part9: ប្ដីល្អ

203 33 7
                                    

យប់ឡើង ក្នុងបន្ទប់ការងារ vegas
~ ក្រាក..... ~
« aww  pete មកនេះមក » vegas និយាយហើយទាញ pete មកអង្គុយលើភ្លៅ
« បងធ្វើអីនឹង »
« បងធ្វើ ការងារនៅសល់ផ្សេងៗបន្តិចនេះឯង ហ៉ឹមខ្លួនអូនក្រអូបណាស់ » vegas  អើនថើបស្មាpete
«ហាហា មើសរសើបណាស់ »
« អូនសួរមួយបានទេ »
« ដប់ក៏បានដែលអូនសម្លាញ់ » vegasដូចជាញៀនក្លិននឹងក្លិនpete ណាស់ច្រមុះមិនដកចេញពីកទេ
« បងស្រលាញ់អូនតាំងពីពេលណា?  »
« អូនចង់ដឹងពិតមែនហ៎ ? ចឹងថើបបងសិនទៅ »
ជុប....ជុប.... pete ថើបថ្ពាល់ទាំងសងខាង
« មិនមែនទេ ថើបមាត់ »
« តែអូនមិនចេះទេ  អូនមិនធ្លាប់មានអ្នកណាទេ បងក៏ដឹង » vegas ពេលឮហើយយល់គ្រប់យ៉ាងហើយចាប់pete ថើបតែម្ដងទៅ
«អឹប អឹម! »vegas នៅតែបន្តថើបជញ្ចក់លើមាត់ស្ដើងរបស់ pete មួយសន្ទុះធំដែលការថើបរបស់នាយផ្ដល់នៅរបៀបរោលរាលរបស់គូស្នេហ៍។

«អឹមម!!»

     ដោយថា vegas ថើមមិនដកមាត់ធ្វើអោយ pete មានការពិបាកក្នុងការបញ្ចេញខ្សល់ គេលើដៃវាយខ្នងvegasតិចៗដើម្បីជាការដាស់តឿនអោយប្រលែងខ្លួន។ឃើញបែបនោះអ្នកកម្លោះក៏ដកបបូរមាត់ខ្លួនមកវិញ។

«អឹ្ហស..បងចង់សម្លាប់អូនហ្ហេស៎?» គ្រាន់តែមាត់មានសេរីភាព pete រករឿងខឹងនឹងនាយតែម្ដងព្រោះថាដង្ហើមនាយបិះតែដាច់ទៅហើយ។

