ភាគ 1

1.2K 40 0
                                        

*នៅសាលាវិទ្យាល័យមួយនៅក្នុងប្រទេសកូរ៉េ ដែលពោរពេញទៅដោយសិស្សជាច្រេីនដែលកំពុងដេីរយ៉ាងកុះករ ទាំងតាមផ្លូវនឹងក្នុងសាលាទាំងសប្បាយរីករាយ ព្រោះថានេះគឺថ្ងៃបេីកបវេសនកាលរបស់ពួកគេ។យេីងងាកមកមេីលនៅមិនឆ្ងាយពីច្រកទ្វាសាលាឯនេះវិញ មានសិស្សស្រីពីរនាក់កំពុងតែផ្លោះរបងយ៉ាងប្រហេីន ទោះជាពួកគេដឹងថាមិនទាន់ដល់ម៉ោងចូលរៀនក៏ដោយ ក៏ពួកគេនាំគ្នាមកផ្លោះរបងដែរ៕*

"Nayeonលឿនឡេីង!!" សិស្សស្រីម្នាក់ដែលផ្លោះរបងរួចមុន ក៏និយាយទៅកាន់សិស្សម្នាក់ទៀតដែលនៅខាងក្រៅរបងសាលា ដែលនាងមានឈ្មោះថាNayeon ដែលមានអាយុ17ឆ្នាំ

"សាលាមិនទាន់ចូលរៀនផង...បង្ខំម្លេះ?!" Nayeon ដែលកំពុងតែឡេីងរបងមកតាមក្រោយ និយាយទាំងមួរមៅ

"Na...Nayeon!" ភ្លាមៗសិស្សស្រីដែលផ្លោះរួចមុននោះ កេះហៅNayeonទាំងអារម្មណ៍ភ័យខ្លាចនឹងអ្វីមួយដែលខ្លួនបានឃេីញ

"វាស្អីឯង?" គ្រាន់តែNayeonផ្លោះចូលរួចភ្លាមនាងក៏សួរ

"គ្រូ...គ្រូ!!"

"ព្រះជាម្ចាស់~~" Nayeon ងាកមេីលតាមភ្នែកមិត្តខ្លួន ស្រាប់តែបានឃេីញថា មានលោកគ្រូម្នាក់កំពុងកាន់រំពាត់នៅនឹងមុខនាង ធ្វេីអោយនាងសឹងតែទន់ជេីង

*នៅក្នុងការិយាល័យគ្រូ*

"ទ្វាមានចូលទេ...ហេតុអីត្រូវផ្លោះរបងដែរ?"
"ហេីយខ្លួនជាស្រីស្លៀកសំពត់ត្រឹមត្រូវទេ មិចធ្វេីបែបនេះ?"
"ថ្ងៃនេះបេីបវេសនកាលជាថ្ងៃល្អ បែរជាត្រូវអោយគ្រូមកប្រដៅពួកឯងទៅវិញ!" លោកគ្រូនិយាយចប់ភ្លាម Nayeon នឹងមិត្តក៏ត្រូវក្បាលម្នាក់មួយសៀវភៅភ្លាម

"លោកគ្រូ...លោកនាយកហៅទៅជួប!" ភ្លាមៗ ស្រាប់តែមានប្រុសស្អាតម្នាក់ដេីរចូលមកបន្ទប់គ្រូដែលកំពុងដាក់ពិន័យNayeonនឹងមិត្តគេ

"ថ្ងៃនេះទុកថាគ្រូលេីកលែងអោយ...ឆាប់នាំគ្នាទៅថ្នាក់ទៅ...តែថ្ងៃក្រោយឈប់ផ្លោះរបងទៀត!!"

"ចា៎~~" លឺចម្លេីយនាក់ទាំងពីរហេីយ លោកគ្រូម្នាក់នោះក៏ចាកចេញទៅ

លង់ស្នេហ៍ម៉ាក់ចិញ្ចឹមWhere stories live. Discover now