ភាគទី១៩: អ្នកណាបំពាក់ស្នែងអោយអ្នកណា?

718 112 7
                                    

       នាយតូចស្ងាត់មាត់ នាយជាប្ដីមិនតបបានន័យថាម៉េច? តើខ្លួននិយាយត្រូវចំណុច ប្ដីរបស់ខ្លួនឆ្អែតឆ្អន់នឹងខ្លួនពិតមែន។ ដូច្នេះទើបប្រងើយកន្តើយដាក់ខ្លួនមែនទេ

កំពុងតែគិត សំណួរពេញខួរក្បាលយកអ្វីមកប្រៀបមិនបាន ស្រាប់តែកាយតូចត្រូវលោកប្ដីទាញយកទៅអោប ឃើញទេនាយមិនចង់បង្កើតជម្លោះ ល្អក់កករជាមួយប្រពន្ធទេ នាយទេគិតច្រើនជ្រុល

" បងសុំទោសដែលគិតចង់បានបែបនោះ " ជុងហ្គុក ពោលឡើង ចេះគិតអីឆ្កួតៗទៅកើត ប្រពន្ធនាយស្រលាញ់មកយូរហើយ រៀបការក៏យូរដូចគ្នា បើគ្រាន់តែរឿងប៉ះពាល់មកពីខាងក្រៅ នាយបែរជាដាក់សម្ពាធអោយគ្រួសារ ពិសេសប្រពន្ធជាទីស្រលាញ់ទៅវិញ

" បងមានរឿងអ្វីបងប្រាប់អូនមក ហុឹក~កុំស្ងាត់ដាក់អូនបែបនេះ អូនមិនចូលចិត្តទេ " ថេយ៉ុង អោបតបប្ដី និយាយទាំងទឹកភ្នែក មែនហើយខ្លួនគិត ខ្លួនបារម្ភបានជាចង់ដឹងចម្លើយ

" អ្ហឹម~ បងស្រលាញ់អូន " ជុងហ្គុក ញញឹមបង្ហាញអោយប្រពន្ធឃើញ នាយនឹងមិនគិតបែបនោះ ធ្វើឲ្យប្រពន្ធពិបាកទៀតទេ

" តោះទៅញាំបាយ " ជុងហ្គុក
" ហ្ហឹម~ " ថេយ៉ុង ងក់ក្បាលនៅយំដង្ហក់នៅឡើយ
" ឈប់យំទៅ លែងគួរអោយស្រលាញ់ហើយ " ជុងហ្គុក

" មកពីអ្នកណា អ្ហឹក~!! " ថេយ៉ុង
" មកពីបងៗ បងខុស " ជុងហ្គុក
" តោះយើង " ថេយ៉ុង

" បងប្ដូរខោអាវសិន អូនទៅមុនទៅ " ជុងហ្គុក
" អូនទៅចាំបងមុន " ថេយ៉ុង ចុះទៅក្រោមមុន មុននេះគិតថានឹងត្រូវញាំបាយលាយទឹកភ្នែកទៅហើយ

__SKIP__

+ព្រឹកថ្ងៃថ្មី

        ជីមីនចុះមកពីខាងលើ ថ្ងៃនេះស្រស់ស្រាយជាងរាល់ដង អាចថាទម្លាប់បានពេលរាងក្រាស់ជាប្ដីមិននៅជិត សាច់ឈាមក៏ស្រស់ទៅដូចគ្នា។ កាយតូចដាក់ខ្លួនអង្គុយលើសាឡុង ក្បែរលោកប៉ា ថ្ងៃនេះគាត់មិនទៅក្រុមហ៊ុនទេ?

" ប៉ាមិនទៅក្រុមហ៊ុនទេឬ? " ជីមីន
" អត់ទេ កូនចង់ទៅណាទេប៉ាជួនទៅ " លោកផាក

" ពិតមែនទេលោកប៉ា " ជីមីន សប្បាយមិនស្ទើរនោះទេ កម្រណាស់ដែលប៉ាខ្លួនទំនេរនាំខ្លួនដើរលេង សឹងតែគ្មានទៅហើយ

លោកប្ដីសាតានរបស់អូនWhere stories live. Discover now