ផ្ដេីមរឿង

10 0 0
                                    

    ថ្ងៃនេះជាថ្ងៃChristmasមាន ការរៀបចំលម្អរនៅក្នុងទីក្រុងយ៉ាងស្រស់ស្អាតហេីយក៏មានមនុស្សដេីរអូរអ៎រនៅពេញផ្លូវដូចគ្នាព្រោះថា ពួកគេមានការញាំអាហារពេលល្ងាចជុំគ្នា ក្នុងហាងអាហារនីមួយៗមានសុទ្ធតែមនុស្សអង្គុយពេញៗតុតែម្ដង ពួកគេញាំបណ្ដេីរសេីចបណ្ដេីរ គយគន់ទេសភាពទីក្រុងបណ្ដេីរ
    ថ្ងៃនេះផងដែរក្រុមគ្រួសារជេយ៍ក៏បានមកញាំអាហារជួបជុំគ្នានៅអគារមួយកន្លែងមានកម្ពស់ខ្ពស់នូវជាន់ទី១៩ ជេយ៍តុបតែងខ្លួនយ៉ាងសង្ហារសាកសមជាកូនប្រុសតែមួយគត់របស់គ្រួសារអ្នកជំនួញត្រកូល ផាកតែម្ដង ចំណែកឯអ្នកស្រីជុងវិញ ពាក់ពេជ្រកែវកងបាចពន្លឺផ្លេកៗពិតជាទាក់ទាញភ្នែកអ្នកនៅទីនោះណាស់ ថែមទាំងលាន់មាត់សរសេីរអំពីសម្រស់អ្នកស្រីទៀតផង

