🔥គុំនំឈាម ច្រវ៉ាក់បេះដូង🔥15

71 4 0
                                    

     ព្រឹកព្រលឹមឡើងព្រះអាទិត្យបានបញ្ចេញរស្មី បង្ហាញនៅទេសភាពនាពេលព្រឹកឡើងស្រស់ញញឹម ក៏ដូចស្នាមញញឹមរបស់រាងតូចច្រលឹងកំពុងតែរៀបចំអាហារពេលព្រឹកសម្រាប់រាងក្រាស់ទៅធ្វើការ

8:00am

"ព្រឹកហើយម៉ោងប្រាំបីហើយ បងចង់គេងដល់ស្មាណាទៀត!!"នាយតូចឈរមើលរាងក្រាស់ពីចុងគ្រែ ហុីយ៉ាដេកស្ពឹកណាស់

"យើងត្រូវការដេកតទៀត!!"នាយក្រាស់លើកភួយមកក្រលំក្បាលចិត្តឆឹង

"ណ្ហើយចុះ!!"នាយតូចក៏មិនខ្វល់ច្រើនដែល ក៏ដើរទៅខាងក្រៅវិញញ៉ាំបាយមុន ព្រោះថាគេមិនសូវជាមានកម្លាំងទេ

11:00am

"លោកចង់ដេកដល់អង្កាលទៀត ថ្ងៃកម្ពស់ចុងត្នោតហើយណា!!"នាយតូចលើកដៃទៅអង្រួនរាងកករាស់តិចៗ

"ហ៉ើយ!!ទុកអោយយើងគេងបន្តទៅថី??"នាយងើបអង្គុយទាំងទឹកមុខមើលមិនយល់សក់ឡើងដូចសំបុកមាន់

"......."រាងតូចមិនមាត់ហើយក៏ដើរវេញទៅខាងក្រៅបន្ទប់វិញធ្វើប្រងើយ

      ពីមួយថ្ងៃទៅមួយថ្ងៃ  Jiaqi និង Chengxin គឺដោយពេល ពេលខឹងក៏ត្រូវមិនខឹងក៏ផ្អែម ចំណែកឯYaowen មិមសូវជាបានមកលេងជាមួយនិងChengxin ទេ Zhenyuan វិញគឺថា ឧស្សាហ៍មកលេងនៅពេលJiaqiអត់នៅ (មកយកចិត្ត🤔)

"Hey!Ah Cheng!" កំពុងតែអង្គុយចុច ទូរស័ព្ទសុខៗស្រាប់តែមានមនុស្សហៅគេខាងក្រៅ

"Zhenyuan?"រាងតូចឃើញហើយសប្បាយចិត្តតែម្តង ព្រោះZhenyuanខានមកលេងគេតាំងពីយូរហើយ

"យ៉ាងមិចហើយ?"Zhenyuan

"គាត់មិនដែលមកប្រហែល1 អាទិត្យហើយ!"និយាយដល់ Jiaqi គឺបាត់ឆឹងតែម្តង

"ប្រហែលជាគេ រវល់ការងារខ្លាំងហើយ...!"ញញឹមស្រស់ដាក់រាងតូច

"អឹម!ចូលក្នុងសិនមក ញ៉បាយឬនៅ?"គាប់ជួនអី Chengxin កំពុងធ្វើម្ហូនល្មម

"នៅទេ..."សើចស្ងេញចេញពីធ្វើការមក មករកតែម្តង

"ចាំបន្តិចចឹង ខ្ញុំធ្វើម្ហូបចិត្តរួចហើយ..."Chengxin ក៏ថើរទៅធ្វើម្ហូបបន្ត តុបាយដែលមានតែមនុស្សពីរអ្នកកំពុងតែញ៉ាំបាយម្នាក់ចាប់នេះដាក់ចានអោយម្នាក់នោះម្នាក់ទៀតក៏ចឹង មើលទៅ Sweet ដែលតែកុំច្រឡំអីណា

"ម្ហូបមួយពេលនេះពិតជាឆ្ងាញ់ណាស់!"Zhenyuan ញ៉ាំយកៗ ព្រោះថាឆ្ងាញ់(ម្ហូប Crush ធ្វើអោយអត់ឆ្ងាញ់មិចកើត)

"សរសើរពេកហើយ!!"នាយនិយាយទាំងអៀន លេងសរសើរចំៗចឹងគ្នាអៀន បន្ទាប់ពីញ៉ាំបាយហើយរាងក្រាស់ក៏កំដររាងតូចមើល Movie 🎥

"Ah Cheng ហា៎!?"Zhenyuan

"ហុឹម!?"ងាកមកមើលមុខគ្នាចំ

"គ្មានអ្វីទេ ខ្ញុំគិតលាទៅវិញហើយណា ព្រោះមានការងារខ្លះត្រូវបង្ហើយ...!"រាងក្រាស់ក៏ងើបឈរមួយអស់កម្ពស់

"អឹម!ចាំខ្ញុំជូនដំណើរ!"រាងតូចក៏ជូនរាងក្រាស់ទៅដល់មុខរបងទើបនាយតូចចូលក្នុងវិញ

"ម្នាក់ឯងទៀតហើយ!"ដើរចូលក្នុងផ្ទះវិញទាំងមុខស្អុយ

Ding!

      សម្លេង Message មួយក៏លោតចូលក្នុងទូរស័ព្ទរាងតូច នាយក៏ប្រញ៉ាប់មើលខ្លាចប្អូនឆាតមកចឹងហា៎

"នេះជាអីទៅ!"មាន Email មួយផ្ញើរមកមិនស្គាល់ឈ្មោះទេ នាយមិនគិតច្រើនក៏ចុចមើលក្នុងនោះសរសេរថា:

        កាលពី2hមុននេះ លោកMa Jiaqi ដែលជាម្ចាស់ជំនួញធំបំផុតក្នុងនិងក្រៅប្រទេស បានប្រកាសរៀបការនិងនារីម្នាក់តែគាត់មិនបានបង្ហាញមុខឡើយ...។

         រាងតូចអានសារនេះរួចគេមានអារម្មណ៍ថាសាច់ដុំតូចមួយដែលនៅខាងឆ្វេងដៃគេ វាដូចជាចុកៗយ៉ាងមិចទេ គេបាត់តែមួយអាទិត្យសោះ ប្រកាសរៀបការ រឿងនោះពិតទេ??? រួចចុះគេ?ត្រូវជាអីអោយប្រាកដ ត្រូវហើយៗបុរសឈាមត្រជាក់ម្នាក់នោះមិនដែលនិងនិយាយពាក្យថាស្រឡាញ់គេផងហេតុអីត្រូវខ្វល់? ចុះ ទង្វើរាល់ដងដែលគេដេកជាមួយគ្នានោះ គេហៅថាអ្វីទៅ??? សំណួរជាច្រើនបានលោតពេញខួរក្បាលគេ

"វាអាចទៅរួចយ៉ាងមិចទៅ??"សម្លឹងមើលព័ត៌មានទាំងដោយទឹកភ្នែកយំមិមដឹងខ្លួន

"Ding Chengxin!"Jiaqi បានស្រែកហៅរាងតូចពេលចូលមកដល់ក្នុងផ្ទះ

To Be Continue ✌🏻

Admin Yuki 🌚🤌🏻💍

🔥គុំនំឈាម ច្រវ៉ាក់បេះដូង🔥Where stories live. Discover now