01

5 0 0
                                    

     បិទទូរស័ព្ទរួចប៉ាម៉ាក់របស់យ៉ារីសាក៏ចូលមកមេីលកូនស្រីបន្តិចដេីម្បីសួរនាំសុខទុកកូនស្រីម្នាក់ទៀត ទោះពួកគាត់ទឹងរឹងជាមួយនិងយ៉ារីម៉ាក៏ពិតមែនប៉ុន្តែពួកគាត់តែងតែបារម្ភពីកូនៗជានិច្ច
   "ប្អូនយ៉ាងមិចហេីយកូន?"
លោកអូដាហ្វា ដេីរមកអង្គុយលេីសាឡុងក្បែរយ៉ារីសា នាងតូចញញឹមមេីលទៅលោកប៉ានិងម៉ាក់
"ប្អូនទៅដល់កូរ៉េហេីយ ម៉ាគេមានសុត្ថិភាពហេីយប៉ានិងម៉ាក់កុំបារម្ភអី"
លោកហ្វាញញឹមរៀងធូរចិត្តបន្តិចដែរកាលបេីកូនស្រីពៅទៅដល់កន្លែងនោះទាំងសុវត្ថិភាពមានរឿងអីអ្វីកេីតឡេីងចំពោះនាងព្រោះតែម៉ាមានប្រវត្តិធ្លាប់រងការឈឺចាប់យ៉ាងខ្លាំងកាលទៅរៀននៅ ទីនោះលេីកដំបូងបេីទៅលេីកនេះមិនមានអ្វីកេីតមានល្អបំផុតហេីយ
"ប៉ានិងម៉ាក់មិនបាច់បារម្ភពេកនោះទេ ទុកឲ្យខ្ញុំជាអ្នកមេីលថែគេ គ្មាននរណាអាចធ្វេីបាបនាងបានទៀតនោះទេ ខ្ញុំសន្យា"
យ៉ារីសាមានចរិតខុសគ្នាជាមួយយ៉ារីម៉ាជាច្រេីន នាងមឺងម៉ាត់ នាងគុំគួន មានកំហឹងនិងភាពចង់ឈ្នះ មិនលេងឡេសឡោះច្រេីនប៉ុន្មាននោះទេ ការងាររបស់ប៉ាម៉ាក់នាងស្ទេីរតែគ្រប់គ្រងធ្វេីទាំងអស់ទៅហេីយព្រោះមិនយូរមិនឆាប់គ្រប់យ៉ាងគឺធ្លាក់មកលេីយ៉ារីសាជាអ្នកទទួលទាំងមូលហេីយ
"សា ម៉ាក់មិនចង់ឲ្យកូនគិតច្រេីនទេ រឿងរបស់ម៉ាត្រូវប្រលែងចោលក៏ប្រលែងទៅ ម៉ាគេធំហេីយ"
"មែនហេីយសា កូនគួរតែផ្ដោតលេីការងារនិងសុខភាពខ្លួនឯង"
"រឿងរបស់ម៉ា ខ្ញុំសម្រេចចិត្តហេីយថាខ្ញុំជាអ្នកទទួលហេីយខ្ញុំក៏មិនអាចលេបសំដីខ្ញុំបានដែរ"
ទោះបីជាយ៉ារីសារៀងសំដីកាចបន្តិចមែនប៉ុន្តែទឹកមុខរបស់នាងគឺនៅតែញញឹមទៅកាន់ប៉ាម៉ាក់ជានិច្ច ឮសំដីកូននិយាយបែបនេះហេីយចាស់ទុំទាំងពីរមិនដឹងជានិយាយយ៉ាងមិចឲ្យកូនស្រីក្បាលរឹងម្នាក់នេះបានយល់ពីការព្រួយបារម្ភពីគាត់ ថាគាត់ពិបាកចិត្តពិនណា៎នោះទេមានតែបណ្ដោុយទៅតាមសាច់រឿង រួចដេីររៀបចំទៅសម្រាទាំងតានតឹងក្នុងចិត្ត
តីង!