   "អ្នកម៉ាក់ថ្ងៃនេះស្រស់ស្អាតណាស់!"
ជេយ៍ ប្រេីសំដីផ្អែមសរសេីរទៅអ្នកស្រីផាក ធ្វេីឲ្យគាត់ញញឹមរំភេីបនៅពេលឮកូនសរសេីរខ្លួនបែបនេះ លោកផាកនៅអង្គុយក្បែរនោះក៏ញញឹមសម្លឹងទៅអ្នកស្រីផាករួច លូកដៃទៅក្រសោបកាន់ដៃប្រពន្ធសំណព្វចិត្ត
   "បងក៏គិតដូចជាកូនជេយ៍ដែរ អូនស្អាតណាស់"
ឮប្ដីនិយាយបែបនេះអ្នកជាប្រពន្ធស្ដាប់ហេីយក៏ទប់ការអៀនមិនបាន ពេលនេះមុខរបស់អ្នកស្រីផាកក្រហមត្រង់ថ្ពាល់ហេីយ ជេយ៍ចាប់អារម្មណ៍ឃេីញក៏សេីចតែមិននិយាយអ្វីឡេីយ គេអង្គុយញាំអាហារបន្តហេីយសម្លឹងមេីលក្រៅដូចកំពុងតែអង្គុយគិតអ្វីម្យ៉ាង
.........
     នៅឯប្រទេសកូរ៉េវិញមនុស្សម្នារអ៊ូអ៎រពេញផ្លូវ មានការសំដែងនិងលក់ម្ហូបអាហារតាមផ្លូវទំនងៗញាំជាច្រេីនមុខ ហេីយលក់ក្នុងតម្លៃធូរថ្លៃទៀត ធ្វេីឲ្យនាងក្រមុំទេីបតែមកដល់កូរ៉េនោះទប់មិនជាប់ទិញរបស់ញាំយ៉ាងច្រេីនហេីយនាងញាំតែម្នាក់ឯងប៉ុណ្ណោះ
(ទៅដល់កូរ៉េប្រាប់បងនិងប៉ាម៉ាក់ផង យែភ្លេចផ្ដាច់លុយឯងចាយ១ខែហេីយ!)
     ញាំសប្បាយសុខៗនឹកឃេីញដល់មុខរបស់បងស្រីចាំទាំងសំដីម៉ាត់ណាម៉ាត់និងរបស់បងស្រីទៀត នាងច្រម៉ក់ឯណោះប្រញ៉ាប់ដកទូរស័ព្ទចុចខលវិឌីអូទៅបងស្រីយ៉ាងលឿន
   "បងស្រី...!!"
គ្រាន់ឃេីញមុខភ្លាម ប្អូនស្រីច្រលេីមស្រែកផ្អេីល អ្នកដេីរក្បែរនោះងាកមកមេីលនាងគ្រប់គ្នា យ៉ារីម៉ានាងភ្លេចខ្លួនមួយពេលព្រោះតែរំភេីបពេកមិនបានគិតទេីបប្រញ៉ាប់រកកន្លែងអង្គុយយ៉ាងលឿនដេីម្បីបាននិយាយ
"ឯងនេះ! កុំប្រាប់ណាថាស្រែកផ្អេីល?"
យ៉ារីសាធ្វេីទឹកមុខកាចដាក់យ៉ារីម៉ា តែវាមិនមែនជាបញ្ហារ យ៉ារីម៉ាមិនបានខ្លាចឡេីយមានតែសេីចឌឺបងស្រីថែម ហេីយក៏ញាំនំត្រីក្ដៅៗមួយម៉ាត់មុននិងតបទៅបងស្រី
"បងស្រីខ្ញុំមកដល់កូរ៉េហេីយ ថ្ងៃនេះមនុស្សច្រេីនណាស់ហេីយថែមទាំងមានលក់របស់ញាំឆ្ងាញ់ៗទៀតផង បេីបានបងមកជាមួយមិនដឹងជាល្អយ៉ាងណាទេ..."
យ៉ារីម៉ានិយាយបណ្ដេីរបង្ហាញគ្រប់យ៉ាងឲ្យបងស្រីមេីល ហេីយនិយាយរៀបរាប់គ្រប់យ៉ាងឲ្យយ៉ារីសាស្ដាប់ បងស្រីឯនោះអង្គុយស្ដាប់ប្អូននិយាយមិនធុញឡេីយ មានតែញញឹមនៅពេលឃេីញប្អូនស្រីរីករាយនិយាយលេងសេីចច្រេីនមិនដូចមុន
"ពេលបងបង្ហេីយការងារទៅកាណាដារួច បងនិងទៅលេងឯងហេីយពួកយេីងនិងដេីរលេងជាមួយគ្នា តែសន្យាមកថាឯងខំរឹងប្រែងរៀន បេីមិនចឹងបងនិងប្រាប់ប៉ាម៉ាក់ឲ្យយកឯងមកកាណាដាវិញហេីយ"
យ៉ារីម៉ាសេីចកកឹកពេលឮបងស្រីនិយាយបែបនេះ យ៉ារីសាកំពុងតែនិយាយគម្រាមនាងខ្លាចនាងដេីរលេងមិនបានយកចិត្តទុកដាក់លេីការរៀន តែពេលដែរនាងស្ដាប់ពាក្យសំដីទាំងអស់នោះនាងបែរជាមានអារម្មណ៍ថាអស់សំណេីចដូចរឿងកំភ្លែង យ៉ារីសានោះវិញនាងក្រវីក្បាលអស់ពាក្យនិយាយពេលនិយាយអ្វីក៏ប្អូននាងគិតតែសេីចឬមកពីអ្វីដែរនាងនិយាយវាជារឿងគួរឲ្យអស់សំណេីចមែន
   "បងកុំបារម្ភ ខ្ញុំនិងខំប្រឹងរៀនដេីម្បីបងមានមោទនភាពមកលេីខ្ញុំ បេីគ្មានបងណា៎...ប៉ាម៉ាក់ក៏មិនឲ្យខ្ញុំមករៀននៅទីនេះទេ តែបងសាកស្រមៃទៅមេីល បេីសុខៗខ្ញុំដេីរទៅបានជួបក្រុមខេផប់ ប៊ីធីអេស៎ ឬក្រុមសេវ៉េនធ៊ីននោះ បងគិតថាខ្ញុំនិងធ្វេីអ្វីមុនទៅ....?"
   "ឯងនិងស្រែក ហេីយនិយាយថា *អា៎......សង្ហារខ្លាំងណាស់ មុខដូចជាអនាគតប្ដីខ្ញុំចឹង!!!* គឺបែបនេះឯង ឬក៏ *អា៎.....ខ្ញុំស្រលាញ់ពួកលោកណាស់ ទៅនៅជាមួយគ្នាទៅខ្ញុំចិញ្ជឹម*"
និយាយចប់ បងប្អូនភ្លោះទាំងពីរនាក់ក៏សេីចខ្លាំងៗជាពិសេសនោះគឺយ៉ារីម៉ានោះឯង ព្រោះបងស្រីរបស់ខ្លួននិយាយត្រូវគ្រប់យ៉ាង វាជាពាក្ហដែលនាងឧស្សាហ៍និយាយដាក់ទូរទស្សន៍នៅពេលឃេីញក្រុមខេផប់របស់នាងចូលចិត្ត
   "ឯងឆាប់ទៅសម្រាកទៅ នៅកូរ៉េត្រជាក់ណាស់កុំនៅក្រៅយកពេក ពេលទៅដល់កន្លែងសម្រាកឆាតប្រាប់បងផងឮទេ"
   "ចា៎ អ្នកម៉ែ......សំពះជម្រាបលាចា៎......"
យ៉ារីម៉ាធ្វេីទឹកមុខកំប្លែងដាក់បងស្រី មុនហ្នឹងបិទទូរស័ព្ទ នាងងេីយសម្លឹងមេីលទៅព្រិលដែលធ្លាក់ចុះមក ដេីម្បីឲ្យបានប៉ះផ្ទៃមុខរបស់ខ្លួន ខួរក្បាលក៏ចាប់ផ្ដេីមនឹករលឹករឿអតីតកាលម្ដងទៀត
(បេីនៅតែញាំការ៉េមពេលមេឃត្រជាក់ពេលឈឺកុំរំអូយ ដាក់បង)
(នែ៎ បេីមិនឈឺខ្លួនឆាប់សូមទោសភ្លាម!)
(សូមតេីៗ សូមទោសណា៎... មានបងនៅទីនេះ រឿងឈឺ អូនកុំបារម្ភ បងជាអ្នកមេីលថែអូន!)
(បែបនេះទេីបជា ហេររ៉ូរបស់អូនរីម៉ាណា៎...ហិ ហិ)
   "អូននឹកបងណាស់ ហុឹក"

ភ្លោះស្នេហ៍Where stories live. Discover now