ភាគ១០

204 14 1
                                    

ភាគ10
1អាទិត្យក្រោយមក...
«នេះមិនមែនជាការងាររបស់ខ្ញុំទេ»
ថេយ៉ុងប្រកែកតឹងសរសៃកបន្ទាប់ពីត្រូវពួកនាងទាសករប៉ុន្មាននាក់នោះចាប់ផ្ដើមលេងគេហើយ នេះបាត់មុខទៅមួយអាទិត្យមកវិញចង់ធ្វើសុីគេឬ?
«ការងាររបស់ឯងឬ?ការងាររបស់ឯងខ្ញុំជាអ្នករៀបចំដូច្នេះខ្ញុំចង់ឱ្យឯងធ្វើការងារអ្វីក៏បានដែរនេះជាបញ្ជា»
«អូ...អត់ខ្វល់គិតថាខ្ញុំខ្លាចឬ?ក៏ប្រាប់ហើយថាខ្ញុំមិនធ្វើនាងចង់ប្ដឹងដល់ណាក៏ប្ដឹងទៅ»
  គំរាមអ្នកណាគំរាមបានប៉ុន្តែគំរាមគីមថេយ៉ុងនេះណាចង់ប្រាប់ថាដាំចេកទៅនាង ព្រោះខ្ញុំមិនធ្លាប់ខ្លាចអ្នកណាស្រាប់ហើយ////
  ថេយ៉ុងគិតក្នុងចិត្តព្រមទាំងអង្គុយលើកៅអីធ្វើមិនដឹងមិនឮនឹងឫកពារដែលកំពុងខឹងសម្បារយ៉ាងខ្លាំងរបស់ពួកនាងប៉ុន្មានអ្នកនោះ។
«ចឹងឬ?ត្រៀមខ្លួនខ្ទាតចេញពីរាជវាំងឲ្យហើយទៅ»
  លីលីខាំមាត់និយាយទាំងគុំកួនយ៉ាងណាម្នាក់នេះនាងនឹងចាប់ការឲ្យបានកុំឱ្យក្អេងក្អាងពេកគ្រាន់តែចូលមកក្នុងដំណាក់មិនទាន់បានប៉ុន្មានផងចាប់ផ្ដើមមើលមិនឃើញក្បាលពួកនាងដែលជារៀមច្បងធ្វើជាទាសករនៅទីនេះរាប់ឆ្នាំទៅហើយ។
«សមត្ថភាពត្រឹមនាងឬធ្វើឲ្យខ្ញុំទៀតចេញពីរាជវាំងបាន»
  បើធ្វើបានឲ្យវាដឹងគ្នាទៅចុះនេះគេជាកូនរបស់អ្នកទោសដែលមានកំហុសធ្ងន់ធ្ងរត្រូវទទួលទោសឲ្យមកក្លាយជាទាសករណ៎ាមិនមែនមកដាក់ពាក្យធ្វើជាទាសករទេ បើនាងម្នាក់នេះអាចឲ្យគេចេញពីរាជវាំងបានពិតមែនវាមិនមែនជារឿងធម្មតាឡើយ។
«ចាំតែមើលទៅ»
និយាយចប់ពួកនាងក៏នាំគ្នាដើរចេញដោយទុកឲ្យថេយ៉ុងនៅកសិដ្ឋានចិញ្ចឹមសេះតែម្នាក់ឯងបន្ទាប់ពីគម្រោងការធ្វើស៊ីទេសករថ្មីត្រូវបរាជ័យ។
«ឆីស ខ្ញុំជាទាសករក្នុងដំណាក់ហើយហេតុអីត្រូវមកមើលថែសេះដែលនៅក្រៅដំណាក់គិតថាខ្ញុំងាយឲ្យពួកនាងធ្វើបាបឬ?»
«អ្នកណាចង់ធ្វើបាបឯងនេះ»
«អូ!!ព្រះជាម្ចាស់»
ថេយ៉ុងភ្ញាក់លោតចេញពីកន្លែងដែលខ្លួនកំពុងឈរយ៉ាងលឿនបន្ទាប់ពីមាននរណាម្នាក់ខ្សឹបក្បែរត្រចៀករបស់គេនេះអធិរាជចូលមកបានដោយរបៀបណាលេងមកស្ងាត់ៗបែបនេះអ្នកណាមិនភ័យនោះ។
«ក្រាបថ្វាយបង្គំអធិរាជ»
«មុននេះយើងឮថាមានអ្នកណាចង់ធ្វើបាបឯងមែនទេ?»
«មិន...មិនមានទេក្រាបទូល»