«សឺតត សុំទោសណាមកពីបងខ្នាញ់មាត់អូនពេក» vegas អោនមកថើបថ្ពាល់នាយតូចមួយខ្សឺតជាការលួងលោម ហើយទាញដៃមកក្រសោបចង្កេះតូចមួយនោះជាប់រំកិលមកផ្អឹបជាប់នឹងខ្លួនឯង។
vegas ក៏រៀបរាប់គ្រប់រឿង អោយនាយតូចក្នុងដៃស្ដាប់យ៉ាងយកចិត្តទុកដាក់
« ចឹងបងចាំអូនបានតាំងពីដំបូង »
« មែន អូយ....  pete ហេតុអីចូលចិត្តហឹង្សាដាក់ប្ដីម្លេះហា៎ » vegas យកដៃទាញចុងច្រមុះpete លេង
« ប៉ុណ្ណឹងតិចផង ដឹងទេថាអូនខូចចិត្តប៉ុណ្ណា »
« បងធ្វើលេងទេ  មោះកុំខឹងអី » vegas ទាញកាយតូចចូលមកកាន់តែណែន
« គេគ្រប់គ្នាថាបងកាច ហើយ គួរឲ្យខ្លាចទៀត តែអូនមិនដែលឃើញទេ ច្រើនណាស់តែមុខមិនរីកនឹងឯង »
« ប្រតិបត្តិជាមួយគេមិចនឹងអាចដូចនៅជាមួយអ្នកដែលយើងស្រលាញ់នោះ  បងគួរអោយខ្លាចណាស់ចឹងអូនគួរតែកុុំធ្វើអោយភាពអាក្រក់ក្នុងខ្លួនបងចេញមកអីយល់អីដែលបងនិយាយទេ ? »
« បាទ!!! អរគុណណាស់បាទ »
« អរគុណទៀតហើយ  អរគុណរឿងអី »
« គ្រប់រឿង ដែលបងធ្វើដើម្បីអូនហើយក៏ មើលថែអូនពេញមួយឆ្នាំនេះ»
« pete បងសុំបានទេ  » ភីតអាចយល់បានទើបងក់ក្បាលឆ្លើយតប
vegas ក៏ចាប់ផ្ដើមប្រតិបត្តិការពោពេញដោយក្ដីស្រលាញ់និងការថ្នាក់ថ្នមពេញមួយយប់ ទោះបីជាលើកដំបូងរបស់ភីតមែនតែនាយមិនបានបន្ធូរដៃទេសម្រុកយករហូតដល់អ្នកខាងក្រោមសន្លប់បាត់
     ~ ព្រឹកឡើង ~
«អឹម..vegas! »ត្របកភ្នែកស្ដើងបើកឡើងសន្សឹមៗព្រមនឹងដៃស្រឡូនស្រវាចុះឡើងលើគ្រែក្នុងការរកមនុស្សដែលសង្ឃឹមថាគេនៅគេងអោបខ្លួនទាំងដែលជុំខ្លួនមិនមាននរណាសោះ។
«អួយ?»ភីត បញ្ឈប់ការរាវដៃរបស់គេភ្លាមនៅពេលជើងគេកម្រើកស្រាប់តែផ្ដល់ការឈឺចាប់ចម្លែកមកលើតំបន់សំខាន់ខាងក្រោម។
«សឺតត អួយ ឈឺម្លេះ?»ភីត បើកភ្នែកមកទាំងអស់ព្រោះការឈឺចាប់កាន់តែមាន គេច្រត់ដៃនឹងពូកជាជំនួយក្នុងការក្រោកអង្គុយប៉ុន្តែវាកាន់តែផ្ដល់ការឈឺចាប់លើសមុនអោយគេទ្វេដង។
«អួយ ហ្ហឹម!!ឈឺ »វាជាការឈឺចាប់ដែលគេមិនធ្លាប់ជួបប្រទះ ការឈឺនេះវាមិនដូចជាពេលដែលគេឈឺចាប់ណៅពេលរបួសទេ។
«សឺត ហ្ហឹក!»ភីត សឹងតែស្រែកយំចេញមកអោយខ្លាំងតាមការឈឺក្រហាយក្នុងកន្លែងនោះ ប៉ុន្តែមិនអាចឡើយគេបានត្រឹមតែខាំមាត់សម្រួលអារម្មណ៍នឹងដកដង្ហើមមួយៗក្នុងការសម្រួលនូវឈឺចាប់មួយនេះ។
«ហ្ហឹម..vegas?»ភីត ផ្ដាច់ចោលអារម្មណ៍ឈឺចាប់ចោលខណ:មិនឃើញវត្តមានរបស់ មនុស្សជាទីស្រឡាញ់។គេក្រឡែកមើលទៅពេញបន្ទប់ប៉ុន្តែនៅមិនបានប្រទះនឹងនាយឡើយ គេក៏សម្រេចចិត្តចុះពីគ្រែដោយការថ្នមខ្លួនបំផុតហើយដើរទៅកាន់បន្ទប់ទឹកដោយគិតថានាយប្រហែលនៅទីនោះ។
«មិនឃើញទេ!នេះបងទៅណាហើយ?» ភីត សម្លឹងទៅបន្ទប់ទឹកដែលមិនមានមនុស្សដោយក្រសែរភ្នែកស្ងប់ស្ងាត់។ភ្នែកចាប់ផ្ដើមរលីងរលោង
   ~~ក្រាក.....~~
« pete អូនប្រញាប់ចុះមកធ្វើអី » vegasស្រវេស្រវាដាក់ថាសបបរចុះ ដើម្បីទៅជួយទប់pete
« អូនក្រោកមកមិនឃើញបង » vegas ដាក់ភីតអោយអង្គុយលើពូកវិញ
« បងចុះទៅធ្វើបបរអោយអូន នេះបងធ្វើផ្ទាល់ដៃមិនដឹងថាញុំបានអត់ទេ? »
« មោះមិនអីទេ បញ្ចុកអូនមក »
« រសជាតិយ៉ាងមិចដែល »
« ឆ្ងាញ់ណាស់ ពេលធ្វើបងអត់បានភ្លក់ទេមែន ?»
vegas ពេលឮចឹងក៏ដាក់ចូលមួយម៉ាត់ដែលទៅ
«គ្រាន់បើតើនេះ  ចាំលើកក្រោយបងធ្វើអោយអូនញុំទៀត អ៉ឹម .......ហាមាត់»
« ពូកែណាស់អូនសម្លាញ់ ញុំអស់ពីចានរលីង » 
« សង្ងំគេងទៅ រឿងក្រុមហ៊ុនបងអោយ Nop ចាត់ការហើយ » vegas និយាយហើយទាញpete មកអោបគេងលក់ទាំងពីរអ្នកម្ដងទៀតទៅ
   ទម្រាំតែភ្ញាក់ក៏រសៀលណាស់ទៅហើយ តែមានតែ vegas ទេជាអ្នកភ្ញាក់ នោះ vegas ក៏យកខោអាវភីតដែលណុបយកមក   មករៀបចំទុកដាក់ហើយយក  តុក្កតាខ្លាឃ្មុំពណ៌ខៀវនោះមកដាក់លើក្បាលដំណែកព្រោះដឹងថាភីតចូលចិត្តគេងអោបវា
( អ្នកបម្រើពេញផ្ទះតែគេប្ដីល្អសុខចិត្តធ្វើខ្លួនឯង )
pete គេងលក់យូរពេកទើបvegas  សម្រេចចិត្តទៅដាស់ទៅ ខ្លាចមិនស្រួលខ្លួនត្រង់ណាមួយ
«  pete pete ក្រោកឡើងនេះ យប់ហើយណា »
« អូនមិនទាន់អស់ងងុយទេ សុំបន្តិចទៀតមក»
«អត់ទេ អូនគេងយូរហើយ ប្រយត័្នងើបមកឈឺក្បាលណា ក្រោកមកបងនាំទៅញុំបាយ »pete នៅតែបិទភ្នែកទុៀតជម្រើសចុងក្រោយមានតែបីទៅងូតទឹកទេ
   vegas ដោះខោអាវភីតហើយខោអាវខ្លួនឯងចោលអស់ហើយបីភីតចូលអាងទឹកដែលមានទឹកត្រៀមជាស្រេច ពេលងូតទឹកហើយក៏រៀបចំពាក់ខោអាវគេងយប់ស្រេចបាច់ pete ពេលនេះស្វាងហើយក៏ដឹកដៃគ្នាចុះទៅញុំបាយ ដោយមានpete ជាចុងភៅ។

ភាគក្រោយចប់់ហើយណា៎❤️️

 លេខាកំពូលស្នេហ៍Where stories live. Discover now