ស្នេហាជាអ្វី?

518 62 8
                                    


ស្នេហាគឺជាអ្វី?ហើយវាមានរូបរាងដែលឬទេ?មិចបានមនុស្សម្នាក់ៗត្រូវការវាខ្លាំងបែបនេះ?ហើយហេតុអ្វីអ្នកទាំងនោះត្រូវឈឺចាប់ដោយសារតែស្នេហានោះទៅវិញក្រែងពួកគេចង់បានណាស់មិនចឹង?

ខ្ញុំមិនបានដឹងឡើយថានិយមន័យជាស្នេហាវាមានន័យបែបណារហូតដល់ខ្ញុំបានជួបនឹងបុរសម្នាក់ដែលធ្វើឲ្យខ្ញុំស្គាល់ថាអ្វីជាស្នេហា...
2ឆ្នាំមុន ...

នៅតាមដងផ្លូវដល់ស្ងាត់ជ្រងំគ្មានសូម្បីតែមនុស្សដើរតែបែរមានក្មេងប្រុសម្នាក់អង្គុយយំនៅទីនោះទៅវិញ?តើគេមានរឿងអ្វី?

"ហឹក...ហឹកៗ..."ពេលដែលក្មេងម្នាក់នោះកំពុងតែយំខ្លាំងមិនដឹងជាដៃនរណាឡើយបានហុចកន្សែងឲ្យទៅគេ

"នេស!! យកទៅ " បុរសដែលបានហុចកន្សែងអោយទៅក្មេងតូចនោះស្រដីឡើងទើបធ្វើអោយអ្នកដែលអង្គុយយំនោះងើបមុខសម្លឹងទៅកាន់គេ រួចទទួលយកកន្សែងនោះនឹងពោលពាក្យអរគុណមកជាមួយ

"ហេតុអីបានជាអង្គុយយំនៅទីនេះម្នាក់ឯង..មិនខ្លាចខ្មោចចាប់សុីទេហេស!"បុរសនោះដាក់បង់អង្គុយក្បែរក្មេងតូចហើយក៏និយាយបែបកំប្លែងដើម្បីកុំអោយគេយំទៀត

"បើខ្មោចចាប់សុីខ្ញុំនឹងសុីខ្មោចវិញ"គ្រាន់តែនាយនោះនិយាយថាមានខ្មោចភ្លាមក្មេងតូចនោះក៏ងើបមុខមកតបតនឹងនាយវិញភ្លាម

"ហឹសៗ.."

"លោកសើចស្អី!!មនុស្សកំពុងតែខូច70ផង"ក្មេងម្នាក់នេះកាចមិនធម្មតាឡើយគ្រាន់តែសើចបន្តិចសោះសម្លក់ចង់ជ្រុះភ្នែកហើយ

"ហើយឯងខូចចិត្តរឿងអីបានជាអង្គុយម្នាក់ឯងនៅផ្លូវស្ងាត់បែបនេះ"

"ហេតុអីបានជានាងចាកចេញពីខ្ញុំបែបនេះ..ហាៗ"គេមិនបានឆ្លើយតបនឹងសំណួរនាយក្រាស់ឡើយតែបែរជាសួរបកទៅវិញនឹងយំកាន់តែខ្លាំងថែមទៀត

"សង្សាឯងសុំបែក?"

"អត់ទេ..គឺ laylaទៅចោលខ្ញុំ"

"ហើយ layla នឹងជាអ្នកណា?"

"ជាឆ្កែសំណព្វចិត្តរបស់ខ្ញុំ..នាងចាកចេញទៅតាមអាឈ្មោលណាក៏មិនដឹង"

"ពុទ្ធោ!!ខ្ញុំស្មានតែសង្សាឯងសុំបែក"នាយយកដៃទះថ្ងាសខ្លួនទាំងហួសចិត្តនឹងក្មេងនេះមិនស្ទើរទេ

𝗪𝗛𝗔𝗧'𝗦 𝗟𝗢𝗩𝗘Where stories live. Discover now