«បើមិនមានក៏ល្អហើយ អាកាសធាតុល្អដល់ហើយបើបានជិះសេះប្រហែលជាស្រស់ស្រាយមិនតិចទេ»
  ជុងគុកបង្វែរសាច់រឿងបន្ទាប់ពីឃើញថាថេយ៉ុងមិនចង់និយាយអំពីរឿងនេះបើបែបនេះទ្រង់ក៏មិនលើកមកដូចគ្នា។ចំពោះរឿងទាសករស្រីប៉ុន្មាននាក់នោះមិនមែនថាទ្រង់មិនដឹងគ្រាន់តែទ្រង់គិតថាមិនធ្ងន់ធ្ងរតែប៉ុណ្ណោះប្រសិនបើពួកនាងធ្វើលើសទ្រង់ក៏មិនទុកអ្នកណាដែលធ្វើបាបសំណព្វចិត្តទ្រង់ដែរ។
«ជិះសេះឬ?ក្រែងទ្រង់ត្រូវរបួសដៃមែនទេ?ជិះបានយ៉ាងមិច»
  «អ៎ពិតមែនហើយ!!!យើងភ្លេចប៉ុន្តែអាកាសធាតុល្អចឹងគួរតែបានចេញទៅខាងក្រៅ ណ្ដើយ....ធ្វើយ៉ាងមិចបើយើងមានរបួសទៅហើយ»
«.....»
«មិននិយាយអ្វីបន្តិតទេឬ?»
«ទូលបង្គំថាទ្រង់អាចយាងទតរាជវាំងបានក្រាបទូលប៉ុន្តែបើចេញក្រៅវាំងប្រហែលជាពិបាកបន្តិច»
«រាជវាំងនេះយើងក៏ដើរមើលរាប់ពាន់ឆ្នាំហើយមិនឃើញប្លែកទៅណាផងគ្មានអ្វីគួរឲ្យចង់មើលទេ»
«ទ្រង់ដើរមើលឡើងធ្លាប់ហើយឬ?»
«មែន»
«ចឹងទ្រង់សាកហោះមើលទេសភាពក្នុងវាំងម្ដងទៅក្រាបទូលអាចនឹងប្លែកក៏ថាបាន»
  វេមផាយដែលមានវណ្ណៈតូចទាបដូចជាពួកគេមិនមានសមត្ថភាពពិសេសអ្វីឡើយ ក៏មិនបានប្រើប្រាស់ឈាមសម្រាប់ចិញ្ចឹមជីវិតពួកគេបរិភោគចំណីអាហារដូចមនុស្សធម្មតាខុសពីវេមផាយដែលមានវណ្ណៈខ្ពង់ខ្ពស់ អំបូរ វេមផាយដែលនៅត្រកូលអភិជនពួកគេប្រើប្រាស់ឈាមសម្រាប់ចិញ្ចឹមជីវិតមានយុទ្ធសិល្ប៍អាចហោះហើរជ្រែកដីជ្រែកឱកាសបាន។
«កំពុងបញ្ឈឺយើងឬ?»
«មិនមែនទេក្រាបទូល ទូលបង្គំមិនមានបំណងបែបនេះឡើយគ្រាន់តែគិតថាប្រសិនបើហោះអាចនឹងមានអារម្មណ៍ប្លែកជាងមុន»
«គ្មានអ្នកណាហោះហើរទាំងមេឃភ្លឺចែសបែបនេះទេ»
  ទីបំផុតទ្រង់ក៏របូតស្នាមញញឹមទាំងហួសចិត្តចេញមកបន្ទាប់ពីបានឮពាក្យណែនាំរបស់អ្នកម្ខាងទៀត។
«អុយ...ចុះអំពិញមិញក្រែងទ្រង់ហោះមកមិនអញ្ចឹងហៃ»
«គេមិនមែនហៅថាហោះទេគេហៅថាបំបាំងកាយ»
«វ៉ាវ!!ឡូយដល់ហើយ»
«មកនេះ»
ទ្រង់ចូលទៅក្រសោបក៏ដៃរបស់ថេយ៉ុងជាប់ត្រឹមតែមួយប្រព្រិចភ្នែកតែប៉ុណ្ណោះពួកគេក៏មកដល់មាត់បឹងមួយកន្លែង ទីនេះស្ងប់ស្ងាត់ប្រៀបដូចជាកន្លែងហាមឃាត់ដែលមិនត្រូវបានអនុញ្ញាតឲ្យអ្នកណាចូលមក។
«នេះ?»
«កន្លែងដែលយើងសព្វព្រះទ័យជាងគេនៅក្នុងរាជវាំងនេះ»
