part1:ជួបដំបូង

1.1K 36 0
                                    

_ភិប "ហូយ !!រួចខ្លួន..ហិហិ ..អ្ហា៎តោះពូចេញឡា-"អណ្ដាតគាំងនិយាយតទៀតលែងកើតក្រោយចុងកាំភ្លើងកំពុងតែនៅជាប់និងអញ្ចើមគេ។នេះហើយរាងតូចគីមថេយ៉ុង អាយុ២០ឆ្នាំ រូបរាងមិនបាច់និយាយច្រើនដឹងត្រឹមថាល្អឥតខ្ចោះ នរណាឃើញក៏ចង់បានទាំងស្រីទាំងប្រុស ដោយសារតែបែបនេះហើយទើបគេរត់ទាំងមិនបានមើលមុខក្រោយច្បាស់លាស់ទើបចូលឡានខុស ខុសខ្លាំងទៀតផង។

ហិុក..

"អ្នកណាបញ្ជូនឯងមក"សម្លេងក្រលោធំបញ្ចេញឡើងត្រជាក់ស្រេបធ្វើឲអ្នកស្ដាប់អត់ព្រឺរោមមិនបាន។
ចនជុងហ្គុក ជាមេម៉ាហ្វៀធំជាងគេនៅLA គេមករស់នៅតាំងពីតូចនិងទទួលបានការហ្វឹកហាត់រហូតក្លាយជាទាយាទម៉ាហ្វៀ។អាយុ30ឆ្នាំ រូបរាងសង្ហាដាច់ធ្វើឲក្រមុំៗប៉ុនប៉ងជាគូតែគេមិនដែលសូម្បីតែយកភ្នែកមើល កាចឃោរឃៅ ឈាមត្រជាក់បំផុត

"នេះយើងគេចពីខ្លាមកជួបក្រពើនេះ?"
" មិនឮចៅហ្វាយយើងសួរទេហេស៎ក្មេងតូច?"
"គ..គឺឮ"
សំណួរគ្មានចម្លើយតែបែជាមកសួរខ្លួនឯងទៅវិញទាល់តែបានគេគំហ៊កមួយម៉ាត់បានចេញចម្លើយ ទាំងញីញ័របើសួរថាខ្លាចទេ គឺខ្លាចណាស់តែភ្នែកមិនដែលដាក់ចុះឡើយមើលមុខគេឥតព្រិចនេះបានហៅថាកំពូលមនុស្ស គីមថេយ៉ុងមែន។

"គ្មានអ្នកណាបញ្ជូនខ្ញុំមកទាំងអស់គឺខ្ញុំមកដោយខ្លួនឯង!ខ្ញុំគ្រាន់តែចូលច្រឡំឡានលោកទេ!" ក្រោយពីលេបទឹកមាត់សម្រួលបំពង់កបន្តិចថេយ៉ុងក៏តាំងចិត្តឆ្លើយយ៉ាងច្បាស់ទៅនាយវិញមើលចុះកែវភ្នែកមើលមកគេគឺសឹងតែសីុគេទាំងរស់ទៅហើយ គ្រាន់តែចូលឡានច្រឡំបន្តិចសោះក៏ខឹងដែរ។(ភ្លេចប្រាប់ឡានគឺបើកចេញពីកន្លែងនោះហើយ)

"ដោះលេងគេទៅ"ជុងហ្គុកស្ដាប់ថេយ៉ុងនិយាយហើយគេក៏ព្រមឲកូនចៅដោះលែងថេយ៍ទៅដោយស្រួល
"បាទចៅហ្វាយ!..ឮហើយមែនទេក្មេងតូច?"

" អ៎!!ហិហិ..អរគុណលោកពូទាំងពីរហើយណាដែលជឿហើយនិងជូយជីវិតខ្ញុំ"ថេយ៉ុងសប្បាយចិត្តយ៉ាងខ្លាំងក្រោយពីត្រូវបានគេដោះលែងវិញមិញនេះភ័យចង់រាក់នោមល្ហើយលេងយកកាំភ្លើងមកផ្ជុងក្បាលបើធ្លោយកេះកៃមិនស្លាប់ទៅហើយទេហេស៎មិនទាន់ស្គាល់រសជាតិប្រពន្ធនិងគេផង តែមុននិងទៅនៅបញ្ចេញអាចរិកឡឺៗនោះមកទៀតហៅគេសុទ្ធតែពូទាំងដែលអំប្បាញ់មិញខ្លាចពូនោះសោះ។

🔥កម្មសិទ្ធិស្នេហ៍ម៉ាហ្វៀ🔞Where stories live. Discover now