*រូបភាព*
*ស្រីម្នាក់នេះជាម្ដាយ*
*ប្រវត្តិរូប*
គ្រាន់តែប៉ាម៉ាក់ចេញបាត់ភ្លាមទីបំផុតរឿងដែលយ៉ារីសារងចាំទទួលបានចូលមកក្នុងទូរស័ព្ទរបស់នាង យ៉ារីសា
ប្រញ៉ាប់ចូលអានគ្រប់យ៉ាងជាមួយស្នាមញញឹមសប្បាយចិត្ត ពេលនេះផែនការរបស់នាងចាប់ផ្ដេីមដំណេីរការម្ដងបន្តិចៗហេីយ យ៉ារីសាចុចបិទទូរស័ព្ទប្រលេងដង្ហេីមធំចេញមកនាងបន្តរធ្វេីការងាររបស់ខ្លួនបន្តនៅញញឹមជាប់ផ្ទៃមុខរហូត
.....
អាមេរិក
នៅក្នុងថ្ងៃនេះក្រុមហ៊ុនត្រកូលផាក កំពុងតែរៀបចំកម្មវិធីជួបលាងនៅក្នុងក្រុមហ៊ុនជាកម្មវិធីបេីកសម្ភោធគ្រឿងសង្ហារឹមថ្មីដែលគ្រាន់តែធ្វេីរួចមានអ្នកទទួលទិញជាច្រេីន
នាក់និងជាមួយគោលបំណងចង់ណែនាំកូនប្រុសសំណ្វពឲ្យមហារជនបានស្គាល់កាន់តែច្បាស់បន្ថែមផងដែរ
"សូមអបអរផងលោកផាក មុខជំនាញរបស់លោកជោគជ័យថែមទៀតហេីយ!"
"អរគុណខ្លាំងណាស់លោកជេក ដែលបានផ្ដល់កត្តិយសដល់គ្រួសារខ្ញុំ អញ្ជេីញមកទាំងប្ដីប្រពន្ធតែម្ដង"
"លោកនោះទេដែរផ្ដល់កត្តិយសអញ្ជេីញខ្ញុំនិងក្រុមគ្រសារបានមកទីនេះ អូ៎រ ខ្ញុំឮគេនិយាយនៅខាងមុខក្រុមហ៊ុន លោកមានកូនប្រុសត្រូវទេ?"
"បាទ៎ ខ្ញុំក៏និងណែនាំគេបន្តិចទៀតនេះហេីយ អីយ៉ានិយាយភ្លាមដល់ពេលល្មម ខ្ញុំសុំទៅមួយភ្លេតសិនណាលោកជេក អញ្ជេីញតាមសប្បាយណា មានបញ្ហាអីអាចប្រាប់ខ្ញុំបាន"
....
   "កូនជេយ៍មកនេះមកកូន"
លោកផាកហៅកូនប្រុសឲ្យមកឈរក្បែរខ្លួន ទឹកមុខគាត់នៅពេលនេះអាចបង្ហាញបានថាគាត់សប្បាយចិត្តខ្លាំងប៉ុណ្ណាបាត់ទៅហេីយ ភ្ញៀវក៏ចាប់ផ្ដេីមចូលមកគ្រួសារផាកទទួលភ្ញៀវយ៉ាងកក់ក្ដៅ ចំណែកឯជេយ៍វិញគេក៏ពូកែខាងរាប់ញាតិដែរញញឹមរួសរាយដាក់គ្រប់គ្នាតែម្ដង
   "បងជេយ៍!"
សំឡេងមនុស្សស្រីហៅជេយ៍ពីចម្ងាយ ជេយ៍ងាកទៅមេីលបានឃេីញភ្លាមទឹកមុខញញឹមប្រែទៅជាមាំ ព្រោះតែវត្តមានក្មេងស្រីម្នាក់នោះ
"អា៎ ជេសសុីទេតេី! ឯណាលោកប៉ានិងម៉ាក់នោះ"
អ្នកស្រីផាកជាអ្នកដេីរចូលទៅចាប់ដៃជេសសីមកក្បែរគាត់ ព្រោះតែគាត់ដឹងថាជេយ៍គេមិនចូលចិត្តជេសសុីនោះទេ
"លោកប៉ានិងម៉ាក់មកតាមក្រោយ មានអ្វីឲ្យខ្ញុំជួយទេអ្នកមីង?"
