Episode 2

385 66 2
                                    

« មិនស្មានថាប៊ូសានឥឡូវទំនើបដល់ម្លឹងសោះ » ប្រយោគបន្លឺចេញពីមាត់របស់រាងសង្ហារស្របពេលកំពុងអង្គុយខាងកៅអីខាងក្រោយឡានដោយមានរាងតូចអង្គុយនៅខាងមុខ ជាមួយតៃកុងឡានម្នាក់ផងដែរ ទិដ្ឋភាពដ៏ស្រស់ស្អាតបូករួមនឹងអគារខ្ពស់ៗតាមដងផ្លូវធ្វើឲ្យនាយមិនសរសើរមិនបានឡើយ ។

« តាមពិតរដ្ឋាភិបាលក៏ជួយជ្រោមជ្រែងច្រើនណាស់ ទម្រាំតែទីនេះប្រែទៅដូចជាទីក្រុងសេអ៊ូលចឹង លោកYoon បែបមិនធ្លាប់មកទេមែនទេ? » Jimin តបទៅវិញបែបធម្មតា ព្រោះទោះបីមុននេះនៅស្ថានីយ៍រថភ្លើង នាយនិយាយពាក្យមិនគួរសមដាក់គេក៏ដោយតែគេយល់ Taehyung បានប្រាប់មុនរួច ហើយថាចរិតបងប្រុសគេម្នាក់នេះយ៉ាងម៉េច សមនឹងរាងតូច Jimin ដែលជាមនុស្សស្លូតបូតចិត្តត្រជាក់ផង នោះ ច្បាស់ជាមិនប្រកាន់អ្វីទេ ។

« ... » កាលបើមិនលឺអ្នកខាងក្រោយឆ្លើយ Jimin ក៏ងាកទៅឃើញនាយសង្ហារអង្គុយចុចទូរស័ព្ទយ៉ាងព្រងើយទើបគេងាកមកមើលមុខ Dokyeom ជាអ្នក បើកឡានវិញបែបហួសចិត្តដូចគ្នា តែគេមិនបានដឹងថាការពិត Yoongi កំពុងអានព័ត៌មានដែលចុះផ្សាយពីរូបគេរត់គេចពីមង្គលការធ្វើឲ្យខាងកូនក្រមុំខឹងខ្លាំងហើយកំពុងរករឿងប៉ាគេដូចគ្នា ។

« ជួយមិនបានព្រោះនេះជាអ្វីដែលប៉ាធ្វើខ្លួនឯង
ប៉ុណ្ណោះ » នាយបន្លឺក្នុងចិត្តរួចក៏ចុចបិទទូរស័ព្ទអោបដៃសម្ងំដេកវិញ បណ្ដោយឲ្យ Jimin នាំគេទៅដល់ផ្ទះរបស់ខ្លួនដែលនៅក្នុងកសិដ្ឋានវាលពណ៌បៃតងចាស់ មានចិញ្ចឹមសត្វគោជាច្រើនក្បាលដើម្បីយកទឹកដោះទុកលក់ឲ្យឈ្មួញជារៀងរាល់ថ្ងៃ លើសពី នេះគេនៅមានជាចំការបន្លែនិងផ្លែឈើរាប់ហិចតា កម្មករក៏ច្រើនសន្ធឹក សឹងតែអាចហៅបានថាជាកន្លែងផ្គត់ផ្គង់ចំណូលឲ្យមនុស្សទាំងភូមិបានទៅហើយ ។

កម្លោះសង្ហារ Yoongi ឈានជើងចុះពីឡានងាក មើលបរិយាកាសជុំវិញខ្លួនប្លែកសព្វគ្រប់ ឲ្យគេមានអារម្មណ៍ចម្លែកថ្មីមួយផ្សេងទៀត ។

« ទីនេះជាកន្លែងស្អីហ្នឹង? » នាយសួរទាំងទឹកមុខមិនស្រួលដាក់រាងតូច ។

« ទីនេះជាកសិដ្ឋានរបស់ខ្ញុំគ្រប់គ្រងបន្តពីលោកតា លោកយាយ ហើយចាប់ពីថ្ងៃនេះតទៅលោកក៏ត្រូវរស់នៅទីនេះដែរ » Jimin

You've reached the end of published parts.

⏰ Last updated: May 06, 2023 ⏰

Add this story to your Library to get notified about new parts!

ស្នេហ៍ឥតលក្ខខណ្ឌWhere stories live. Discover now