Part 3: ចៅហ្វាយថ្មី

150 13 39
                                    

ពេលមកដល់ផ្ទះវិញ Beomgyu ព្យាយាមរកទូរស័ព្ទរបស់គេក៏ប៉ុន្តែរកមិនឃេីញ ដូច្នេះគេក៏ព្យាយាមរកនឹកហេតុការណ៍ដែលបានកេីតឡេីង។

"ឬមួយក៏ជ្រុះនៅបន្ទប់ទឹក?!" Beomgyu ទះថ្ងាសខ្លួនឯង ហេីយបេីស្មានមិនខុសគឺច្បាស់ជាជ្រុះពេលដែលដួលផ្កាប់មុខហេីយមេីលទៅ។

"ចង្រៃមែន!!"

ភ្លាមនោះTaehyunមកដល់ផ្ទះល្មមហេីយស្រាប់តែប្រទះឃេីញទឹកមុខមិនរីករបស់មហាមិត្តដែលកំពុងផ្ដេកខ្លួនលេីសាឡុង។

"កេីតអីហ្នឹង? ជុះ💩អត់ចេញមែន?!!!" Taehyun អង្គុយជិតBeomgyuដែលសម្លក់មុខគេឡេីងថ្មែរ។

"បាត់ទូរស័ព្ទ!" Beomgyu ដកទូរស័ព្ទពីហោរប៉ៅរបស់Taehyunរួចក៏ចុចតេទៅលេខរបស់គេ ប៉ុន្តែគ្មានការឆ្លើយតប។

"ហាស! ហើយម៉េចបានបាត់?"

"ជ្រុះពេលដែលកំពុងរត់"

"ហើយឯងរត់គេចពីស្អី?!"

"ប្រុសម្នាក់នោះ" គេចង់សម្ដៅទៅលេីSoobinដែលជាម្ចាស់កម្មពាររបស់គេហ្នឹងហេីយ។

"ស្អីគេ! ជួបទៀតហើយហ្អី?! គូព្រេងច្បាស់ណាស់" Taehyun អស់សំណើចតែវាមិនសូវកំប្លែងសម្រាប់Beomgyuឡេីយ។

ស្អែកឡើង

Beomgyu ទៅធ្វើការតាមទម្លាប់ដូចសព្វដង ប៉ុន្តែលេីកនេះប្លែកត្រង់ថាមិនឃេីញវត្តមានចៅហ្វាយរបស់គេមកធ្វេីការទាំងដែលម៉ោង9ទៅហេីយ។

"លេខាLin ថ្ងៃនេះលោកKaiដាក់ច្បាប់មែនទេ?!" Beomgyu សួរទៅកាន់លេខាLinដែលកំពុងរៀបឯកសារ ហើយថ្ងៃនេះគេមានឯកសារសំខាន់មួយដែលត្រូវឲ្យKai ស៊ីញ៉េ។

"នេះមិនដឹងទេឬថាលោកKai គ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញ!"

"ថាម៉េចហ្នឹង?!" Beomgyu ភ្ញាក់ផ្អើលជាខ្លាំងព្រោះនឹកស្មានមិនដល់ ម្យ៉ាងទៀតគេមិនបានដឹងព័ត៌មានអ្វីក៏ព្រោះតែបាត់ទូរស័ព្ទហ្នឹងហើយ។

"តេីធ្ងន់ធ្ងរទេ?"

"រៀងធ្ងន់ធ្ងរដែរ!" លេខាLinនិយាយទៅតាមអ្វីដែលបានដឹងមក។

"ចុះពេលណាទេីបលោកKaiមកធ្វេីការវិញ?"

"មិនទាន់ដឹងនោះទេ ក៏ប៉ុន្តែមានអ្នកមកមេីលការងារជំនួសលោកKaiមួយរយៈ"

ជំពប់ស្នេហ៍លោកCEO (ផ្អាក)Where stories live. Discover now