊ូនូក៏តបវិញទាំងគម្រោះគម្រើយទើបបែរខ្លួនចេញទៅម្ដងទៀត
«ហេតុអីក៏ចូលចិត្តរឹងទទឹងបែបនេះ»លើកនេះនាយសង្ហាររាងច្រឡោតបន្តិចទើបទាញដៃស៊ូនូមករាងជ្រុល ធ្វើអោយខ្លួនស្ដើងល្អិតរបស់នាយតូចដួលទៅលើនីគីដែលនៅលើសាឡុង ស៊ូនូរហ័សលើកដៃទៅទប់ទ្រូងហាប់មាំនាយក្រាស់ដើម្បីរក្សារគម្លាតកុំអោយបបូរមាត់អ្នកទាំងពីរប៉ះគ្នាប៉ុន្តែខ្ទង់ច្រមុះស្រួចក៏ប៉ះគ្នាទៅហើយ ខ្យល់ដង្ហើមក្ដៅឧណ្ណៗធ្វើដំណើរចេញពីកម្លែងដកដង្ហើមទៅប៉ះនឹងបបូរមាត់ទាំងសងខាង គ្រប់ពេលដែលផ្ទៃមុខអ្នកទាំពីរកៀកគ្នានាយសឹងតែមិនអាចទ្រាំបាននឹងបបូរមាត់ទាក់ទាញមួយនេះមិនអោយខាតពេលយូរនាយក្រាស់ក៏សន្សឹមៗទៅរកបបូរមាត់តូចដោយអែកអែង នាយថើបថ្នមៗលើវាយ៉ាងទន់ភ្លន់បំផុតចំណែកនាយតូចក្រោយពីដឹងលឺនូវតម្រូវការអ្នកម្ខាងគេក៏ព្រមបើកមាត់ប្រគល់សេរីភាពអោយនាយក្រាស់ពេញទីព្រោះដឹងថាក្មេងនេះគ្រាន់តែត្រូវការស្នាមថើបតែប៉ុណ្ណោះនាយច្បាស់ជាគ្មានបំណងចង់ធ្វើអ្វីលើសនឹងឡើយ បើនិយាយពីរឿងថើបគ្នាអីនឹងនាយតូចសុំចាញ់ក្មេងកម្លោះម្នាក់នេះហើយមិននឹកស្មានថានីគីស្ទាត់ជំនាញដល់ថ្នាក់នេះនោះទេ បន្ទាប់ពីថើបអស់ចិត្តហើយនាយក៏ព្រលែងមកវិញ អែស៊ូនូក៏រហ័សងើបចេញពីនាយយ៉ាងលឿនជាមួយនិងទឹកមុខខ្មាស់អៀនលើកទីមួយហើយដែលគេអៀនសឹងតែធ្វើអ្វីមិនចេញបែបនេះ ចំណែករាងខ្ពស់ក៏អៀនមិនចាញ់នាយតូចទេនាយនឹកគិតបន្ទោសខ្លួនអែងក្នុងចិត្តមិនគួរបណ្ដោយខ្លួនអោយមកក្លាហានខុសកាលៈទេសៈបែបនេះនោះទេបើគេខឹងខ្លួនតើគិតយ៉ាងម៉េចអារម្មណ៍ភ័យខ្លាចថាគេនឹងខឹងចេះតែចូលមកគ្រប់ដណ្ដប់អារម្មណ៍អៀនខ្មាស់ស្ទើរតែទាំងអស់
«អឺ...អឺគឺបងទៅសិនហើយ»ស៊ូនូទម្រាំតែនឹករកពាក្យនិយាយឃើញ គេស្ដីទាំងរដាក់រដុបរួចក៏រហ័សរត់ចេញក្រៅផ្ទះយ៉ាងលឿនរកតែនាយឃាត់មិនទាន់ ស្របពេលនោះផ្ទៃមេឃធំទូលាយក៏ចាប់ផ្ដើមបង្អុរភ្លៀងធ្លាក់ជាគ្រាប់ទឹកធំៗស្ទើរតែរហែកដំបូលផ្ទះនីគីទៅហើយ
«ឈប់សិន»កំពុងតែឈររេរាខាងមុខផ្ទះសុខៗក៏មានសម្លេងនីគីមកពីក្រោយខ្នងទើបគេរហ័សបែរទៅ