"ជួយមែនទេ? អូ៎រ នៅទីនេះជាមួយជេយ៍ឲ្យបានពីរនាក់ជេយ៍សិនទៅម៉ាក់ទៅមេីលការងារក្នុងកម្មវិធីបន្តិចសិន"
"ម៉ាក់!"
ជេយ៍ឮហេីយខឹង ចងចិញ្ជេីមចូលគ្នាមិនអាចធ្វេីអ្វីបានមានតែទ្រាំឈរក្បែរជេសសុីទាំងមិននិយាយចូលជេសសុីបន្តិចសោះ នាងសួរអ្វីក៏នាយមិនខ្ចីឆ្លេីយដឹងត្រឹមតែញញឹមដាក់ភ្ញៀវ ធ្វេីឲ្យជេសសុិអន់ចិត្តប៉ុន្តែនាងដឹងខ្លួនបាត់ទៅហេីយ ទោះនាងអន់ចិត្តយំនៅពីមុខគេក៏នាយជេយ៍នេះមិនខ្វល់ពីនាងដែរ
"កូនជេយ៍! កូនជេសសុីចូលមកក្នុងមកកូន កម្មវិធីចាប់ផ្ដេីមហេីយកូន"
.....
"ថ្ងៃនេះពិតជាមានភ្ញៀវកិត្តិយសចូលរួមច្រេីនណាស់! ក្នុងនាមលោកផាកជាម្ចាស់កម្មវិធី តេីលោកផាកមានអារម្មណ៍យ៉ាងដែរ?"
"សួរស្ដី ក្នុងនាមខ្ញុំម្ចាស់ជាក្រុមហ៊ុន ខ្ញុំសូមថ្លែងអំណរគុណដល់គ្រប់គ្នានៅក្នុងថ្ងៃនេះ ដែរបានចំណាយពេលវេលាមានតម្លៃមកចូលរួម ហេីយខ្ញុំបាទក៏ចង់ណែនាំអ្នកដែរបន្តដំណែងបន្តរបស់ខ្ញុំផងដែរ"
លោកផាកបក់ដៃហៅប្រពន្ធនិងកូនមកឈរលេីឆាកទាំងព្រមគ្នា ដោយជេយ៍ឈរនៅក្បែរលោកផាកហេីយលោកផាកឈរនៅកណ្ដាល ភ្ញៀវដែលបានចូលរួមបានទះដៃអបអរសាទរពេញក្នុងកម្មវិធី
   "នេះគឺជាកូនប្រុសតែម្នាក់គត់របស់ខ្ញុំឈ្មោះ ផាក ជុងស៊ុង គេកំពុងតែវឹកហាត់ការងារនៅក្រុមហ៊ុនសង្ឃឹមថាអ្នកទាំងអស់គ្នាទទួលស្វាគមន៍គេផងចុះ"
លោកផាកហុចមេក្រូទៅឲ្យជេយ៍និយាយបន្ត អ្នកកម្លោះចាប់កាន់មេក្រូបន្តពីឪពុកទាំងញញឹម រួចចាប់ផ្ដេីមនិយាយណែនាំខ្លួនយកតែម្ដង
"សូមគោរព ជម្រាបសួរទៅកាន់អ្នកដែលបានចូលរួមក្នុងកម្មវិធីនិងអ្នកមិនបានចូលរួមកម្មវិធីក្ដី ខ្ញុំឈ្មោះផាក ជុងស៊ុង អាចហៅខ្ញុំថាជេយ៍បាន សូមអភ័យទោសទុកជាមុនផងប្រសិនបេីមានការនិយាយមិនសមរម្យកន្លែងណាមួយ"
"ដូចលោកប៉ាខ្ញុំបាននិយាយអំបិញមិញនេះអញ្ជឹង សព្វថ្ងៃនេះខ្ញុំបាទកំពុងតែហ្វឹកហាត់ការងារនៅក្នុងក្រុមហ៊ុន ខ្ញុំពិតជារីករាយក្នុងការងារផ្នែកនេះ ខ្ញុំអាចទទួលដឹងថាទម្រាំបានជោគជ័យទៅលេីអ្វីមួយវាមិនមែនងាយស្រួលនោះទេ"
