ភាគទី២៧:កុំប៉ះមនុស្សរបស់យើង!!

909 118 3
                                    


"បងប្រុសចាំផង"យូមីរត់តាមក្រោយបងប្រុសយ៉ាងលឿនគេរវល់តែភ្លឹកគិតបងប្រុសរត់លឿននោះលឿន

មកដល់ថ្នាក់រៀនជុងហ្គុកបានជូនថេយ៉ុងទៅអង្គុយតុរៀន។កាយវិការយកចិត្តទុកដាក់របស់នាយធ្វើអោយគ្រប់គ្នាអត់នឹងសង្ស័យមិនបាន
ពីរថ្ងៃមកនេះនាយស្និតស្នាលនឹងសិស្សថ្មីចម្លែកមិនឃើញអើពើជាមួយអាណាយ៉ាទៀតសោះ។មិនត្រឹមតែយកចិត្តទុកដាក់ទេនៅហៅគ្នាអូនបងទៀតមានអ្នកបានឮក៏នាំគ្នានិយាយស្ទើរតែពេញសាលា

"អូនប្រាកដទេថាអាចរៀនបាន?"

"អូនអាចរៀនបានបងកុំបារម្ភអី"

"មិនស្រួលប្រាប់បងៗនាំអូនទៅផ្ទះវិញ"ជុងហ្គុកសួរនាំទាំងបារម្ភមកមុខស្លេកៗបែបនេះនាយខ្លាចតែសន្លប់ពេលកំពុងរៀនទេ

"អូនលេបថ្នាំហើយតើបងបារម្ភម្ល៉េះ?តែបន្តិចបាត់ហើយ"

"មិនអោយបារម្ភយ៉ាងមិចបើអូនមុខស្លេកដូចមនុស្សគ្មានឈាមបែបនេះបងភ័យខ្លាចអូន
រៀនៗសន្លប់ទេ"

"អូនរឹងមាំណាស់បងកុំបារម្ភអីតែតិចនឹងដូចដើមហើយថ្នាំប៉ាបងពូកែសឹងអី"ថាមិច?ថ្នាំលោកចនវីលសុ៊នត្រូវទេ?ថេយ៉ុងបានលេបថ្នាំ
ដែលផលិតដោយអ្នកវិទ្យាសាស្រ្តជំនាញ?ស្តាប់ទៅគួរអោយច្រណែនណាស់ពិសេសអាណាយ៉ាដែលអង្គុយខាំមាត់អត់ទ្រាំស្តាប់ពាក្យបារម្ភរបស់ពួកគេនោះទាំងក្តៅណែនក្រហាយពេញទ្រូង

"អូនតែងតែបែបនេះ!ក្បាលរឹងអង្គុយស្រួលបួលបើថាអង្គុយមិនស្រួលបងសុំគ្រូអោយអូនរៀនអង្គុយលើភ្លៅបងហើយ"

"ឆ្គួត~~"ថេយ៉ុងថ្ពាល់ក្រហមអៀននរណាគេលេងចឹងទេខ្មាស់គេណាស់។ជុងហ្គុកអស់សំណើចបន្តិចពេលឃើញថ្ពាល់គេឡើងក្រហមព្រឿងៗគួរអោយស្រលាញ់

"ច្បាស់ហើយណាថាអាចអង្គុយរៀនបាន?"

"ច្បាស់!បងឈប់បារម្ភហើយទៅតុរបស់បងទៅ"ថេយ៉ុងរុញនាយអោយដើរទៅតុរបស់នាយមិនចឹងឈរសួរគេនៅនឹងឯង

"បងទៅហើយចេញលេងបងនាំអូនទៅញុាំអី"

"អឺម!"

"សឺត"ជុងហ្គុកអោនថើបថ្ពាល់ថេយ៉ុងមួយខ្សឺតមិនខ្វល់ពីអ្នកនៅក្នុងថ្នាក់ដែលមើលមកទាំងភាពភ្ញាក់ផ្អើល

🔞🧛ជំពាក់ស្នេហ៏Devil🧛🔞Where stories live. Discover now