ភាគទី១

145 23 11
                                    

#ប្រទេសជប៉ុន

ឡានស៊េរីទំនើបមួយគ្រឿងបានបើកមកឈប់ពីមុខផ្ទះវិឡាមួយខ្នងដែលស្ថិតនៅឆ្ងាយពីក្រុងគួរសម អង្គរក្សម្នាក់បានចុះពីលើឡានដើរទៅចុចកណ្ដឹងផ្ទះ គ្រាន់តែឃើញអង្គរក្សក៏អាចទាយដឹងថាម្ចាស់របស់គេមានអំណាចប៉ុណ្ណាដែរ។ នាយចុចកណ្ដឹងឈរចាំមួយសន្ទុះមិនឃើញមានអ្នកមកបើកទ្វាររបងឲ្យនាយក៏ចុចម្ដងទៀត បន្តិចក្រោយមកក៏មានស្រ្តីវ័យ52ឆ្នាំម្នាក់ចេញមកបើកទ្វាររបង

«មានការ.....លោក?»គាត់មានការភ្ញាក់ផ្អើលពេលឃើញមុខអ្នកដែលទើបនឹងចុះពីលើឡានដោយមានកូនចៅជាអ្នកបើកទ្វារឲ្យ

«សួស្តីអ្នកស្រី»នាយកម្លោះសង្ហារពោលទាំងស្នាមញញឹម ប៉ុន្តែស្នាមញញឹមមួយនេះឃើញហើយព្រឺឆ្អឹងខ្នងតែម្ដង

«សូមអញ្ជើញចូលក្នុងសិនទៅលោក»គាត់បើកទ្វាររបងឲ្យធំដើម្បីឲ្យឡានបើកចូលហើយក៏ដើរចូលទៅក្នុងផ្ទះដោយមាននាយសង្ហារនិងអង្គរក្សដើរតាមក្រោយ

«អញ្ជើញអង្គុយសិនទៅ»មកដល់បន្ទប់ទទួលភ្ញៀវគាត់ប្រាប់ឲ្យនាយអង្គុយហើយក៏ដើរទៅយកទឹកបីកែវមកឲ្យនាយនិងអង្គរក្សទាំងពីរ

«អ្នកស្រីដឹងហើយមែនទេថាខ្ញុំមកមានការអ្វី?»មិនកាច់កុងច្រើននាយក៏និយាយសាច់ការតែម្ដង

«ចា៎..ចា៎សដឹង ប៉ុន្តែពេលនេះខ្ញុំមិនទាន់មានប្រាក់នោះទេលោកអាចទុកពេលឲ្យខ្ញុំមួយខែទៀតបានទេ?»អ្នកស្រីAsakuraនិយាយអង្វរនាយកម្លោះព្រោះតែពេលនេះគាត់ពិតជាគ្មានលុយពិតមែន ចំណូលរកបានក៏តិចតួចត្រូវផ្គត់ផ្គង់ដល់កូនប្រុសដែលកំពុងតែរៀន

«ប៉ុន្តែអ្នកស្រីបានខកខានសងប្រាក់ខ្ញុំប្រាំមួយខែហើយ»នាយផ្អែកខ្នងលើកដៃគងលើក្បាលសាឡុងនិយាយទៅកាន់រាងចំណាស់

"ខ្ញុំសន្យាខ្ញុំនឹងរកលុយមកលោកឲ្យបាននៅខែក្រោយ»អ្នកស្រីព្យាយាមអង្វរ

«លុយច្រើនណាស់មួយខែអ្នកស្រីទៅរកឯណាបានគ្រប់?»អ្នកលើកចញ្ចើមសួរ«ឥឡូវអញ្ចេះទៅអ្នកស្រីប្រគល់ផ្ទះនេះឲ្យមកខ្ញុំដូរនឹងលុយដែលអ្នកស្រីជំពាក់ខ្ញុំយ៉ាងម៉េចដែរ?»ឮសំដីនាយអ្នកស្រីធ្លាក់ទឹកមុខសញ្ជឹងគិតផ្ទះនេះជាទ្រព្យសម្បត្តិចុងក្រោយដែលលោកAsakuraបន្សល់ទុកឲ្យ

បំណុលជំពាក់ស្នេហ៍Where stories live. Discover now