"ហេីយខ្ញុំក៏បានស្វែងយល់បន្ថែមទៀតផងដែរថាអ្នកទាំងអស់គ្នាខិតខំយ៉ាងណាដេីម្បីឲ្យគ្រប់យ៉ាងដំណេីរការបានល្អ តស៊ូបែបណាខ្លះដេីម្បីឲ្យក្រុមហ៊ុនមួយនេះរីកចម្រេីន ក្នុងនាមខ្ញុំប្រៀបដូចជាដេីមឈេីតូចដែលទេីបតែលូតលាស់ ខ្ញុំសន្យាថានិងប្រឹងប្រែងធ្វេីការងារ រួចក៏សូមទទួលការផ្ដល់ការណែនាំជានិច្ច សូមអរគុណ"
គ្រប់គ្នាបានស្រែកហូរទះដៃអបអរម្ដងទៀត ក្រុមគ្រួសារជេយ៍នៅពេលនេះពិតជារំភេីប ញញឹមបិទមាត់មិនជិតទីបំផិតថ្ងៃនេះក៏បានមកដល់ ជេយ៍ឈរញញឹមជះសម្រស់ស្រស់សង្ហារនៅលេីឆាក បាញ់ខ្សែភ្នែកប៉ះចំក្រមុំៗកូនអ្នកមានស្រស់ស្អាតជាច្រេីន ធ្វេីឲ្យពួកនាងៗនោះរំភេីបរីករាយបានមួយគ្រាផងដែរ
   "ចាំបន្តិចសិនអ្នកទាំងអស់គ្នា ថ្ងៃនេះលោកផាក ក៏មានភ្ញៀវសំខាន់ម្នាក់ផងដែរ ដោយសារតែមានធុរៈទេីបមិនបានមកផ្ទាល់តែក៏មានកាដូជាវិឌីអូរផ្ញេីរមកជូនលោកផាកជាពិសេសផងដែរ....កុំឲ្យខាតពេលសូមទស្សនាទាំងអស់គ្នា!!!"
ឮMCនិយាយបែបនេះលោកផាក អាចនិងភាំងបន្តិចថាជាអ្នកណាប៉ុន្តែក្រោយមកទេីបលោកផាក បានដឹងថាជានរណា លោកផាកឈរមេីលផ្ទាំងLEDទាំងញញឹម រងចាំមេីលតេីដូចជាការគាត់គិតឬក៏អត់?
   "លោកបង"
   "កុំបារម្ភអី បងដឹងហេីយថាជាអ្នកនោះ"
លោកផាក អោបស្មារប្រពន្ធជាប់ ចំណែកឯជេយ៍គេក៏ឈរក្បែរលោកប៉ាដូចគ្នា នាយកម្លោះឈរនៅស្ងៀមមិននិយាយអ្វីទាំងអស់ភ្នែកភ្លឹករងចាំមេីលវិឌីអូពីLED
   "សួរស្ដី លោកផាក"
(យ៉ារីម៉ា!)
(នេះជាយ៉ារីម៉ា)
(ជាម៉ាមែនទេ?)
   "ខ្ញុំ យ៉ារីម៉ា អូដាហ្វា"

You've reached the end of published parts.

⏰ Last updated: Dec 01, 2022 ⏰

Add this story to your Library to get notified about new parts!

ភ្លោះស្នេហ៍Where stories live. Discover now