E.p2 ផាំង!

12 3 0
                                    

ផាំង!
"ន៎ែអាប្រុសឆ្កួត! រត់អត់មើលទេហ៎េ?អារីហ្សូណាស្រែកសួរគេទាំងខឹងដោយគេបានរត់បុកនាងហើយមិនសុំទោស
"បាទ! នាងប្រកាន់មែនទេ?"សម្លេងឆ្លើយទាំងមិនដឹងកោះត្រើយដែលគេមានឈ្មោះថា ថេយ៍យ៉ុង គីម បានសួរទៅកាន់អារីហ្សូណាវិញទាំងមិនដឹងកំហុស
"យី!មើលគេនិយាយ"មិត្តរបស់អារីហ្សូណាបាននិយាយឡើងជំនួសនាង
"ហើយម៉េចចោះ?"ថេយ៍យ៉ុងមិនខ្វល់ច្រើននៅតែសួរឌឺដងទៅកាន់អារីហ្សូណានឹងមិត្តនាងដដែល
"លោកឯងចង់យ៉ាងម៉េច?"អារីហ្សូណាសួរទៅកាន់ថេយ៍យ៉ុងមិននិយាយក៏បានដើរទៅជិតនាយហើយក៏បានជាន់ជើងនាយកំលោះពេញមួយទំហឹងមនុស្សចាស់ធ្វើឲ្យថេយ៍យ៉ុងស្រែកចង់អស់សម្លេង
"អួយ!! នេះនាង!" នាយកំលោះថេយ៍យ៉ុង គីមនិយាយបានតែបន្ដិចគ្រូក៏បានដើរចូលមក
"ពួកឯងមានរឿងអីមែនទេ?"លោកគ្រូ
"ពួកខ្ញុំមិនមានរឿងអីទេលោកគ្រូ គ្រាន់ចង់សួរសុខទុក្ខគ្នាតែប៉ុណ្ណោះ" អារីហ្សូណាមិនចង់មានរឿងច្រើនក៏ទៅកៀក ក ថេយ៍យ៉ុងហើយនិយាយប្រាប់គ្រូដោយខ្លាចមានរឿងទៀត

*កាលពីនៅតូច~

កាលពីនៅតូចៗអារីហ្សូណានិងថេយ៍យ៉ុងរៀនថ្នាក់ជាមួយគ្នា តែពួកគេទាំងពីរនាក់មិនដែលថាត្រូវគ្នាលុះមួយថ្ងៃនោះទេ ឈ្លោះគ្នាសឹងគ្មានពេលរៀនទៀតផង
"ឲ្យមកយើង របស់យើងទេ!"
"អត់ទេនេះជារបស់យើងទេ ឯងយករបស់យើង!"
សម្លេងឈ្លោះប្រកែកគ្នាបានធ្វើឲ្យមានការរំខានទៅដល់អ្នកគ្រូដែលកំពុងនៅតុបង្រៀន ធ្វើឲ្យគាត់មានចម្ងល់ក៏ដើរចេញមកក្រៅថ្នាក់រៀនបន្ដិចក៏ឃើញសិស្សប្រុស សិស្សស្រី មួយគូកំពុងឈ្លោះគ្នាទាញប្រវាយប្រតប់យកជ័រលុប អ្នកគ្រូឃើញដូច្នេះក៏មកឃាត់អ្នកទាំងពីរ
"កូនទាំងពីរកុំឈ្លោះគ្នាអី! ពួកឯងជាមិត្តជាមួយគ្នាទេតើ"
"គេមិនមែនជាមិត្តខ្ញុំទេអ្នកគ្រូ²"ទាំងពីរនាក់ឆ្លើយព្រមៗគ្នាដោយអះអាងថាអ្នកទាំងពីរមិនមែនមិត្តគ្នា
"ហើយចុះក្រែងកូនៗទាំងពីររៀនថ្នាក់ជាមួយគ្នានោះអី?"អ្នកគ្រូ
"គេរៀនថ្នាក់ជាមួយខ្ញុំមែន តែគេមិនមែនជាមិត្តខ្ញុំទេ! ឲ្យមកយើង!"សិស្សស្រីនិយាយបណ្ដើរដៃទាំងពីរទាញយកជ័រលុបពីនោះមក
"មែនហើយអ្នកគ្រូ គេមិនមែនមិត្តខ្ញុំទេ! មិនមែនរបស់ឯងទេវាជារបស់យើង!"សិស្សប្រុសប្រឹងនិយាយបណ្ដើរដៃប្រវាយប្រតបយកជ័រលុប

