1/ម៉ាក់កុំអី!ខ្ញុំសុំអង្វរ!

309 31 2
                                    

បើនិយាយពីជីវិតមនុស្សនៅលើផែនដីនេះ មនុស្សឯណាៗក៏រមែងចង់បានភាពសុខស្សានភាពមានបានមកអោយគ្រួសារដែរ ប៉ុន្តែបើក្រឡេកទៅមើលមនុស្សមួយចំនួនតូច ពួកគេមិនបានខិតខំដើម្បីរកសេចក្ដីសុខទេ តែបែរជានាំភាពអន្តរាយមកអោយគ្រួសារទៅវិញ។

ដូចច្នេះហើយឥលូវយើងក៏បានឃើញក្មេងប្រុសប្រហែលជាមានអាយុត្រឹម18ឆ្នាំម្នាក់កំពុងតែលត់ជង្គុងយំអោបជើងអ្នកជាម្ដាយសុំការអាណិតអាសូ ហើយនៅជិតនោះយើងក៏ឃើញមានមនុស្សប្រុសជាច្រើនឈរនៅក្រោយក្មេងប្រុស ប្រៀបដូចជាចង់យកគេទៅអញ្ចឹង ប៉ុន្តែមើលទៅដូចជាមានមនុស្សប្រុសម្នាក់ស្លៀកពាក់ឈុតខ្មៅអង្គុយគងទាក់ខ្លាមើលទៅម្ដាយនិងកូននោះ។

«ម៉ាក់!ម៉ាក់កុំអី...កុំលក់ខ្ញុំអោយគេអីម៉ាក់!ម៉ាក់ខ្ញុំសុំអង្វរម៉ាក់...» ជេគជាឈ្មោះរបស់ក្មេងប្រុសនោះ គេលត់ជង្គុងតោងជើងម្ដាយគេ សុំអោយម្ដាយមេត្តាកុំលក់គេអោយទៅបុរសមិនស្គាល់មុខនោះ

«ណែអាជេគ! អាឯងនេះនៅផ្ទះជាមួយអាញ់ក៏គ្មានបានការស្អីដែរ នៅបង្ហិនតែបាយអាញ់!» ម្ដាយគេនិយាយ ក្នុងចិត្តគាត់គ្មានការអាណិតអាសូរទៅកូនបង្កើតរបស់ខ្លួន

«អត់ទេម៉ាក់! ខ្ញុំចង់នៅជាមួយម៉ាក់...» ជេគនៅតែអង្គុយយំអោបជើងម្ដាយ ប៉ុន្តែអ្នកជាម្ដាយមើលទៅគឺគ្មានចិត្តទេ

«លោកថៅកែយកវាទៅៗ ហើយក៏...អោយលុយមួយចំនួនមកខ្ញុំដែរមក» ម្ដាយគេញញឹមហើយនិយាយទៅបុរសដែរកំពុងអង្គុយលើសាឡុង

«បាន អាសានឯងយកលុយអោយទៅគាត់ទៅ» សម្លេងយ៉ាងមាំឮហើយអ្នកណាៗក៏កោតខ្លាចបន្លឺឡើង អោយកូនចៅជំនិតយកលុយទៅអោយម្ដាយជេគ

«បាទចាហ្វាយ» និយាយហើយសានក៏យកលុយមួយវ៉ាលីមកដាក់នៅពីមុខម្ដាយជេគ ធ្វើអោយគាត់ស្រឡាំងកាំងមើលទៅឃើញលុយនៅចំពោះមុខច្រើនពេក

«ព្រះអើយលុយ! លុយច្រើនណាស់! អរគុណច្រើនហើយលោកថៅកែ! តែបុិននេះខ្ញុំបានសងដើមហើយ» គាត់ញញឹមមើលទៅលុយ ហើយក៏អរគុណទៅបុរសនោះ

«ពួកឯងយកគេមក» សម្លេងកំណាចនោះបន្លឺឡើងម្ដងទៀត ដើម្បីបញ្ចាអោយកូនចៅយកជេគចេញ

ប្លន់បេះដូងលោកម៉ាហ្វៀWhere stories live. Discover now