Part 1 : ស្នេហាផ្សំផ្គុំ

11.8K 332 10
                                    

ជីវិតគូឬ? Kim Taehyung ខ្ញុំនេះពិតជាចង់បានខ្លាំងណាស់ ។ ចាំបានថាកាលពីបីឆ្នាំមុនបន្ទាប់ពីបញ្ចប់ថ្នាក់បរិញ្ញាប័ត្រវិទ្យាសាស្ដ្រវេជ្ជសាស្ត្ររយៈពេល 6 ឆ្នាំរួចមក ខ្ញុំត្រូវបានលោកតាបញ្ជូនអោយទៅសិក្សានៅបារាំងដើម្បីបន្តជំនាញជាវេជ្ជបណ្ឌិតឯកទេសថែម 6 ឆ្នាំទៀតក្នុងការក្លាយជា Doctor ពេញលេញមួយរូប ។ គ្រួសាររបស់ខ្ញុំគឺសុទ្ធតែធ្វើការខាងឱសថសាស្ត្រ ដោយលោកតាគឺជាវេជ្ជបណ្ឌិតដ៏ល្បីម្នាក់ប្រចាំមន្ទីរពេទ្យ Kim Minseul (គីម មីនស៊ូល) ជាមួយនិងដៃគូរបស់គាត់ម្នាក់ទៀតគឺលោកអ៊ំ Min Chul ដែលពួកគាត់បានបណ្ដាក់ទុនជាមួយគ្នាបង្កើតបានជាមន្ទីរពេទ្យឯកជនមួយយ៉ាងធំក្នុងទីក្រុងសេអ៊ូលនេះ អស់រយៈពេលមកជិត 20 ឆ្នាំទៅហើយ ។
        ក្នុងនាមខ្ញុំជាចៅសំណព្វ លោកតាតែងរំពឹងមករហូតថាថ្ងៃណាមួយខ្ញុំនឹងក្លាយជាឌុកទ័រដ៏ពូកែប្រចាំមន្ទីរពេទ្យ អោយមានឈ្មោះឈរជើងនៅទីនោះ ពោលគឺគាត់មានបំណងចង់ប្រគល់វាមកអោយខ្ញុំគ្រប់គ្រងបន្ត ទើបខំបញ្ជូនខ្ញុំអោយទៅរៀនឆ្ងាយដល់ថ្នាក់នេះ ប៉ុន្តែជាអកុសល.... ខ្ញុំបានយកលុយដែលលោកតាផ្គត់ផ្គង់មកជារៀងរាល់ខែនោះទៅបង់នៅសាលាផ្សេង ។ ហិហិ...គ្មានបំណងទេ គ្រាន់តែខ្ញុំមិនបានស្រឡាញ់មុខជំនាញពេទ្យ ក្ដីស្រម៉ៃតាំងពីក្មេងមកគឺចង់ក្លាយជាតន្រ្តីករ ខ្ញុំពិតជាស្រឡាញ់ឧបករណ៌ភ្លេងទាំងនោះណាស់ ជាពិសេសគឺ វីយូឡុង ។ខ្ញុំបានចុះឈ្មោះរៀននៅសាលាភ្លេងមួយនៅបារាំង អស់រយៈពេលមួយឆ្នាំដែលខ្ញុំហ្វឹកហាត់ និងរៀនសរសេរបទភ្លេងដោយខ្លួនឯងបានយ៉ាងល្អ ហើយអ្នកនៅកូរ៉េក៏គ្មាននរណាដឹងនោះដែរ ។

       គ្រានោះក៏ជាឆ្នាំដែល Taehyung ខ្ញុំបានជួបស្នេហ៍ពិត ហិកហិក ពិតជាអៀនណាស់ ។ ពួកយើងបានទាក់ទងគ្នាមកជិតពីរឆ្នាំ(គិតចាប់តាំងពីថ្ងៃ Tae ចូលរៀននៅទីនោះបានមួយសប្តាហ៍) ខ្ញុំពិតជាស្រឡាញ់គាត់ខ្លាំងណាស់ ថែមទាំងមានគម្រោងចង់រៀបការជាមួយគេទៀតផង ។ ប៉ុន្តែ....គ្រប់យ៉ាងត្រូវបានរលាយក្រោយពីលេចវត្តមានស្រីម្នាក់នេះ Kim Haneul (គីម ហានៀល) ប្អូនស្រីចុងរបស់ខ្ញុំ ។ នាងគឺជាមាជ្រែក!! តែនិយាយបែបនេះក៏មិនត្រូវ គ្រប់យ៉ាងពួកគេបានបោកប្រាស់ខ្ញុំ ក្ដីស្រឡាញ់ដែលធ្លាប់ផ្ដល់អោយទៅប្អូនស្រីចុងក្នុងនាមជាបងប្រុសត្រូវបានខ្ចាត់ខ្ចាយ នាងបានលួចទាក់ទងជាមួយនិងសង្សាររបស់ខ្ញុំរហូតដល់ជ្រុលជ្រួសមានកូន លេចលឺដល់គ្រួសារទាំងសងខាង ទើបពួកគាត់បង្ខំអោយពួកគេរៀបការជាមួយគ្នា ចំណែកខ្ញុំបានត្រឹមតែលតោលកណ្ដោចកណ្ដែងម្នាក់ឯងនៅបារាំង មិនយូរប៉ុន្មានក៏ត្រូវលោកតាចាប់អោយមកវិញ ហើយក៏ត្រូវរៀបការជាមួយ....

My wife , My omega (ចប់✓)Where stories live. Discover now