Sunghoon 🔝
Jay ⬇️
រំលងមក2ថ្ងៃ ចាប់ពីថ្ងៃដែលរៀបចំពិធីខួបកំណើតរបស់Sunghoon នោះ ថ្ងៃនេះSunghoon ទើប តែវិលត្រឡប់ទៅរៀនវិញទេ គេរៀបចំខ្លួនយ៉ាងស្អាត បាតតាមទម្លាប់ អារម្មណ៍គេចាប់ផ្តើមរំភើបឡើងៗហាក់ខុសធម្មតា ក្នុងចិត្តរបស់គេគឺពុះកញ្ជ្រោលពេលដែលគេដើរចូលសាលា ក៏ព្រោះតែក្នុងចិត្តរបស់គេ កំពុងតែនឹកគិតអ្វីមិនដឹងទេ ដឹងត្រឹមថាគេនឹកដល់មនុស្សម្នាក់ខ្លាំងណាស់ គេខានឃើញមុខមនុស្សម្នាក់នោះ2 ថ្ងៃហើយ តាំងពីខួបកំណើតរបស់គេម៉្លេះ
ដើរចូលក្នុងសាលា អ្វីៗក៏ដូចធម្មតា គេក៏បន្តដើរទៅ កន្លែងចាស់ដែលគេតែងតែអង្គុយនោះ ក្នុងចិត្តកាន់ តែពុះកញ្ជ្រោលឡើង ព្រោះគេចង់ជួបមុខមនុស្សម្នាក់នោះណាស់ គេនៅផ្ទះតែ2 ថ្ងៃទេ គេហាក់ធុញទ្រាន់សឹងស្លាប់ហើយ គេចង់លឺសម្លេងចេចចាចនិយាយ មិនចេះឈប់របស់Jay ខ្លាំងណាស់
មិនដូចសព្វដងឡើយ Sunghoonអង្គុយទីនោះ យ៉ាងយូរ ប៉ុន្តែគេមិនបានឃើញJay បង្ហាញខ្លួនឡើយ មិនឃើញសូម្បីស្រមោលរបស់Jay បន្តិចសោះ ក្នុងចិត្តគេចាប់ផ្តើមឆ្ងល់ឡើងៗ ក៏ព្រោះJay ក៏ទើបតែឈប់ប៉ុន្មានថ្ងៃមុនទេ ហេតុអ្វីក៏Jay ឈប់ទៀតហើយ?
Sunghoonមិនអស់ចិត្តឡើយ គេអង្គុយនៅទីនោះ រហូតដល់ម៉ោងចូលរៀននៅតែមិនឃើញJay ទើបគេ សម្រេចចិត្តថាចាំទៅជួបJay នៅថ្នាក់ក៏បាន ព្រោះពួកគេម៉ោងដូចគ្នាសឹងតែរាល់ថ្ងៃទៅហើយ
ដល់ម៉ោងចូលថ្នាក់ទៅហើយនៅតែមិនឃើញJay មកទៀត ក្នុងចិត្តSunghoon ក៏ចម្លែកដែរ ប៉ុន្តែគេក៏ព្យាយាមមិនគិតច្រើនវិញ ក៏ព្រោះថាJay អាចនឹង មានធុរៈក៏ថាបាន គេបន្លប់ខ្លួនគេឱ្យប្រឹងផ្ដោតទៅលើ មេរៀនទាំងអារម្មណ៍គេប្រាប់ថាមានរឿងចម្លែកមិន ខានឡើយ
[SKIP] 3ថ្ងៃក្រោយ
ពេលវេលាក៏កាន់តែដើរទៅមុខ ចំណែកJay វិញក៏បាត់ដំណឹងសូន្យឈឹង មិនឃើញគេមករៀនដូចសព្វ ដងឡើយ ក្នុងចិត្តរបស់Sunghoon កាន់តែបារម្ភ ទៅៗ ក៏ព្រោះថាខ្លួនគេមានអារម្មណ៍កាន់តែមិនស្រួលហើយ ម្យ៉ាងគេកាន់តែនឹកJay ខ្លាំងឡើងៗហើយ ក្នុងចិត្តរបស់គេនៅមិនស្ងប់នោះទេពេលគ្មានវត្តមានរបស់Jay នៅក្បែរគេ គេកាន់តែខ្វល់ខ្វាយឡើងៗ គេខ្លាចថាមានរឿងមិនល្អកើតឡើងចំពោះJay!! ចុះបើ គេមានបញ្ហាអ្វីនោះ?ចុះបើមានរឿងមិនល្អកើតឡើងលើJay នោះ??
ESTÁS LEYENDO
Short Story Jay Bottom🌷
Historia Cortaជាប្រភេទរឿងខ្នាតខ្លី ដែលសរសេរដោយFan មិនមែនជារឿងពិតឡើយ! រឿងខ្នាតខ្លី Jay x Others ( សមាជិក Enhypen ) អាចនឹងមានពាក្យមិនសមរម្យក្នុងប្រការណាមួយ បើខុសទាស់ត្រង់ណាសូមមេត្តាខន្តីអភ័យទោសផង🙏🏻 ⚠️Warning⚠️ Smut🔞 Jealousy Kiss ពាក្យមិនសមរម្យ @lyneathh💐