ជុងគុកដើរមកឈរក្រោមដើមឈើសម្លឹងទៅមើលផ្ទៃទឹកដែលមានសភាពស្ងប់ស្ងាត់ ទ្រង់ខានមកទីនេះយូរហើយចាប់តាំងពីមនុស្សម្នាក់បានចាកចេញពីជីវិតរបស់ទ្រង់ហើយពេលនេះគេក៏ត្រឡប់មកវិញដែរទ្រង់ក៏មានភាពក្លាហាននិងនាំមនុស្សម្នាក់នោះមកទីនេះដូចគ្នា។
«មិននឹកស្មានថាក្នុងវាំងមានកន្លែងស្អាតបែបនេះសោះ»
«នេះជាកន្លែងហាមឃាត់មានតែមនុស្សពីរនាក់ប៉ុណ្ណោះដែលអាចចូលមកទីនេះបាន»
«បើចឹងទូលបង្គំមកដល់ទីនេះមិនល្មើសច្បាប់ហើយទេ»
  «មិនចាំបាច់ខ្លាចយើងជាអ្នកនាំឯងមកគ្មាន អ្នកណាហ៊ានដាក់ទោសឯងក្រៅពីយើងឡើយ អង្គុយចុះមក»
  ថេយ៉ុងដាក់ខ្លួនអង្គុយលើថ្មក្បែរព្រះកាយទ្រង់ដោយមិនដឹងឡើយថាគ្រប់សកម្មភាពរបស់គេសុទ្ធតែជាការប្រមាថដល់អធិរាជ គេធ្វើយ៉ាងម៉េចនឹងដឹងទៅបើច្បាប់ក្នុងសៀវភៅក៏មិនបានអានថែមទាំងគ្មានអ្នកណាដែលនាំទៀតផងចំណែកឯទ្រង់ក៏មិនយកទោសគេ។
«ដឹងទេមួយពាន់យើងធ្លាប់សុំមនុស្សម្នាក់រៀបអភិសេកនៅទីនេះ»
ថេយ៉ុងងាកមើលព្រះភ័ក្រ្តរបស់ទ្រង់បន្តិចមុននឹងត្រឡប់មកវិញគេស្រវាដុំថ្មតូចគប់ទៅលើទឹកបង្ករឲ្យមានរលកតូចៗនៅលើផ្ទៃទឹកធំល្វឹងល្វើយនោះ។
«មិនដឹងទេព្រោះពេលនោះទូលបង្គំមិនទាន់កើតនៅឡើយ»
«ពិតមែនហើយយើងភ្លេចថាឯងនៅក្មេង»
«ទ្រង់ត្រូវបានមនុស្សម្នាក់នោះបរិសេធមែនទេ?»
«ហេតុអីក៏គិតបែបនេះ?»
«ក៏...ព្រះភ័ក្រ្តរបស់ទ្រង់ដូចមនុស្សខកស្នេហ៍»
«ហាសហាមុខយើងបញ្ជាក់ច្បាស់ដល់ម្លឹងឬ?»
  ជុងគុកអស់សំណើចដោយខានមិនបាននេះទ្រង់មានអារម្មណ៍ថាដូចកំពុងចាប់ផ្ដើមស្នេហាសារជាថ្មីចឹង។
«ភ្នែករបស់ទ្រង់បញ្ជាក់ថាទ្រូងខកស្នេហ៍»
«ឆុតដល់ថ្នាក់ហ្នឹងផងឬ?ប៉ុន្តែយើងមិនត្រូវបានមនុស្សម្នាក់នោះបដិសេធឡើយ»
  និយាយចប់ក៏ស្រវាដុំថ្មគប់ទៅលើទឹកដូចថេយ៉ុងដែរ។
  «ទ្រង់ប្រហែលជាមិនបានខកស្នេហ៍ប៉ុន្តែជាទូលបង្គំទៅវិញទេ»
  មិនឱ្យខកស្នេហ៍បានយ៉ាងម៉េចបើដឹងថាមនុស្សដែលខ្លួនមានចិត្តជាមួយនោះធ្លាប់សុំអ្នកដទៃរៀបការថែមទាំងម្នាក់នោះយល់ព្រមទៀតផងបានន័យថាពេលនេះទ្រង់មានព្រះជាយាហើយមែនទេ?
«យើងដូចជាមិនធ្លាប់ដឹងសោះថាឯងធ្លាប់មានស្នេហា»


You've reached the end of published parts.

⏰ Last updated: Dec 16, 2022 ⏰

Add this story to your Library to get notified about new parts!

ព្រេងនិទានស្នេហ៍អធិរាជវេមផាយWhere stories live. Discover now