«ពាក់អាវភ្លៀងសិនប្រយ័ត្នទទឹក»រាងខ្ពស់យកអាវភ្លៀងមកពាក់អោយស៊ូនូយ៉ាងយកចិត្តទុកដាក់រួចក៏ងើបមុខមកសម្លឹងរាងតូចជាមួយស្នាមញញឹមផ្អែមល្ហែមធ្វើអោយគេចាប់ផ្ដើមអៀនធ្វើខ្លួនមិនត្រូវទៀតហើយ បន្ទាប់មកនាយក៏បើកឆ័ត្រធំមួយលើកឡើងទើបសូកដៃមាំធំពេញដោយសរសៃរបស់ខ្លួនទៅស្រាក់នឹងដៃតូចស្រឡូន សឹមនាំខ្លួនចេញទៅ ។
«ភ្លៀងបែបនេះពួកនោះប្រហែលជាចូលផ្ទះអស់ហើយ»ស្របពេលដែលកំពុងតែបោះជំហ៊ានទៅមុខជារើយៗជាមួយគ្នាក្រោមដំណក់ទឹកភ្លៀងជាមួយនឹងឆ័ត្រមួយនោះ រាងខ្ពស់ក៏ពោលប្រាប់នាយតូចដើម្បីកុំអោយគេភ័យព្រួយ ចំណែកស៊ូនូនៅតែបន្តដើរទៅមុខទាំងស្ងាត់ស្ងៀមដដែល
«ហេតុអីបានជាមិននិយាយអីសោះតាំងពីចេញមក បងខឹងរឿងដែលខ្ញុំថើបបងមេនទេ»ខណៈពេលដែលធ្វើដំណើរដោយថ្មើរជើងជិតនឹងដល់កន្លែងចតឡានទៅហើយរាងក្រាស់សង្កេតឃើញថាមាឌតូចនៅតែមិនព្រមនិយាយអ្វីសោះទើបនាយបង្ហើបសំណួរនេះឡើង
«មិនមេនបែបនឹងទេ»អ្នកដែលស្ងាត់មាត់ជាយូរមកហើយនោះក៏ប្រញាប់តបវិញដ្បិតខ្លាចថានាយយល់ច្រឡំ ខឹងស្អីអាគេអៀនសឹងតែបោកក្បាលនឹងជញ្ជាំងផ្ទះទៅហើយនេះ
«ចុះបែបណាវិញ បើមិនខឹងមានតែបងអៀន»រាងខ្ពស់ចាប់ផ្ដើមចាប់ចំណុចបានពេលដែលសង្កេតឃើញថ្ពាល់ប៉ោងៗរបស់ស៊ូនូឡើងក្រហមព្រឺងៗ
«ឆ្កួត បងមិនបានអៀនទេស គ្រាន់តែមិនមានអីត្រូវនិយាយ នោះដល់ឡានល្មមបងទៅសិនហើយ»រាងតូចរហ័សដោះអាវភ្លៀងប្រគល់អោយម្ចាស់គេវិញមុននឹងរត់ចូលទៅក្នុងឡានយ៉ាងលឿន បើសិនជានៅត្រាំយូរទៀតក្មេងនេះច្បាស់ជាញោះខ្លួនមិនខាន
«sunoo hyung កុំភ្លេចសុបិន្តឃើញខ្ញុំផង»នីគីស្រែកឡើងពេលដែលគេកំពុងរៀបនឹងបិទទ្វារឡាន រឹតតែមិនយល់ពីខ្លួនអែងមួយកម្រិតទៀតហើយទៅចេះនិយាយពាក្យទាំងនេះមកពីណាបាន ដឹងត្រឹមតែប៉ុន្មានថ្ងៃនេះគេចូលចិត្តញោះនាយតូចអោយអៀនណាស់ទាំងដែលខ្លួនក៏ពូកែអៀនមិនចាញ់គេ......

ប្រុសក្មេងរបស់ខ្ញុំ🍷💦{COMPLETE}Where stories live. Discover now