អារីហ្សូណាកូន~
សម្លេងហៅបានបង្អាក់អ្នកទាំងពីរដែលកំពុងឈ្លោះគ្នាឲ្យងាកមកមើលម្ចាស់កម្លេងនោះគឺមិនខុសទេអ្នកដែលហៅឈ្មោះកូននោះគឺអលោកchang
"ឈ្លោះគ្នាទៀតហើយមែនទេកូនស្រីមាសឪពុក"លោកchang ដឹងរឿងក៏សួរឌឺទៅកាន់កូនស្រីដ៏តូចច្រឡឹងមុខមូលដូចបាល់ កែវភ្នែកពណ៍ខ្មៅមើលទៅគួរឲ្យស្រឡាញ់ណាស់
"លោកប៉ា គេយករបស់ខ្ញុំ!" អារីហ្សូណាហៅឪពុកទាំងរឹកពាមិនសុខចិត្តធ្វើឲ្យលោកchangគ្រឺតកូនចង់តែមួលថ្ពាល់ដែលប៉ោងៗនោះឲ្យដាច់ទេ
"បានហើយៗ ឲ្យជ័រលុបហ្នឹងទៅកាន់គេទៅកូនកុំចង់បានរបស់គេ"លោកchangមិនកាន់ជើងកូនទេថែមទាំងឲ្យកូនយកជ័រលុបទៅឲ្យថេយ៍យ៉ុងទៀត អារីហ្សូណាឮហើយក៏ខឹងឪពុកយ៉ាងខ្លាំងហើយក៏យកជ័រលុបនោះទៅឲ្យថេយ៍យ៉ុងទៅ
ក្មេងតូចថេយ៍យ៉ុងមិននិយាយអ្វីមួយម៉ាត់បានយកជ័រលុបពីដៃអារីហ្សូណាទាំងធ្វើមុខឌឺដាក់នាងថែមទៀតផង អារីហ្សូណាឃើញហើយក៏ទៅរំអួយដាក់ឪពុកនាង
"ប៉ាមើលគេធ្វើមុខដាក់កូនហ៎!" អារីហ្សូណានិយាយបណ្តើរយំបណ្តើរផ្អើលគេអស់មួយសាលា(យំបែបខូចអត់ចេញទឹកភ្នែកផងហ្នឹង-,-)
"កុំជឿគេអីលោកពូ ខ្ញុំមិនបានធ្វើអីទេ"ថេយ៍យ៉ុងឮនាងនិយាយហើយក៏ធ្វើជាប្រកែកដើម្បីកុំឲ្យនាងបានចិត្ត
"បាន~បានហើយពូមិនថាអីទេ ពូសុំទោសជំនួសកូនពូផង"លោកchang
"បាទលោកពូ ខ្ញុំមិនប្រកាន់នាងទេ"ក្មេងតូចថេយ៍យ៉ុង
"លោកប៉ាសុំទោសគេធ្វើអី កូនមានខុសអីឯណា? "អារីហ្សូណារឹងចចេសមិនទទួលស្គាល់កំហុសខ្លួនដែលទៅលួចជ័រលុបក្មេងតូចថេយ៍យ៉ុងនោះ(ខូចហ៎ាកូនឆីលួចបស់គេសោះ-_-)
"កុំនិយាយច្រើន តោះយើងទៅផ្ទះ"លោកchang មិនឆ្លើយនិងសំណួរកូនហើយក៏និយាយកាត់ដើម្បីកុំឲ្យមានរឿងច្រើន
"លោកប៉ាហ៎!"អារីហ្សូណាខឹងហ្នឹងប៉ានាងជាខ្លាំងតែធ្វើអីមិនកើតព្រោះថាលោកchangបានលើកជាពរដោយមានអ្នកគ្រូយកកាតាបឲ្យ
"អរគុណអ្នកគ្រូ"លោកchang
"ច៎ាលោកchang មិនអីទេ" អ្នកគ្រូ
"ជ~ជម្រាបលាលោកពូ"ក្មេងតូចថេយ៍យ៉ុង
"បាទក្មួយ"លោកchang
និយាយហើយលោកchangក៏បានពរកូនគាត់ដើរចេញទៅ អ្នកគ្រូក៏បានហៅថេយ៍យ៉ុងចូលរៀនទៀតព្រោះថាអម្បាញ់មិញគាត់សុំកូនចេញមុនមួយម៉ោង ក្មេងតូចថេយ៍យ៉ុងងាកមើលអារីហ្សូណាបន្ដិចរួចក៏ដើរចូលថ្នាក់ទៅ
  ពេលខ្លះពួកគេដល់ថ្នាក់វៃគ្នាផ្អើលសាលារៀនទៀតផង ចាំតែថ្ងៃវៃគ្នាចូលពេទ្យនោះទេ ដែលនេះជាមូលហេតុធ្វើឲ្យឪពុកម្ដាយទាំងសងខាងមានការបារម្ភពីកូនៗគេទាំងពីររាងៗខ្លួន.

__________________

ចាកចេញគ្មានថ្ងៃត្រឡប់Where stories live. Discover now